សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 19, 2013

បក្សប្រឆាំងក្នុងប្រទេសកម្ពុជា នឹងធ្វើសមាជនៅថ្ងៃទី៣១ មិនា និងទី៧ខែមេសា

តាមគម្រោងគណបក្ស​ប្រឆាំងក្នុងប្រទេសកម្ពុជា គ្រោងនឹងធ្វើ​សមាជ​របស់ខ្លួន​នៅ​ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣​ខាងមុខ​ដើម្បី​ផ្តល់ឳកាសឲ្យលោកកឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បច្ចុប្បន្ន​ក្លាយទៅជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

គណបក្ស​ប្រឆាំងលំដាប់ខ្ពស់ក្នុងប្រទេសកម្ពុជានោះ គឺមានគណបក្ស​សិទ្ធិមនុស្ស​ គ្រោង​ប្រា  រ​ព្វ​ធ្វើពិធីសមាជរបស់ខ្លួន​​នៅ​ថ្ងៃទី៣១ ខែ​មិនា ឆ្នាំ២០១៣ រីឯគណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ ​នឹង​ធ្វើ​សមាជ​របស់ខ្លួន​នៅ​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ ដើម្បី​អនុញ្ញាតឲ្យ ​លោក កឹម សុខា ប្តូរចេញពី​
តំណែង​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បច្ចុប្បន្ន​ក្លាយទៅជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។


យោង​តាម​ប្រសាសន៍​របស់​លោក​ ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹងធ្វើ​សមាជ​របស់ខ្លួន​នៅ​ថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០១៣ខាង​មុននេះ​ដើម្បី​ផ្តល់ឳកាសឲ្យ​​លោក កឹម សុខា មក​ធ្វើជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រធាន​របស់​គណបក្ស​គឺ​លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ។

សូមបញ្ជាក់ថា មុន​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សមាជ​នៅ​ថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០​១៣ខាងមុខនេះ គណបក្ស​សិទ្ធិមនុស្ស​ត្រូវធ្វើ​សមាជ​ជាមុនសិន​នៅ​ថ្ងៃទី៣១ ខែ​មិនា ឆ្នាំ២០​១៣ដើម្បី​អនុ​ញ្ញ​ត​ឲ្យលោក កឹម សុខា អាច​ចាក​ចេញពី​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ។ ចំណែក​កៅអី​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​អាច​ត្រូវគេ​ប្រគល់​ជូនទៅ​លោក សឺ​ន ស៊ូ​បែ​រិ៍ ជា​កូនបង្កើត​របស់​សម្តេច​បវរ​សេដ្ឋា​សឺ​ន​សានបន្តវេន ៕

No comments:

Post a Comment

yes