សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 19, 2013

សហជីព​ព្រមាន ធ្វើ​សកម្មភាព​រួម​គ្នា ប្រសិន​បើ​ប្រាក់​ឈ្នួល​កម្មករ មិន​ត្រូវបាន​ដំឡើង​តាម​កំណត់​

ក្រុម​សហជីព ព្រមាន​ធ្វើ​សកម្មភាព​រួម​គ្នា ដើម្បី​ទាមទារ​ប្រាក់​​ឈ្នួល​ជូន​កម្មករ យ៉ាងតិច ​១០០​ដុល្លារ ​ក្នុង​​​មួយខែ ប្រសិនបើ​មិន​មាន​​​ការយល់ព្រម​លើ​តម្លៃ​​ដែល​ត្រូវបាន​កំណត់​។​
​សេចក្តីថ្លែងការណ៍​រួម របស់​សម្ព័ន្ធ​​សហជីព ស្តី​ពី​ការដំឡើង​ប្រាក់​​ឈ្នួល​អប្បបរមា​​ផ្នែក​វិ​ស័យ​​កាត់ដេរ និង​ដេរ​ស្បែកជើង​បាន​ឲ្យដឹងថា ក្រុម​​សហជីព នឹងមិន​​បោះបង់​​ការ​ទាមទារ​​ក្នុង​​កម្រិត ដែល​សហជីព​បាន​កំណត់​នោះ​ឡើយ​។
​ក្រុម​សហជីព មិន​យល់ព្រម​ចំពោះ​ការដំឡើង​​ប្រាក់​ឈ្នួល​​ត្រឹម​តែ ៧០​ដុល្លារ នោះទេ ហើយ​ថាការដំឡើង​នេះ តិចតួច​មិន​អាច​ធានា​​ចំពោះ​​ជីវភាព​​រស់​នៅ​​របស់​​ក​ម្មករ​។
​សេចក្តីថ្លែងការណ៍​​ដដែល​​ បន្ថែមថា ក្រុម​សហជីព នឹង​រួមគ្នា​ទាមទារ​ប្រាក់​ឈ្នួល​ឲ្យបាន​យ៉ាងតិច​ ១០០​​ដុល្លារ​ ក្នុង​មួយខែ ហើយ​​រាជ​រដ្ឋាភិបាល ត្រូវ​បង្កើត​ក្រុមការងារ​​ពិសេស​​ពិភាក្សា​​ប្រាក់​​ឈ្នួល ដើម្បី​ដំឡើង​ជា​រៀងរាល់ឆ្នាំ​ដល់​កម្មករ​។​
​បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ថៅកែ​រោងចក្រ នៅ​តែ​រក្សា​គោលជំហរ​ដំឡើង​​ឲ្យ​ត្រឹមតែ​៩​ដុល្លារ​។​
​គួរបញ្ជាក់​ថា ការចរចា​​លើក​ទី​២ និយោជក ព្រម​បន្ថែម​ប្រាក់​ឈ្នួល​គោល​ ៩​ដុល្លារ បូក​​​ប្រាក់​បន្ថែម​ប្រាក់​សុខ​ភាព​ ៥​ដុល្លារ សរុប ១៤​​ដុល្លារ តែ​កម្មករ និង​សហជីព បដិសេធ ស្នើ​ឲ្យ​ដំឡើង​ប្រាក់​​ឈ្នួល​​​ដល់​កម្មករ ១០០​ដុល្លារ​៕ 

No comments:

Post a Comment

yes