ជាក់ស្តែនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣លោក អ៊ូ ចាន់រត្ន័
អនុប្រធានចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិខេត្តបន្ទាយមានជ័យ ដែលអមតំណើរដោយលោក កែ
សម្ផស្ស សមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្នោត លោក ឱម ឈិនគ្រុយ
សមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្នោត រួមជាមួយនិងក្រុមប្រឹក្សាស្រុកជាច្រើនរូបទៀត
ពេលព្រឹកបានធ្វើតំណើរចុះជួបពលរដ្ឋនៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក និងពេលរសៀល កម្មវិធីសំណេះសំណាលបានប្រារព្វធ្វើនៅភូមិតាយឹង
ឃុំគំរូ ស្រុកថ្មពួក ហើយបន្ទាប់មកលោក អ៊ូ ចាន់រ័ត្ន និងបន្តតំណើរទៅជួបពលរដ្ឋបន្តទៀតនៅភូមិថ្មី
ឃុំគោករមាត ស្ថិតនៅក្នុងស្រុកថ្មពួកដដែល ។
រីឯនៅខេត្តសៀមរាបវិញ
ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិស្រុកពួក រួមជាមួយ និងឃុំ
បានចុះជួសជុលស្លាករបស់គណបក្ស សង្គ្រោះជាតិ ចំនួន១៤ស្លាកទូទាំងស្រុក នៅ
តាមបណ្តាឃុំនីមួយៗ បន្ថែមលើស្លាកជាច្រើនដែលបានលើក និងជួសជុលរួចរាល់នៅក្នុង
ស្រុកពួកកាលពីពេលកន្លងទៅ ។
បន្ទាប់មកនៅពេលរសៀលថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តសៀមរាប
ដែលដឹកនាំដោយលោក សុខ គឹមសេង បានចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ
នៅសង្កាត់សំបួរ ក្រុងសៀមរាប ដែលក្នុងនោះមានពលរដ្ឋយ៉ាងច្រើនចូលរួមស្តាប់នូវសារនយោបាយរបស់គណបក្ស
សង្គ្រោះជាតិ ជាសារអទិភាពចំនួន៧ចំណុច ជំរាបជូនដោយលោក សុខ គឹមសេង ក្រុមការងារខេត្ត
ដែលសារទាំងនេះ និង ត្រូវយកទៅអនុវត្តន៏ភ្លាមៗនៅបន្ទាប់ការទទួលបានជ័យជំនះរបស់គណបក្ស
សង្គ្រោះជាតិ លើការបោះឆ្នោតថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។
ដោយឡែកនៅឯខេត្តបាត់ដំបងឯណោះវិញ យុវជនសង្គ្រោះជាតិ
របស់គណបក្ស សង្គ្រោះជាតិ ក៏បានបន្តសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ
ក្នុងការចុះទៅតាមមូលដ្ឋាននានា ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស
សង្គ្រោះជាត ក៏ដូចជាបន្តរកការគាំទ្របន្ថែមរបស់ពលរដ្ឋ មកលើគណបក្ស សង្គ្រោះជាតិបន្តទៀត
លើចំនួននៃការគាំទ្ររបស់ពលរដ្ឋមកដល់គណបក្ស សង្គ្រោះជាតិ ដែលមានចំនួនយ៉ាងច្រើនអនេកហើយនោះ
។
ដោយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ យុវជនសង្គ្រោះជាតិ
ខេត្តបាត់ដំបង ដែលដឹកនាំដោយ លោក សួន ចំរើន និងកញ្ញា ស៊ិន រ៉ូហ៊្សេត
បានចុះទៅជួបពលរដ្ឋនៅភូមិកាប់រទេស ឃុំកំពង់ ព្រាង ស្រុកសង្កែ ។ អ្វីទាំងនេះ
ក៏ជាការចង់ពង្រឹងពីសមត្ថភាពរបស់យុវជនឲ្យពួកគាត់មាន
ភាពក្លាហានក្នុងការចុះជួបពលរដ្ឋនៅតាមមូលដ្ឋាន ព្រោះដោយហេតុថា ពួកគាត់ទាំងនោះនៅថ្ងៃអនាគត
ក៏និងក្លាយទៅជាអ្នកដឹកនាំផងដែរ ៕
No comments:
Post a Comment
yes