លោក សឺន ស៊ូបែរ្តិ៍ ជាខ្មែរកម្ពុជាក្រោម បានឲ្យដឹងនៅរសៀលថ្ងៃសៅរ៍ថា
លោកត្រូវបានមន្ត្រីតាមព្រំដែនវៀតណាម
មិនឲ្យធ្វើដំណើរចូលទៅកាន់ប្រទេសវៀតណាម នៅម៉ោងជាង២រសៀលថ្ងៃសៅរ៍ ដោយមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ឡើយ
។
លោកថា លោកបានជូនដំណឹង
និងទទួលការអនុញ្ញាតយ៉ាងត្រឹមត្រូវពីឯកអគ្គរាជទូតវៀតណាម
មុនពេលចេញដំណើរ
ដោយបានរៀបរាប់ពីបំណងចង់ទស្សនាសារមន្ទីរជាតិក្នុងទីក្រុងហូជីមិញ
ប្រទេសវៀតណាម ដែលជាកន្លែងប្រមូលផ្តុំឯកសារប្រវត្តិសាស្ត្រមួយ
ពាក់ព័ន្ធនឹងបុរាណវិទ្យា តែក្រោយមក មន្ត្រីតាមព្រំដែនបែរជាបដិសេធ
ដោយលើកហេតុផលថា ថ្នាក់លើបញ្ជាឲ្យផ្អាកមិនឲ្យពលរដ្ឋកម្ពុជា
ចូលក្នុងប្រទេសវៀតណាម រយៈពេល៣០ថ្ងៃទៅវិញ ។
ប៉ុន្តែ លោកថា ខណៈពេលសមត្ថកិច្ចរារាំងលោក
គឺមានពលរដ្ឋខ្មែរមួយចំនួនផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យចូល ។
ហេតុដូចនេះ លោកសម្រេចដាក់ពាក្យប្តឹងទៅកាន់ឯកអគ្គរាជទូតវៀតណាម
និងដាក់ពាក្យបណ្តឹងពីករណីនេះ ទៅកាន់ក្រសួងការបរទេស
និងអង្គការសហប្រជាជាតិផងដែរ
ដើម្បីទាមទារសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ៕
No comments:
Post a Comment
yes