សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 29, 2013

កុមារ​ជួប​ជុំ​គ្នា​បង្ហាញ​ពី​កង្វល់​និង​បញ្ហា​របស់​ពួក​គេ

130329_05
កុមារ​នៅ​តំបន់​បឹង​កក់ ដែល​រស់​នៅ​រង​ទុក្ខ​លំបាក​ក៏​មាន​សិទ្ធិ​តវ៉ាដែរ​​
ភ្នំពេញៈ កុមារ​ប្រមាណ​ ៥០​នាក់​មក​ពី​តាម​បណ្តា​ខេត្ត-ក្រុង ចំនួន​១៦​ នៅ​​ទូទាំង​ប្រទេស​ បាន​ជួប​ជុំ​គ្នា​បង្ហាញ​ពី​ក្តី​កង្វល់​និង​បញ្ហា​ដែល​ពួក​គេ​កំពុង​ជួប​ ប្រទះ​​សព្វ​ថ្ងៃ ដើម្បី​ចងក្រង​ជា​អនុសាសន៍​សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ថ្លែង​ ការណ៍​រួម​ផ្ញើ​ទៅ​កាន់​វេទិកា​ប្រជា​ពល​រដ្ឋ​អាស៊ាន​ឆ្នាំ​២០១៣​ ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ប្រទេស​ប៊្រុយណេ។​
វេទិកា​នេះ​រៀប​ចំ​ ឡើង​ដោយ​សម្ពន្ធ័​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិកុមារ​ ក្នុង​បំណង​​ផ្តល់​ឱកាស​ឲ្យ​កុមារ​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន​ និង​ដាក់​ចេញ​នូវ​​អនុសាសន៍ ជូន​ថ្នាក់​ដឹក​នាំ​អាស៊ាន​ជួយ​រក​ដំណោះ​ស្រាយ​។​
លោក​ស្រី​ ឃឹម​ សុខារី​ ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដើម្បី​សិទ្ធិ​​កុមារ​បាន​ថ្លែង​ថា ឆ្នាំ​នេះ​ជា​លើក​ទី២​ហើយ​ដែល​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដើម្បី ​សិទ្ធិ​កុមារ​រៀបចំ​ពិធី​នេះ​ឡើង ហើយ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កុមារ​បាន​ប្រសើរ​ឆ្នាំ​នេះ​កិច្ច​ធ្វើ​​ក្រោម​ ប្រធាន​បទ​«ធ្វើ​ឲ្យ​ការ​ចូល​រួម​ដោយ​ពេញ​លេញ​របស់​កុមារ​ ក្នុង​អាស៊ាន​ក្លាយ​ជា​កា​ពិត​»។​

