សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 28, 2013

អង្គការបួន ខកចិត្តនឹងតុលាការកំពូល សម្រេចឃុំអ្នកស្រី យ៉ោម បុប្ផា ដដែល

សង្គម​ស៊ីវិល​ចំនួន​បួន បង្ហាញ​ការខកចិត្ត​ក្នុង​សេចក្តី​ថ្លែង​ការ​មួយ ដែល​​​តុលាការ​កំពូល​ច្រាន​ចោល​សំណើរ​សុំ​នៅក្រៅ​ឃុំ​របស់​សកម្ម​ជន​​ដីធ្លី នៅ​សហគមន៍​បឹងកក់ អ្នកស្រី​ យ៉ោម បុប្ផា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​
សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ចុងឆ្នាំ​២០១២ ​បានចោទប្រកាន់​សកម្មជន​ដីធ្លី​រូបនោះ​ថា​ ជា​អ្នក​ប្រើ​ហិង្សាវាយ​បុរស​អ្នករត់​ម៉ូតូ​ឌុប​​ពីរ​នាក់​ឲ្យ​រងរបួស និង​ត្រូវ​ផ្តន្ទាទោសឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ ដោយ​ពិន័យ​ជា​ប្រាក់​៦០​លាន​រៀល។​
អង្គការ​ទាំង​បួន​នោះ រួមមាន សមាគម​ធាង​​ធ្នោត អង្គការ​សមធម៌​កម្ពុជា អង្គការ​លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​។​

​អង្គការ​ទាំង​បួន លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​ថ្ងៃ​ពុធ​នេះ​ថា អ្នកស្រី ​យ៉ោម បុប្ផា មិន​បាន​ប្រព្រឹត្ត​អំពើដូច​បទ​ចោទ​​របស់​​សាលាដំបូង​ទេ​។ អង្គការ​ទាំង​បួន អំពាវនាវ​ឲ្យ​តុលាការ​កំណត់​កាលបរិច្ឆេត​របស់​​សវ​នា​ការ​សាលា​ឧទ្ធរណ៍ និង​បញ្ចប់​​​​ការ​លូក​ដៃ​​ផ្នែក​នយោបាយ​ណាមួយ​ក្នុងករណីនេះ​៕

No comments:

Post a Comment

yes