សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 22, 2013

អង្គការ​​សិទិ្ធ​​មនុស្ស​​ចំនួន​​ពីរ​​ទាមទារ​​ឲ្យ​ដោះលែង​​លោក​​ ម៉ម សូណង់ដូ ​​

ម៉ម សូណង់ដូ ​​

ខណៈ​​សវនាការ​​បណ្ដឹង​ឧទ្ធរណ៍​​ជិត​​ចូល​​មក​​គេ​​សង្កេត​ឃើញ​ក្រុម​​ឃ្លាំមើល​​​សិទិ្ធ​មនុស្ស​ទាំង​​ជាតិ និ​ង​អន្តរជាតិ ​បាន​ទាមទារ​ជា​បន្ត​បន្ទាប់​ឲ្យរដ្ឋា​ភិបាល​កម្ពុជាដោះលែង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំលោ​ក ម៉ម សូណង់ដូ ​ឲ្យមាន​សេរីភាពឡើងវិញ ។

នៅថ្ងៃ​សុក្រ​ ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០១៣​​នេះ យ៉ាង​តិច​ណាស់​មាន​អង្គការ​ធំៗ​ចំនួន​ពីរ​ បាន​​ចេញ​​​សេចក្ដី​ថ្លែង​ការ​ដាច់​ដោយ​ឡែក​ពី​​គ្នា ឲ្យ​​ដោះ​លែ​ង​ប្រធាន​​វិទ្យុ​​សំបុក​​ឃ្មុំ និង​​​ជា​​​ប្រធាន​​សមាគម​​អ្នក​​ប្រជា​ធិប​តេយ្យ​​រូប​នេះ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ។ ​អង្គការ​​ទាំ​ង​ពីរនេះ​​ ​គឺ​អង្គការ​លើក​លែង​ទោស​អន្ត​រជាតិ Amnesty International ដែល​​មាន​​មូល​​ដ្ឋាន​​នៅ​ប្រទេស​អង់គ្លេស​ និង​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​​កម្ពុជា (CCHR) 

នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍ ​ដែល​មាន​អត្ថន័យ​ប្រហាក់​ប្រហែល​គ្នា អង្គការ​ទាំងពីរ​​បាន​​ថ្លែងថា ​ដោយសារ​តែ​ភស្តុ​តាង​ដាក់​បន្ទុក​ ដែល​​ប្រមូល​ដោយ​រដ្ឋា​ភិបាល មិនមាន​ភាព​​ជាក់​លាក់ និង​គ្រប់គា្រន់ គឺជា​ផ្នែក​​មួយ ​ដែល​មើល​ឃើញ​ថា វាជារឿ​ងនយោបាយ​​ហើយ​​​ម្យ៉ាង​ទៀតការ ចាប់ ខ្លួន និងការ​កាត់​ទោស​គឺធ្វើឡើង​តែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ បន្ទាប់​​​​​ពី​​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ​បាន​​ថ្លែង​គំរាម ដោយ​​​មិ​ន​ចេញ​ឈ្មោះ​ថា ត្រូវ​ចាប់​ខ្លួន​យក​មកកាត់​ទោស​ឲ្យ​តែបាន ។​


លោក​ ម៉ម សូណង់ដូ ត្រូវបាន​ផ្តន្ទា​ទោស២០ឆ្នាំ ដោយ​អំណាច​សាល​ក្រម​របស់​​តុលា​កា​​រ​សាលា​ដំ​បូង​រាជ​ធានីភ្នំពេញ​​ កាល​ពីថ្ងៃទី១ ខែតុលា​ ឆ្នាំ២០១២ ពីបទ នៅពីក្រោយ​ការ​ធ្វើ​អបគមន៍​ នៅ​ក្នុង​ស្រុក​ឆ្លូង​ ​ខេត្ត​ក្រចេះ​ ។

ប៉ុន្តែ​​សេចក្ដី​​ថ្លែង​​ការណ៍​​របស់​អង្គការ​​ទាំង​​ពីរបាន​ទទូចថា លោក​ ម៉ម សូណង់ដូ ​គឺជា​អ្ន​ក​​ទោស​​មនសិកា និងជា​អ្នក​​សារព័ត៌​​មាន​​ឈាន​​​មុខគេម្នាក់​ ដែលហ៊ាន​និ​យាយ​​រិះ​គន់​រាល់​កំហុស​ឆ្គង​របស់រដ្ឋា​ភិបាល ​និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ។

មជ្ឈ​មណ្ឌល​សិទិ្ធមនុស្ស​កម្ពុជាប្រកាសថា នៅថ្ងៃ​នេះ​មជ្ឈមណ្ឌល​បាន​ចុះចែក​កាត​​ប៉ុស្តាល់​ ​១០០០០​សន្លឹក ដែល​ជារូបភាព​នៃការ​បើក​យុទ្ធនាការ​ដើម្បីដោះលែង​លោក​ ម៉ម សូណង់ដូ ។

តាម​ព័ត៌មានសវនាការបណ្ដឹងឧទ្ធរណ៍របស់​លោក ម៉ម សូណង់ដូ នឹងត្រូវ​ធ្វើឡើងនៅថ្ងៃទី៥ ខែ​មិនា ឆ្នាំ​២០១៣ ដែលគេ​រំពឹង​ថា នឹងមាន​អ្នក​សង្កេតការ​ជាតិ និងអន្តរជាតិ​​​រាប់​​រយនាក់​​ចូល​សង្កេតការណ៍ព្រឹត្តិការណ៍នេះ ៕

No comments:

Post a Comment

yes