លោក គង់ គាំ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកស្វាយជ្រុំ
ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ មេសា កន្លងមក
ការផ្ញើរក្តីសង្ឃឹម និងវាសនាអនាគតជាតិ របស់ពលរដ្ឋមកលើគណបក្ស
សង្គ្រោះជាតិ ក៏ដោយសារតែពួកគាត់បានមើលឃើញពីគោលនយោបាយល្អៗរបស់គណបក្ស សង្គ្រោះជាតិ
ដែលសុតតែផ្តល់ផលប្រយោជន៏ដល់ជាតិ និងពលរដ្ឋទាំងអស់ ។ ម្យ៉ាងវិញទៀត គណបក្ស
សង្គ្រោះជាតិ មេដឹកនាំក៏គ្មានប្រវត្តិជំពាក់គុណបរទេសដូចជាអ្នកកាន់អំណាចសព្វថ្ងៃនេះផងដែរ
។
ដូច្នេះប្រទេសកម្ពុជា ដឹកនាំដោយគណបក្ស សង្គ្រោះជាតិ
ពិតជាមានការរីកចំរើនពលរដ្ឋរស់នៅក្នុងកំរិតជីវភាពមួយដ៏សមរម្យជាក់ជាមិនខាន ។
យ៉ាងណាម៉ិញដូចជានៅពេលនេះ គណបក្ស សង្គ្រោះជាតិ បានដាក់ចេញនូវគោលនយោបាយអទិភាពចំនួន៧ចំណុចសំខាន់ៗ
ដែលនិងត្រូវអនុវត្តន៏នៅពេលដែលគណបក្ស សង្គ្រោះជាតិ ជាប់ឆ្នោត ។
គួរជំរាបជូនថា គោលនយោបាយអទិភាពទាំង៧ចំណុចរបស់គណបក្ស
សង្គ្រោះជាតិ រួមមាន៖ ការផ្តល់ប្រាក់ឧបត្ថមជូនចាស់ៗដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ
ផ្តល់ដល់ពួកគាត់ក្នុងម្នាក់ចំនួន៤ម៉ឺនរៀលជារៀងរាល់ខែ ធ្វើការតំឡើងប្រាក់ខែដល់កម្មករ-កម្មការិនី
ឲ្យបានយ៉ាងតិចចំនូន៦០ម៉ឺនរៀលដែលជាប្រាក់ខែគោល ធ្វើការតំឡើងប្រាក់ខែដល់មន្រ្តីរាជការឲ្យបានយ៉ាងតិចចំនួន១លានរៀល
ធានារកទីផ្សារជូនប្រជាកសិករ នៅពេលដែលធ្វើការបង្ករបង្កើនផលបាន
ដែលក្នុងនោះតម្លៃស្រូវត្រូវបានធានាក្នុង១គីឡូក្រាម មិនក្រោម១ពាន់រៀល ព្យា បាលជំងឺជូនប្រជាពលរដ្ឋនៅគ្រប់មន្ទីរពេទ្យរបស់រដ្ឋទាំងអស់ដោយឥតបង់ប្រាក់
ផ្តល់ឱកាស ដល់យុវជនដែលជាកូនប្រជាពលរដ្ឋក្រីក្រ
ឲ្យពួកគាត់អាចមានលទ្ធភាពក្នុងការសិក្សារៀនសូត្របានខ្ពង់ខ្ពស់ដូចជាកូនអ្នកមានផងដែរ
ព្រមទាំងរកការងារឲ្យប្រជាពលរដ្ឋខ្មែរបានធ្វើគ្រប់ៗគ្នា ពិសេសគឺយុវជន
និងធ្វើការបញ្ចុះតម្លៃប្រេងសាំង ជីកសិកម្ម អគ្គីសនី ព្រមទាំងធ្វើ
ការបញ្ចុះអត្រាការប្រាក់ជាដើម ។
ដូចគ្នានេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ លោក គង់ គាំ
សមាជិកព្រឹទ្ធសភា និងលោក គី វណ្ណរ៉ា ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ
ខេត្តកំពង់ឆ្នាំង អមតំណើរដោយក្រុមការ ងារខេត្តនិងស្រុក
បានធ្វើតំណើរចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការ
ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលពេលព្រឹកកម្មវិធីបានប្រារព្វ
ធ្វើនៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ និងពេលរសៀល លោក គង់ គាំ និងលោក គី
វណ្ណរ៉ា រួមជាមួយសហការី បានបន្តតំណើរចុះជួបពលរដ្ឋនៅភូមិជើងខ្នា ឃុំពន្លៃ
ស្រុកបរិបូរណ៌ ដែល នៅក្នុងកម្មវិធីទាំងពីរខាងលើ
មានវត្តមានរបស់ប្រជាពលរដ្ឋចូលរួមជាង១ពាន់នាក់ ក្នុងមួយ កន្លែងៗ ។
ចំណែកនៅខេត្តបាត់ដំបងឯនោះវិញ លោក សោ ចាន់ដេត
ក្រុមការងារគណបក្ស សង្គ្រោះជាតិខេត្ត និងសហការី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិបាក់ព្រា
ឃុំព្រៃចាស់ ស្រុកឯកភ្នំ ។
រីឯនៅខេត្តព្រះវិហារ បើគិតមកដល់ពេលនេះ ធ្វើការលើកស្លាកថ្មីរបស់គណបក្ស
សង្គ្រោះជាតិ បានចំនួន៦៣ស្លាកហើយ ដែលក្នុងនោះកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣
ក្រុមការងារខេត្ត និងស្រុក បានចុះលើកស្លាកថ្មីចំនួន៦ស្លាកស្ថិតនៅក្នុងឃុំ៥ ដែលមានដូចជា
ឃុំស្រអែម ឃុំកន្ទួត ឃុំជាំក្សាន្ត ឃុំរំដោះស្រែ និងឃុំទឹកក្រហម ហើយនៅថ្ងៃទី៣០
ក្រុមការងារខេត្ត និងស្រុក បានចុះលើកស្លាកចំនួន២ទៀតនៅឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២
រួចបន្តចុះលើកស្លាកនៅតាមមូលដ្ឋានជាបន្តបន្ទាប់ទៀត ទៅតាមផែនការណ៏ដែល បានដាក់ចេញ ៕
No comments:
Post a Comment
yes