សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 14, 2013

សព​លោក អៀង សារី នឹង​ត្រូវ​យក​ទៅ​បូជា នៅ​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​

លោក អៀង សារី

លោក​ ​អាង​ ​ឧត្តម​ ​សហ​មេធាវី​ការពារ​ក្តី​ ​លោក​ ​អៀង​ ​សារី​ ​ 

ភ្នំពេញ: ​លោក​ ​អាង​ ​ឧត្តម​ ​សហ​មេធាវី​ការពារ​ក្តី​ ​លោក​ ​អៀង​ ​សារី​ ​បាន​ប្រាប់​អ្នកកាសែត​ថា សាកសព​លោក​ ​អៀង​ ​សារី​ ​នឹង​ត្រូវ​យក​ទៅ​បូជា នៅ​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​អតីត​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម​។​ មរណភាពរបស់លោក អៀង សារី មិនត្រូវបានប្រាប់ដល់លោកស្រី អៀង ធីរិទ្ធ ឡើយ។

លោកមេធាវី អាង ឧត្តម បានឲ្យដឹងថា កូន ៤ នាក់ និងចៅរបស់លោកអៀងសារី បានមកជួបជុំ នៅក្នុងបន្ទប់មន្ទីរពេទ្យ ខណៈដែលគ្រូពេទ្យកំពុងពិនិត្យសាកសព។ ប៉ុន្តែគេមិនបានផ្តល់ដំណឹងដល់លោកស្រី អៀង ធីរិទ្ធ ភរិយារបស់លោកអៀងសារី ឡើយ ដោយខ្លាចជំងឺផ្លូវចិត្ត​របស់លោកស្រី រើសឡើង។ 

ចាប់តាំងពីព្រឹក រហូតដល់ពេលបាយថ្ងៃត្រង់នេះ ក្រុមគ្រួសារ និង​មេធាវី​លោក​អៀង​សារី រួមទាំង​មន្ត្រី​សាលាក្តី​ខ្មែរក្រហម ស្ថិត​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដោយ​មាន​អ្នកកាសែត​ជា​ច្រើន​នៅ​ទីនោះ​ផងដែរ​។ សន្តិសុខ ត្រូវ​បាន​រឹតបន្តឹង ខណៈ​ដែល​ក្រុមគ្រូពេទ្យ និង​មន្ត្រី​តុលាការ​ខ្មែរក្រហម ពិនិត្យ​សាកសព​លោក​អៀង​សារី មុន​នឹង​ប្រគល់ឲ្យ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម លោក អៀង សារី អាយុ ៨៧ ឆ្នាំ បាន​ស្លាប់ កាលពី​ម៉ោង ៨ និង ៤៥ នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៣ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ កាលពី​ថ្ងៃ​ទី​៤​មីនា​។ សំណុំរឿង​ក្តីចោទប្រកាន់​លើ​លោក​អៀង​សារី ត្រូវ​ផុតរលត់ បន្ទាប់ពី​លោក បាន​ស្លាប់​៕​ 

No comments:

Post a Comment

yes