សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

លោកប៉ុលហំមចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុករតនមណ្ឌលនិងស្រុក សំឡូតខេត្តបាត់ដំបងខណៈដែលលោកសុខអុំស៊ាជួបពលរដ្ឋនៅស្រុកបសេដ្ឋនិងស្រុកភ្នំ ស្រួចខេត្តកំពង់ស្ពឺ

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជារៀងរាល់ថ្ងៃទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ ស្រុក និងថ្នាក់ភូមិ ឃុំ បាននិងកំពុងតែធ្វើសកម្មភាពចុះជួបសំណេះសំណាលជាមួយប្រជា​ពលរដ្ឋដើម្បីផ្សព្វផ្សាយគោលនយោបាយគណបក្ស សង្គ្រោះជាតិ ស្លាកសញ្ញាគណបក្ស បាន និងកំពុងតែធ្វើយ៉ាងមមាញឹកជាទីបំផុត ។


អ្វីទាំងអស់នេះ ក៏ព្រោះតែគណបក្ស សង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតអាណត្តិទី៥នេះ គឺ​មាន​​តួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបោះឆ្នោត ដើម្បីប្រគួត​ប្រជែងជាមួយ​និង​គណបក្ស​ប្រ​ជា​​ជនរបស់លោក ហ៊ុន សែន ។

យ៉ាងណាម៉ិញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ លោក ហ៉ុល ហំម ថ្នាក់ដឹកនាំជាន់ខ្ពស់ចលនា ប្រជាធិបតេយ្យសង្គ្រោះជាតិ អមតំណើរដោយលោក សុវណ្ណ នូពិសាខា លោក ពិន រតនា លោក ចាន់ សិលា និងលោក ប៉ែន ឈុនសារ៉ាវ័ន ព្រមទាំងក្រុមការងារខេត្ត និងស្រុកមួយចំ នួនទៀតពេលព្រឹក ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយគណបក្ស សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ។ជាមួយគ្នា​​នោះ​នៅ​ពេលរសៀលលោក ហ៉ុល ហំម រួមជាមួយនិងសហការី បានបន្តរតំណើរ ចុះជួបជាមួយប្រជា​ពលរដ្ឋនៅភូមិសំឡូតចាស់ ឃុំសំឡូត ស្រុកសំឡូត ។


ចំណែឯនៅខេត្តកំពង់ស្ពឺវិញលោក សុខ អុំស៊ា រួមជាមួយនិងក្រុមការងារខេត្ត ព្រមទាំងស្រុក ជាច្រើនរូប បានធ្វើតំណើរចុះជួបពលរដ្ឋពេលព្រឹកនៅភូមិពោធិ៍កណ្តាល ឃុំពោធិ៍អង្ក្រង ស្រុក បសេដ្ឋ និងពេលរសៀលបានបន្តរតំណើរចុះជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោ បាយ ព្រមទាំងស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ ដល់ពលរដ្ឋឲ្យពួលគាត់បានដឹងនៅភូមិ ជង្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ។

គួរជំរាបជូនផងដែរថា នៅក្នុងកម្មវិធីទាំងពីរខេត្តខាងលើ គឺមានវត្តមានរបស់ប្រជាពលរ​ដ្ឋ​មក​ចូលរួមយ៉ាងច្រើនកុះករ ហើយពួកគាត់គ្រប់គ្នាបានផ្ញើរក្តីសង្ឃឹម និងការរស់នៅថ្មីក្នុងកំរិតជីវ ភាពមួយដ៏សមរម្យមកលើគណបក្ស​ សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ។ អ្វីទាំងនេះដោយហេតុ ថា គណបក្ស​ សង្គ្រោះជាតិ បានដាក់ចេញនូវគោលនយោបាយល្អៗជាច្រើនចំណុច ដែល​សុតតែផ្តល់ផលប្រយោជន៏ដល់ជាតិ និងប្រជាពលរដ្ឋទាំងអស់ ហើយសម្រាប់ការបោះ ឆ្នោត​នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ពួកគាត់បានធ្វើការប្តេជ្ញាចិត្តព្រមគ្នាថា និងបោះឆ្នោ​ត​ជួនគណបក្ស សង្គ្រោះជាតិ គ្រប់ៗគ្នា ៕

No comments:

Post a Comment

yes