ស្ត្រីពលការិនីខ្មែររងគ្រោះ ត្រូវបានជួយសង្គ្រោះ ពីម៉ាឡេស៊ី
ភ្នំពេញៈ ការជួញដូរកម្លាំងពលកម្មរបស់ក្រុមហ៊ុនភ្នាក់ងារជ្រើសរើស ពលករ និងការដឹកជញ្ជូនអ្នកទោសចូលរួមសវនាការឧទ្ធរណ៍ នៅតែជាបញ្ហាសំខាន់ ដែលអង្គការសង្គមស៊ីវិលមួយចំនួន និងខិតខំប្រឹងប្រែងជំរុញ ឲ្យមានការកែលម្អនៅក្នុងឆ្នាំ ២០១៣ នេះ។ នេះបើយោងតាមរបាយការណ៍របស់អង្គការលីកាដូ។
នៅ ក្នុងយុទ្ធសាស្រ្តថ្មីមួយ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ចាប់តាំងពីខែសីហា បានធ្វើការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងតាមផ្លូវច្បាប់ ប្រឆាំងទៅនឹងភ្នាក់ងារជ្រើសពលករដូចជា Giant Ocean ដែលពាក់ព័ន្ធនឹងការជួញដូរពលកម្ម ហើយពួកគេ រំពឹងថា នឹងដាក់ពាក្យបណ្តឹងរួមគ្នា នៅដើមឆ្នាំ ២០១៣ នេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់អង្គការលីកាដូ ដែលចេញកាលពីថ្ងៃសៅរ៍។
ទន្ទឹមនេះ អ្នកទោសជាង១០០ នាក់ ចាប់តាំងពីខែឧសភា អាចចូលរួមសវនការ បណ្តឹងឧទ្ធរណ៍របស់ពួកគេបាន ក៏ដោយសារតែ«ប្រព័ន្ធដឹកជញ្ជូនទ្រង់ទ្រាយតូចមួយ» ដែលបង្កើតឡើង បន្ទាប់ពីមានការរិះគន់របស់អង្គការសិទ្ធិមនុស្សលីកាដូ ពាក់ព័ន្ធនឹងការខ្វះខាត ការដឹកជញ្ជូនអ្នកទោស។ នេះបើយោងតាមរបាយការណ៍។
មន្រ្តីប្រឹក្សាផ្នែកតស៊ូមតិ របស់អង្គការលីកាដូ លោក Jeff Vize បានថ្លែងថា៖ «នេះជាការវិត្តវិជ្ជមានមួយ» ប៉ុន្តែលោកបានកត់សម្គាល់ថា វានៅតែមានបញ្ហានៅឡើយ ជាពិសេសពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់។ លោកថ្លែងបន្តថា៖ «អ្នកទោសជាច្រើន បានរាយការណ៍ថា ពួកគេមិនត្រូវបានដឹកបញ្ជូន ទៅពន្ធនាគារខេត្តវិញភ្លាមៗទេ បន្ទាប់ពីសវនាការឧទ្ធរណ៍របស់ពួកគេ។ ពួកគេត្រូវបានឃុំទុក នៅក្នុងរាជធានីភ្នំពេញ»។ លោកបន្តថា ព័ត៌មានបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់អ្នកទោស ក្នុងការចូលរួមសវនាការឧទ្ធរណ៍របស់ពួកគេហើយវាបន្ថែមឲ្យ មានការកាន់តែចង្អៀតណែនខ្លាំងឡើងថែមទៀតទៅលើពន្ធនាគារនៅ ភ្នំពេញ។
បើទោះបីជាសេចក្តីថ្លែងការណ៍មួយ របស់រដ្ឋាភិបាល កាលពីខែឧសភា ថា ខ្លួននឹងបង្កើតសាលាឧទ្ធរណ៍នៅតាមខេត្ត ដើម្បីជួយគ្រប់គ្រងបញ្ហា នៃការដឹកជញ្ជូនអ្នកទោសក៏ដោយ ក៏លោក Vize បានថ្លែងថា លោកមិនទាន់បានឮអ្វី អំពីគំនិតផ្តួចផ្តើមនេះទេ នាពេលថ្មីៗនេះ។ កាលពីចុងឆ្នាំ ២០១២ ចំនួនអ្នកទោសនៅតាមពន្ធនាគារ គឺមានចំនួន ១៧៤ ភាគរយ ហើយកំណើននេះបានបន្តកើនឡើងទៀត។ នេះបើយោងតាមអង្គការលីកាដូដដែល។
បើទោះបីជាលោក Vize បានថ្លែងថា ការចាប់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន ជាកត្តាសំខាន់មួយ រួមចំណែកចំពោះកំណើននៃភាពចង្អៀតណែននៅពន្ធនាគារ ក្នុងរយៈកាលប៉ុន្មានឆ្នាំនេះក៏ដោយ ក៏របាយការណ៍នោះបានកត់សម្គាល់ថា «យ៉ាងហោចណាស់ មន្រ្តីការពារសិទ្ធិមនុស្សចំនួន ១២ នាក់» គឺស្ថិតនៅក្នុងចំណោមអ្នកទោសថ្មីៗនេះផងដែរ។
របាយការណ៍ នេះ បានឲ្យដឹងទៀតថា៖ «ជម្លោះដីធ្លី នៅតែបន្តជារបៀបវារៈសំខាន់ របស់ក្រុមសិទ្ធិមនុស្ស ហើយក្រុមសិទ្ធិមនុស្ស នៅតែមានការភ័យខ្លាច ចំពោះបញ្ហានេះ»។ របាយការណ៍ដដែលនោះបន្តទៀតថា ការបោះឆ្នោតរដ្ឋសភា នៅខែកក្កដាខាងមុខ គឺ«ស្ទើរតែច្បាស់ណាស់ថា វានឹងនាំឲ្យមានការបង្ក្រាប និងការរារាំងលើសេរីភាពបុគ្គលិកខណៈដែលគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច នៅតែស្វែងរកការបន្តកាន់អំណាចរបស់ខ្លួនយូរតទៅទៀត»៕
No comments:
Post a Comment
yes