នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ គណបក្ស
សង្គ្រោះជាតិខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំខែ
និងការរៀបចំយុទ្ធសាស្រ្តថ្មីសម្រាប់ខែបន្ត ដើម្បីធ្វើឲ្យគណបក្ស សង្គ្រោះជាតិ
ខេត្តស្វាយរៀងទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋកាន់តែច្រើន ឡើងបន្ថែមទៀត ។
គួរជំរាបជូនផងដែរថា
ប្រធានអង្គប្រជុំគឺក្រោមវត្តមានរបស់លោក រៀល ខេមរិន្ទ្រ ប្រធានក្រុម ការងារគណបក្ស
សង្គ្រោះជាតិខេត្ត និងវត្តមានចូលរួមនៅក្នុងអង្គប្រជុំក្រុមការងារខេត្តនិងស្រុក
ប្រតិបត្តិខេត្ត-ស្រុក ចលនាស្រ្តីខេត្ត-ស្រុក ចលនាយុវជន-ស្រុកទូទាំង៦ស្រុក
និង២ក្រុង របស់ខេត្ត ដែលសរុបមានចំនួនជាង១០០នាក់ ។
នៅក្នុងអង្គប្រជុំ បន្ទាប់ពីបានបូកសរុបរបាយការណ៏ប្រចាំខែ
និងការដាក់ផែនការថ្មីសម្រាប់
ខែបន្តដែលមានដូចជាការបញ្ជូនសារនយោបាយដល់ពលរដ្ឋឲ្យដូចភ្លៀងរលឹម ទាំងវេទិការ
និងការចុះតាមខ្នងផ្ទះពលរដ្ឋ ការលើកស្លាកឲ្យហើយទូទាំងខេត្តនៅពាក់កណ្តាលខែឧសភា
ការជ្រើសរើសអ្នកសង្កេតការណ៏ស្ម័គ្រចិត្ត និងការរៀបចំសមាសភាពសម្រាប់យុទ្ធនាការ
ឃោសនាបោះឆ្នោត
និងការរៀបចំកម្មវិធីសម្រាប់ថ្នាក់ដឹកនាំថ្នាក់ជាតិចុះជួបពលរដ្ឋនៅក្នុង
ខេត្តស្វាយរៀង ជាដើម ។
នៅបន្ទាប់ពីនោះលោក រៀល ខេមរិន្ទ្រ
ក៏បានធ្វើការប្រកាសតែងតាំងលោក ព្រុំ ជា និងអ្នកស្រី មាស ស្រី ជាសមាជិកក្រុមការងារគណបក្ស
សង្គ្រោះជាតិខេត្តស្វាយរៀង ប្រចាំនៅក្នុងស្រុក ចន្ទ្រាផងដែរ ។
សូមជំរាបថាអង្គប្រជុំបានប្រព្រឹត្តិទៅនៅម៉ោង១៣និង៣០នាទី
ហើយបញ្ចប់ទៅវិញនៅម៉ោង ១៦និង៤០នាទី
ក្រោមស្នូរទះដៃយ៉ាងកងរំពងពីសំណាក់អង្គប្រជុំទាំងជាង១០០នាក់ ដោយបានឯកភាពតាមអ្វីដែលប្រធានកក្រុមការងារគណបក្ស
សង្គ្រោះជាតិខេត្ត លោកបានដាក់ ចេញ និងធ្វើការស្នើសុំ ៕
No comments:
Post a Comment
yes