មូលហេតុទាំងអស់នេះគឺដោយសារតែគណបក្ស សង្គ្រោះជាតិ
បានគិតពីផលប្រយោជន៏របស់ជាតិ និងប្រជាពលរដ្ឋជាធំ ហើយថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ
ទាំងអស់គឺធ្វើការបំរើរាស្រ្ត និងជាតិ ដោយមិនខ្លាចនឿយហត់ និងទុក្ខលំបាកទេ
ហើយប្រឆាំងដាច់ខាតរាល់អំពើទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៏របស់ជាតិ
និងពលរដ្ឋ ។
ស្របពេលជាមួយគ្នាដែលការបោះឆ្នោតជាតិ
បាននិងកំពុងតែខិតជិតចូលមកដល់ហើយនោះ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ក៏បានធ្វើសកម្មភាពយ៉ាងសកម្មផងដែរ ក្នុងការចុះមូលដ្ឋានដើម្បីជួបជាមួយប្រជាពលរដ្ឋ
សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ពួកគាត់ឲ្យបានដឹង
ព្រោះនៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥នេះ គណបក្ស សង្គ្រោះជាតិ មានតួនាទីយ៉ាងសំខាន់សម្រាប់ធ្វើការសង្គ្រោះប្រទេសចេញពីការគ្រប់គ្រង
និងដឹកនាំដោយគណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី
ដែលកាន់អំណាចអស់រយៈពេលជាង៣០កន្លងមកនេះ
គឺមិនបានធ្វើការអភិវឌ្ឍន៏ជាតិឲ្យមានការរីកចំរើនគួរឲ្យកត់សម្គាល់ ក្រៅតែពីការជំពាក់បំណុលគេគ្រប់មជ្ឈដ្ឋាន
ការបំផ្លាញជាតិឯងក្នុងការបើកដៃឲ្យយួនចូលមករស់នៅក្នុងប្រទេសដោយសេរី
ការដឹកនាំប្រទេសតាមរបៀបផ្តាច់ការជាដើម ។
ដូច្នេះមានតែគណបក្ស សង្គ្រោះជាតិទេ
ដែលអាចធ្វើការដឹកនាំប្រទេសកម្ពុជាឲ្យមានការរីក ចំរើន
ព្រោះដោយហេតុថាថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ គឺសុតតែជាអ្នកដែលមានជំនាញចំណេះច្បាស់លាស់ពិតប្រាកដ
ព្រមទាំងជាអ្នកប្រជាធិបតេយ្យ និងជាអ្នកស្នេហាជាតិ យ៉ាងពិតប្រាកដ ។
គួរជំរាបជូនផងដែរថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣នេះ
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង
បានធ្វើតំណើរចុះជួបពលរដ្ឋពេលព្រឹកនៅភូមិអូរ ឃុំពន្លៃ ស្រុក បរិបូរ
និងនៅពេលរសៀលនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ដែលដឹកនាំដោយលោក គី វណ្ណា រ៉ា
សមាជិករដ្ឋសភា អមតំណើរដោយក្រុមការងារខេត្ត និងស្រុកមួយចំនួនទៀត ។
រីឯនៅខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានធ្វើតំណើរចុះជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយ
ព្រមទាំងបង្ហាញស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ ឲ្យប្រជាពលរដ្ឋបានស្គាល់ កម្មវិធីប្រារព្វធ្វើឡើង
ពេលព្រឹកនៅឃុំខ្នាទទឹង ស្រុក បាកាន ដឹកនាំដោយលោក អេង ឆៃអ៊ាង សមាជិកព្រឹទ្ធសភា លោក
ងឹម ញ៉េញ ប្រធានក្រុមការងារខេត្តពោធិ៍សាត់ រួមតំណើរដោយថ្នាក់ដឹកនាំខេត្ត
និងស្រុកមួយចំនួនទៀត ចំណែកឯ ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិមួយក្រុមទៀតដឹកនាំដោយលោក
អ៊ូ ចាន់រិទ្ធ លោក ឈុំ សុវណ្ណារិទ្ធិ ព្រមទាំងក្រុមការងារខេត្ត
និងស្រុកចុះជួបពលរដ្ឋនៅឃុំរំលិច ស្រុក បាកាន ។
ចំណែកនៅពេលរសៀលកម្មវិធីប្រាព្វធ្វើឡើងនៅឃុំត្រពាំងជង
ស្រុកបាកាន ដឹកនាំដោយលោក អេង ឆៃអ៊ាង ចំណែកក្រុមការងារមួយក្រុមទៀតដែលដឹកនាំដោយលោក
អ៊ូ ចាន់រិទ្ធិ ជួបពលរដ្ឋនៅឃុំបឹងខ្នា ស្រុកបាកានដូចគ្នាផងដែរ ។
ដូច្នេះដើម្បីធ្វើការផ្លាស់ប្តូរឲ្យទទួលបានជោគជ័យ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយនិងគណបក្ស
សង្គ្រោះជាតិ ឲ្យបានគ្រប់ៗគ្នា ព្រោះមានតែគណកប្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ជាតិ និងប្រជាពលរដ្ឋ ៕
No comments:
Post a Comment
yes