សមាគមអ្នកប្រជាធិបតេយ្យពង្រឹងការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីសមាជិកខ្លះបានរត់ចោល ខណៈប្រធានសមាគមជាប់ក្នុងពន្ធធនាគារ។
ក្នុងពិធីលើកស្លាកសមាគមអ្នកប្រជាធិបតេយ្យ ដែលមានការចូលរួមពីតំណាងសមា ជិក ជាង៥០០នាក់ មកពីតាមបណ្តាលខេត្តនានា នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនានេះ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានពិភាក្សាជ្រើសអ្នកទទួលត្រូវលើមុខដំណែងជាអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហិរញ្ញញិកជាដើម។
ក្នុងពិធីនោះលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រធាធិបតេយ្យ និងនាយកវិទ្យុសំបុកឃ្មុំ បានសំដែងការខកចិត្តយ៉ាងខ្លាំងចំពោះអតីតអនុប្រធានសមាគម លោក ជា បំរ៉ុង និងសមាជិកផ្សេងទៀត ដែលបានចាកចេញទៅ ខណៈលោកជាប់ពន្ធនាគារ។
ក្នុងពិធីនេះដែល លោក ម៉ម សូណង់ដូ បានសម្រេចពង្រឹងការរៀបចំរចនាសម្ព័ន្ធសមាគមជាថ្មី តាមរយៈការសំណេះសំណាលផ្ទាល់ និងការទទួលយកមតិពីសមាជិកដោយបើកចំហរ ដើម្បីជ្រើសរើសនូវគណកម្មាធិការអចិន្ត្រៃយ៍ បន្តអនុវត្តគោលដៅការងារសម្រាប់សមាគម ហើយលោក ក៏បានអំពាវនាវផងដែរ ឲ្យសមាជិកទាំងអស់ជៀសវាងការប្រព្រឹត្តអំពើខុសច្បាប់ ដោយអះអាងយករូបលោកជាបង្អែក។
កាលពីខែតុលា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមផ្តន្ទាទោសលោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ដោយចោទប្រកាន់ពីបទធ្វើចលនាអបគមន៍នៅខេត្តក្រចេះ ពាក់ព័ន្ធនឹងជម្លោះដីធ្លី។ ប៉ុន្តែសាលាឧទ្ធរណ៍បានប្តូរការចោទប្រកាន់នោះ ទៅបទល្មើសព្រៃឈើវិញ។ ការប្តូរបទចោទ និងដោះលែងនេះ ធ្វើឡើងបន្ទាប់ពីមានប្រតិកម្មពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដូចជា ប្រធានាធិបតីសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប និងនាយករដ្ឋមន្ត្រីបារាំង៕
No comments:
Post a Comment
yes