ការស្វែងរកអន្តរាគមន៍របស់សហគមន៍
ដែលមានជម្លោះដីធ្លីនេះ
ធ្វើឡើងខណៈឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ
និងសិទ្ធិមនុស្ស លោក Michael Posner នឹងមកដល់កម្ពុជា
នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងអង្គការសង្គមស៊ីវិលមួយចំនួន ។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី ឲ្យដឹងថា
នៅម៉ោងប្រហែលជា៤រសៀលនេះ ពួកគេនឹងដាក់ញត្តិទៅកាន់ស្ថានទូតអាមេរិក
សុំមន្ត្រីជាន់ខ្ពស់នៃប្រទេសមហាអំណាចរូបនោះ ជួយអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជាឲ្យពិចារណាដោះលែងអ្នកស្រី
យ៉ោម បុប្ផា ពីពន្ធនាគារ ។
សូមជំរាបថាអ្នកស្រី យ៉ោម បុប្ផា
ត្រូវបានសាលាដំបូងកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ
ពីបទប្រើហឹង្សាដោយចេតនា ។ មកដល់ពេលនេះ សកម្មជនរូបនោះ
ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារជាង៥ខែហើយ ។ ចំណែកសហគមន៍ជាតិ
និងអន្តរជាតិវិញ បានចាត់ទុកសាលក្រមកាត់ទោសនោះថា
ជាការបំបាក់ស្មារតីសកម្មជនដីធ្លី និងបំបិទសេរីភាពបញ្ចេញមតិ ។
ដំណើរមកដល់កម្ពុជារបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនៅពេលនេះ
ស្របពេលដែលអង្គការសង្គមស៊ីវិលពីរ គឺអង្គការលីកាដូ និងសមាគមអាដហុក
ចេញរបាយការណ៍ ដែលបង្ហាញថា
ការំលោភសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០១២កន្លងទៅនេះ
មានរូបភាពគួរឲ្យព្រួយបារម្ភ
ដូចជាករណីសម្លាប់ប្រធានអង្គការការពារបរិស្ថាន លោក ឈុត វុទ្ធី ការសម្លាប់អ្នកកាសែត លោក ហង្ស សេរីឧត្តមនៅខេត្តរតនគិរី
ការបាញ់កម្មករឲ្យរងរបួស៣នាក់ នៅក្រុងបាវិត និងការកើនឡើងនៃការចាប់សកម្មជនដីធ្លីដាក់ពន្ធនាគារជាដើម
៕
No comments:
Post a Comment
yes