សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 14, 2013

លោកអៀង សារី បានស្លាប់នៅព្រឹកនេះ

លោក​អៀង សារី បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​រៀ​ត នៅ​ព្រឹក​ថ្ងៃនេះ
លោក អៀង សារី កាលនៅរស់
ភ្នំពេញ: លោក អៀង សារី បានស្លាប់នៅម៉ោង ៨និង៤៥នាទី នៅក្នុងមន្ទីរពេទ្យ។ នេះគឺជាការអះអាងរបស់មន្ត្រីព័ត៌មាននៃសាលាក្តីខ្មែរក្រហម។​

ជាមួយ​សេចក្តីសោកស្តាយ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) សូម​ប្រកាស​ជូនដំណឹង​អំពី​មរណភាព​របស់​ជនជាប់ចោទ​អៀង សារី​។ លោក​អៀង សារី បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​រៀ​ត នៅ​ព្រឹក​ថ្ងៃនេះ បន្ទាប់ពី​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​៤​ ខែមីនា ឆ្នាំ​២០១៣​។ 

លោកនេត ភក្ត្រា មន្ត្រីព័ត៌មានសាលាក្តីខ្មែរក្រហម បាននិយាយថា សពរបស់គាត់នឹង ត្រូវប្រគល់ជូនគ្រួសារនៃសព បន្ទាប់ពីសាកសពត្រូវបានពិនិត្យដោយព្រះរាជាអាជ្ញា។ 

យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី​១៤​ ខែមីនា​នេះ បាន​បង្ហាញថា អនុលោម​តាម​វិធាន​ ៣២ ស្ទួន​ នៃ​វិធាន​ផ្ទៃក្នុង​របស់ អ​.​វ​.​ត​.​ក សហ​ព្រះរាជអាជ្ញា​នឹង​បញ្ជាក់​អំពី​មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​នេះ បន្ទាប់ពី​បានធ្វើការ​ស៊ើបអង្កេត​ពា​ក់​ព័ន្ធ​នានា​។ សហ​ព្រះរាជអាជ្ញា​នឹង​ចេញ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​មួយ​អំពី​ការរកឃើញ​របស់គាត់​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​ 

សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថា លោក​អៀង សារី កើត​នៅ​ថ្ងៃទី​២៤​ខែតុលា ឆ្នាំ​១៩២៥ មាន​តួនាទី​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការបរទេស និង​ជា​សមាជិក​មួយរូប​នៃ​គណៈអចិន្ត្រៃយ៍​នៃ​បក្សកុម្មុយនិស្ត​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ អៀង សារី ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០៧ ហើយ​ត្រូវបាន​ជំនុំជម្រះ​ក្តី​នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក ចំពោះ​បទចោទប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការរំលោភ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩​។​ 

សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា លោក​អៀង សារី ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជាច្រើនលើក​រួចមកហើយ ចាប់តាំងពី​គាត់​ត្រូវបាន​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន​របស់ អ​.​វ​.​ត​.​ក ហើយ​ការវាយតម្លៃ​ទៅលើ​កាយសម្បទា និង​បញ្ញា​ស្មារតី​ក្នុងការ​ចូលរួម​សវនាការ​មួយ​គ្រោង​នឹងធ្វើ​ឡើង​ដោយ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ជាតិ និង​អន្តរជាតិ​នៅ​ចុងខែ​មីនា​នេះ៕​ 

No comments:

Post a Comment

yes