សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 22, 2013

នារី​ម្នា​ក់បាន​ស្លាប់ដោយសារ​ធ្លាក់​ពីលើ​ទងយោងម៉ាស៊ីនកម្សាន្តក្នុង​មជ្ឈមណ្ឌល​ឌ្រី​ម​លែ​ន ​

នារីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីនារីរូបនេះ បានធ្លាក់ពីលើទងយោងម៉ាស៊ីន កម្សាន្ត Twin Twister ក្នុងមជ្ឈមណ្ឌលឌ្រីមលែន កាលពីល្ងាចម៉ោង ៦នឹង៤០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ គឹម គង្គា អាយុ ៣៣ឆ្នាំ ជាអ្នកមើលថែក្មេង នៅអង្គការ ស្ថិតក្នុងភូមិជ្រោយអំពិល ស្រុកគៀនស្វាយ ខេត្តកណ្តាល។ ស្ត្រីរងគ្រោះ មានស្រុកកំណើតភូមិព្រះពន្លា ភូមិសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមបណ្តាញព័ត៌មានអប្សរាAnn សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ នារីវ័យជាង២០ឆ្នាំម្នាក់ ចូលទៅលេងកម្សាន្តនៅក្នុងកន្លែងកម្សាន្តឌ្រីមលែន ហើយបានឡើងទៅជិះទ្វីនទ្វីសស្ទ័រ(ទោងយោលភ្លោះ) ដែលមានកំពស់ជាង១០ម៉ែត្រ លុះប្រមាណ១០នាទីក្រោយ ស្រាប់តែរបូតដៃធ្លាក់ចុះទៅដីបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

ក្រោយពីកើតហេតុ ខាងសន្តិសុខ ឌ្រីមលែន បានរារាំង មិនឲ្យអ្នកយកព័ត៌មាន ចូលទៅកាន់កន្លែងកើតហេតុទេ៕

No comments:

Post a Comment

yes