លោក​ស្រី​បញ្ជាក់​ថា​៖​«​​ជា​អនុសាសន៍​ឬ​សំណូម​ពរ​របស់​កុមារ​ ដែល​លើក​ឡើង​ពី​ក្តី​កង្វល់​​​និង​បញ្ហា​ពួក​គេ គោលដៅ​សំខាន់​គឺ សម្រាប់​បញ្ចូល​បញ្ហា​ទាំង​នោះ​ទៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​រួម​គឺ​ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ក្នុង​ការ​លើក​កម្ពស់​ការ​លើក​តម្លៃ​នៃ​ការ​ ចូល​រួម​របស់​កុមារ​​ស្រប​តាម​​អនុ​សញ្ញា​អង្គការ​សហ​ប្រជាជាតិ​ដែល គ្រប់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​»។​
កុមារី​ រស់​ ស្រី​និត​ អាយុ​១៥​ឆ្នាំ​ រៀន​ថ្នាក់​ទី​១០​ មក​ពី​ខេត្ត​ពោធិ៍សាត់​និយាយ​ថា​ នៅ​ក្នុង​សហគមន៍​ដែល​នាង​រស់​នៅ​ កុមារ​ភាគ​ច្រើន​បោះ​បង់​ចោល​ការ​សិក្សា ធ្វើ​ចំណាក​ស្រុក​ កុមារ​ខ្លះ​​រង​អំពើ​ហិង្សា​ ខ្វះខាត​ក្នុង​ការ​រៀន​សូត្រ រើស​អេត​ចាយ​...ជា​ដើម​។​
នាង​មាន​ សង្ឃឹម​ថា​ អាស៊ាន​នឹង​ធ្វើការ​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​លុប​បំបាត់​ពលកម្ម​កុមារ​ ពិសេស​ការ​ថត​រូប​អាសអាសភាស​កុមារ​ និង​បញ្ហា​ជា​ច្រើន​ដែល ​កុមារ​កំពុង​តែជួប​ប្រទះ​។​  កុមារី​រូប​នេះ​ស្នើ​ថា​៖«សូម រដ្ឋាភិបាល ​និង​ថ្នាក់​ដឹក​នាំ​ផ្សេង​ៗ​ទៀត ​មេត្តា​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កុមារ​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន​ និង​សូម​ជួយ​ដោះ​ស្រាយ​រាល់​បញ្ហា​កុមារ​​ទាំង​អស់​ផង​ ព្រោះ​ កុមារ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ​»។​
ប្រទេស​កម្ពុជា ចូល​ជា​សមាជិក​នៃ​អនុ​សញ្ញា​សិទ្ធិ​កុមារ​ នៅ​ថ្ងៃទី​២២​ ខែ​កញ្ញា​ ឆ្នាំ​១៩៩២​ និង​ក្លាយ​ជា​រដ្ឋ​ភាគី​នៃ​អនុ​សញ្ញា​នេះ​ នៅ​ថ្ងៃ​ទី១៥​ ខែ​តុលា​ និង​ផ្តល់​សច្ចាប័ន​លើ​ពិធី​សារ​បន្ថែម​ចំនួន​ពីរ​នៃ​អនុ​សញ្ញា​សិទិ្ធ​កុមារ ​ គឺ​ស្តី​ពី​ការ​ចូល​រួម​របស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​និង​ការ​ជួញ ​ដូរ​កុមារ​ ការ​ធ្វើ​ពេស្យាកម្ម​កុមារ​ និង​រូបភាព​អាស​អាភាស​នៅ​ឆ្នាំ​២០០២​ រួម​ទាំង​ពិធី​សារ​ស្តី​ពី​ការ​ទប់​ស្កាត់​ ការ​បង្ក្រាប​ ​ការ​ដាក់​ទណ្ឌកម្ម ការ​ជួញ​ដូរ​មនុស្ស​ ជា​ពិសេស​ស្រ្តី ​និង​កុមារ​ ក្នុង​នោះ​អនុសញ្ញា​ក្រុង​ឡាអេ​ស្តី​ពី​កិច្ច​ការ​ពារ​កុមារ​និង​សហប្រតិបត្តិការ​ទាក់ទង​នឹង​ស្មុំ​កូន​អន្តរ​ប្រទេស​ អនុ​សញ្ញា​អន្តរជាតិ និង​ពិធី​សារ​មួយ​ចំនួន​ទៀត​។​
លោក អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា​ បាន​ថ្លែងថា​ ៖​«ក្នុង​នាម​ប្រទេស​ហត្ថលេខី យើង​ត្រូវ​តែ​មាន​កាតព្វ​កិច្ច​គោរព​និង​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ទាំង​ ឡាយ​ ដែល​ចែង​ក្នុង​អនុសញ្ញា​សិទ្ធិ​កុមារ​ និង​ពិធី​សារ​បន្ថែម​នៃ​អនុសញ្ញា​នេះ​ ដើម្បី​លើក​ស្ទួយ​និង​ការ​ពារ​សិទ្ធិ​កុមារ​»​។​ លោក​បន្ត​ថា​ រដ្ឋាភិបាល​ក៏​មាន​កាតព្វកិច្ច​សំខាន់​មួយ​​ទៀត​ គឺ​ធ្វើ​របាយការណ៍​ស្តី​ពី​ការ​រីក​ចម្រើន​នៃ​ការ​អនុវត្ត​ពិធី​សារ​បន្ថែម ​នៃ​អនុ​សញ្ញា​សិទ្ធិ​កុមារ​ ជូន​គណៈកម្មាធិការ​សិទ្ធិ​កុមារ​នៃ​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ៕

No comments:

Post a Comment

yes