សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 29, 2013

យុទ្ធសាស្ត្រឈ្នះឈ្នះរបស់គណបក្សសង្គ្រោះជាតិ


គោលបំណងនៃគណបក្សសង្គ្រោះជាតិគឺនាំមកនូវការផ្លាស់ប្តូរសំរាប់ប្រទេសកម្ពុជា។ ការ ផ្លាស់ប្តូរនេះគឺដើម្បីផ្តល់សិទ្ឋិសេរីភាពពេញលេញជូនប្រជារាស្ត្រខ្មែរ និងរៀបចំប្រទេសឡើង វិញ ឱ្យមានភាពស្អាតស្អំ ភាពយុត្តិធម៌ និងភាពជឿនលឿន។
ទាក់ទងនឹងការបោះឆ្នោតខាងមុខស្ថានការណ៏អាចវិវត្តន៏ តាមរបៀបពីរយ៉ាង÷


១- បើមានការផ្លាស់ប្តូរសមាសភាពនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ហើយបើមានវត្តមានលោក សម រង្ស៊ី ក្នុងការបោះឆ្នោតតាមអនុសាសន៏នៃអង្គការសហប្រជា ជាតិ នោះគណបក្សសង្គ្រោះជាតិ នឹងទទួលបាន ជ័យជំនះដ៏ត្រចះត្រចង់។ ជ័យជំនះគណ បក្ស សង្គ្រោះជាតិនេះ នឹងនាំមកនូវការផ្លាស់ប្តូរ ដែល យើងចង់បានទាំងអស់គ្នា។


២- តែបើគណបក្សកាន់អំណាចសព្វថ្ងៃមិនព្រមធ្វើតាមអនុសាសន៍ នៃអង្គការសហប្រជាជាតិ គឺនៅតែមិនព្រមរៀបចំគ.ជ.ប.ឡើងវិញ ហើយនៅតែរារាំងមិនឱ្យលោកសម រង្ស៊ី ចូលរួមក្នុង ការបោះ ឆ្នោត នោះប្រទេសកម្ពុជានឹងជួបប្រទះវិបត្តិដ៏ធ្ងន់ធ្ងរ។

បើអត់មានលោក សម រង្ស៊ី ជាបេក្ខជននាយករដ្ឋមន្ត្រីដំណាងឱ្យ គណបក្សសង្គ្រោះជាតិ ការ បោះឆ្នោតគ្មានតម្លៃ ពីព្រោះ បេក្ខជនម្នាក់ (ហ៊ុន សែន) កំសាក មិនហ៊ានតទល់នឹងបេក្ខជន ម្នាក់ទៀត (សម រង្ស៊ី) ដែលអាចមានប្រៀបលើខ្លួន។ 

គ្មាននរណាទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតបែបនេះ ហើយក៏ គ្មាននរណាទទួលស្គាល់ រដ្ឋាភិបាលណាដែលចេញមកពីការបោះឆ្នោតបែបនេះ។ពេលនោះប្រទេសកម្ពុជានឹងឈាន ចូល ស្ថានការណ៍វឹកវរ ពីព្រោះអស់មានរដ្ឋាភិបាលស្របច្បាប់ ដែលទទួលស្គាល់ដោយ សហគមន៏អន្តរជាតិ។

ដូច្នេះបើគណបក្សប្រជាជនកម្ពុជា ហើយ គ.ជ.ប. នៅតែលួចបន្លំសន្លឹកឆ្នោតដូចមុនទៀត ហើយមិនឲ្យលោក សម រង្ស៊ីចូលរួមក្នុងការបោះឆ្នោត នោះក៏នឹងមានការផ្លាស់ប្ដូរដែរ ពី ព្រោះរដ្ឋាភិ បាលលោក ហ៊ុន សែន មិនអាចដំណើរការបានទេ (ដោយសារអស់បានជំនួយ អស់បានប្រាក់កម្ចីអស់បាន ទីផ្សារលក់ទំនិញអស់បាន វិនិយោគពីក្រុមហ៊ុនអន្តរជាតិមកពី ប្រ ទេសប្រជាធិបតេយ្យ) ហើយពេលនោះក្រុមបក្ខពួកលោកហ៊ុនសែននឹងបាត់បង់អំណាច ដែល ជាការផ្លាស់ប្ដូរដូចយើងចង់បាន ដើម្បីរៀបចំប្រទេសឡើងវិញឱយបានល្អប្រសើរ ។

សន្និដ្ឋាន ÷ ទោះជាស្ថានការវិវត្តន៏តាមរបៀបណាមួយក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនឹង ទទួលបានជោគជ័យដោយសារ មានការផ្លាស់ប្តូរក្នុងប្រទេសដូចយើងចង់បាន ។ ហ្នឹងហើយ ដែលហៅថាយុទ្ធសាស្ត្រឈ្នះឈ្នះរបស់គណបក្សសង្គ្រោះជាតិ

No comments:

Post a Comment

yes