ជាមួយគ្នានេះផងដែរកាលពីថ្ងៃទី១៨
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបាត់ ដំបងមួយក្រុមដឹកនាំដោយលោក នូ
ពិសាខា សមាជិករដ្ឋសភា លោក ពិន រតនា លោក ឈុន សារាវន័ ព្រមជាមួយនិងក្រុមការងារខេត្តហើយនិងស្រុកមួយចំនួនទៀតបានធ្វើតំណើរចុះជួបពលរដ្ឋពេលព្រឹកនៅភូមិជីសាង
ឃុំត្រែង ស្រុកព្រះរតនមណ្ឌល ពេលរសៀលនៅភូមិពេជ្រចង្វា ឃុំរស្មី ស្រុករតនមណ្ឌល
និងមួយក្រុមទៀតដឹកនាំដោយលោក អ៊ូ ចាន់រតន៏ ពេលព្រឹកនៅឃុំស្នឹង ស្រុកបាណន់
ពេលរសៀលនៅឃុំតាគ្រាម ស្រុកបាណន់ដដែល ។
រីឯនៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៣ ពេលព្រឹកមួយក្រុមដឹកនាំដោយលោក
នូ ពិសាខា នៅភូមិ គ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ពេលរសៀលនៅភូមិបួរ ឃុំបួរ
ស្រុកភ្នំព្រឹកដដែល ហើយមួយក្រុមទៀតដឹកនាំដោយលោក ថាច់ ស៊ីថា សមាជិកព្រឹទ្ធសភា
ពេលព្រឹកកម្មវិធីប្រា រព្វធ្វើឡើងនៅឃុំបវេល និងនៅពេលរសៀលនៅឃុំល្វា
ហើយនិងឃុំអំពិលប្រាំដើម ស្ថិតនៅ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ។
ដោយឡែកនៅឯខេត្តកំពង់ស្ពឺក្រោមការដឹកនាំលោក នុត រំដួល
សមាជិកព្រឹទ្ធសភា និងជាប្រ
ធានក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ខេត្តកំពង់ស្ពឺ ពេលព្រឹកកម្មវិធីបានប្រារព្វ ធ្វើឡើងនៅភូមិកាកាប ឃុំក្សេមក្សាន្ត
ស្រុកឧត្តង ពេលរសៀលនៅភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពង
ចំណែកឯមួយក្រុមទៀតដឹកនាំដោយលោក ប៉ែន សុវណ្ណ ពេលព្រឹកធ្វើនៅភូមិពាម ខ្វាវ
ឃុំដំបូករូង ស្រុកភ្នំស្រួច និងនៅពេលរសៀលនៅភូមិទំពូង ឃុំតាហែង ស្រុកសំរោងទង។
គួរជំរាបជូនផងដែរថា គ្រប់កម្មវិធីដែលថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ចុះទៅ ជួបជាមួយប្រជាពលរដ្ឋ គឺទទួលបានការគាំទ្រ និងស្វាគមន៏
ពីសំណាក់ប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ ដែលទាំងនេះបង្ហាញឲ្យឃើញថាគណបក្ស សង្គ្រោះជាតិ
សម្រាប់ការបោះឆ្នោត ជាតិអាណត្តិទី៥ ពិតជាទទួលបានជ័យជំនះលើការបោះឆ្នោតជាក់ជាមិនខានឡើយ
ដើម្បីនាំ មកនូវការរស់នៅថ្មី និងការដឹកនាំប្រទេសថ្មី ពីសំណាក់អ្នកប្រជាធិបតេយ្យ ៕
No comments:
Post a Comment
yes