អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក ប៉ុលហំម បានប្រាប់ថា
សមាជិកគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ដែលត្រូវចូលជាសមាជិកគណបក្សសង្គ្រោះជាតិ
ត្រូវលាលែងពីតំណែងជាសមាជិករដ្ឋសភា និងព្រឹទ្ធិសភា
មុនការធ្វើសមាជគណបក្សសង្គ្រោះជាតិ ។ តែសមាជិករដ្ឋសភា
និងព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ដែលនិងត្រូវលាលែងចេញពី ដំណែងនោះ លោក ប៉ុល ហំម មិនបានបញ្ជាក់ថា មានប៉ុន្មាននាក់
នោះទេ៖"អ្នកណាដែលត្រូវជាសមាជិកព្រឹទ្ធសភា
ឬជាសមាជិករដ្ឋសភា ត្រូវតែចេញពីគណបក្សសម រង្ស៊ី
មកចូឡរួមដឹកនាំគណបក្សសង្គ្រោះជាតិ ព្រោះដូច្នេះ
ពេលដែលគាត់ចូលមកដឹកនំាគណបក្សសង្គ្រោះជាតិ
គាត់ត្រូវអស់សិទ្ធិនៅក្នុងគណបក្ស សម រង្ស៊ី ហើយ" ។
គួរជំរាបជូនផងដែរថា រហូតមកដល់ពេលនេះ គណបក្ស សង្គ្រោះជាតិ
នៅមិនទាន់ប្រគល់បញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតអាណត្តិទី៥
ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឡើយទេ
។
ទាក់ទងនឹងករណីនេះ
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ទេព នីថា មានប្រសាសន៍ថា
គជប នឹងចាប់ផ្តើមទទួលបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់
គណបក្សនយោបាយ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៣ ។
គណបក្សនយោបាយ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៣ ។
សូមជំរាបថា គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
នឹងមិនបញ្ចូនបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ
ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥
ខាងមុននេះទេ គឺមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ដែលនឹងចូលរួមធ្វើការប្រកួតប្រជែង
៕
No comments:
Post a Comment
yes