សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 18, 2013

សហភាព​​អ៊ឺរ៉ុប នឹង​​មិន​​បញ្ជូន​​អ្នក​សង្កេត​ការណ៍​​បោះ​ឆ្នោត​​មក​​កម្ពុជា​​ទេ


តំណាង​សហភាព​អ៊ឺរ៉ុប ឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហភាព​​​​អ៊ឺរ៉ុប នឹង​មិន​បញ្ជូន​អ្នកសង្កេត​ការណ៍ ដើម្បី​ចូលរួម​ត្រូតពិនិត្យ​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៨​ ​ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ​នេះ​ទេ​។​
តំណាង​គណៈប្រតិភូ​របស់​សហភាព​អ៊ឺរ៉ុប លោក Jean Francois Cautain ប្រាប់ថា សហភាព​​អ៊ឺរ៉ុប នឹង​មិន​បញ្ជូន​អ្នកសង្កេតការណ៍​​បោះឆ្នោត​​មក​​កម្ពុជា​ទេ​។ លោក​​បន្ត​ថា កាល​ពី​ការបោះឆ្នោត​ឆ្នាំ​​១៩៩៣ សហភាព​​អ៊ឺរ៉ុប បាន​ផ្តល់​អនុសាសន៍​កែប្រែ​ការបោះ​ឆ្នោត តែ​អនុសាសន៍​​ទាំងនោះ មិន​ត្រូវបាន​យក​ពិចារណា​នៅឡើយ​ទេ​។​
កាលពី​ថ្ងៃ​ទី​១២​ខែ​មេសា អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក សៀន ម៉ាក​គិ​ន​តូស (SeanMcIntosh) ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក គាំទ្រ​គោលដៅ​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា​ ៖«​ទាក់ទង​នឹង​ការបញ្ជូន​អ្នកសង្កេតការណ៍ យើង​នៅតែ​កំពុង​ស៊ើបអង្កេត​ជម្រើស​របស់​យើង​»​។​

ការស្ទាក់ស្ទើរ​នេះ ស្រប​ពេល​​ដែល​​អ្នក​ឃ្លាំមើល​ការបោះឆ្នោត​ក្នុង​ស្រុក ដាក់​ការព្រួយបារម្ភ​​ថា ការបោះឆ្នោត​នៅ​ខែកក្កដា ខាង​​​មុខ អាច​​នឹង​​មិន​​មាន​អ្នកសង្កេតការណ៍​អន្តរជាតិ ដោយសារ​កម្ពុជា​មិន​​ទទួល​យក​​អនុសាសន៍​​របស់​​ពួក​គេ កាល​​ពី​​ការ​​បោះ​​ឆ្នោត​​​ឆ្នាំ​​​២០០៨ និង​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​។
កន្លងទៅ សហរដ្ឋអាមេរិក ​ធ្លាប់​​បញ្ជាក់​ថា អវត្តមាន​​របស់​​លោក សម រង្ស៊ី​ មេដឹកនាំ​គណបក្សប្រ ឆាំង ក្នុង​​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃទី​២៨ ខែ​​កក្កដា​ ខាង​មុខ​នឹង​ក្លាយជា​សំណួរ​​សម្រាប់​​ភាព​ស្របច្បាប់​នៃ​ដំណើរការ​​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
​នាយក​អង្គការ​និច​ហ្វិច ដែល​​ឃ្លាំមើល​ការបោះឆ្នោត លោក ហង្ស ពុទ្ធា​ សង្កេត​ឃើញ​ថា ការ​បោះ​ឆ្នោត​​ក្នុង​​ឆ្នាំ​​២០០៨ អន្តរជាតិ បាន​​យកចិត្តទុកដាក់​ជាង​ក្នុង​ឆ្នាំ​២០១៣​នេះ ដោយសារ​រហូតមកដល់​ពេលនេះ មិនទាន់មាន​អ្នកសង្កេតការណ៍​អន្តរជាតិ បាន​ដាក់​ពាក្យ​មក ​គ.ជ.ប ដើម្បី​​ត្រួត​ពិនិត្យ​ការបោះឆ្នោត​នោះ​ទេ​។ លោក​ថា ហេតុផល​ពីរ​យ៉ាង ដែល​នាំឲ្យ​សហគមន៍​អន្តរជាតិ មិន​មក​​សង្កេតការណ៍​លើ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ៖ "​ខាង​បរទេស​ហ្នឹង​ឯង គាត់​គិតថា​អនុសាសន៍ ដែល​បាន​ផ្ដល់​ទៅ​ហើយ​មិន​បាន​យកចិត្ដទុកដាក់​ដោយ​ប្រទេស​កម្ពុជា ឫ​ពី​ក៏​អាច​មាន​មូលហេតុ​ថា​កម្ពុជា​ចេះ​រៀបចំ​ដោយ​ខ្លួនឯង​ហើយ​"​។​
​នាយិកា​ជាន់ខ្ពស់​វិទ្យាស្ថាន​ជាតិ NDI លោកស្រី ឡូ​រ៉ា ថន​​ថុន​ មានប្រសាសន៍ថា លោកស្រី​ព្រួយ​បារម្ភ​​ពី​អវត្តមាន​អ្នក​សង្កេត​ការណ៍​​អន្តរ​ជាតិ នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣​នេះ ដោយសារ​កម្ពុជា​​មិន​ទទួលយក​អនុសាសន៍​របស់​ពួកគេ កាលពី​ការ​បោះ​ឆ្នោត​​កន្លង​ទៅ​ ៖ "ខ្ញុំ​ទស្សន៍ទាយ​ថា សហគមន៍​អន្តរជាតិ​មិន​មក​កម្ពុជា ដោយសារ​ធ្លាប់មាន​បទពិសោធន៍ កាល​ពី​ការ​បោះ​ឆ្នោត​​ឆ្នាំ​​២០០៨ ពួកគេ​បាន​ផ្តល់​អនុសាសន៍​មក​កម្ពុជា តែ​អនុសាសន៍​ទាំងនោះ មិន​ត្រូវបាន​ពិចារណា ដូច្នេះ​មាន​សារសំខាន់​អ្វី ដែល​​ពួកគេ​មក​សង្កេតការណ៍"​។
កាលពី​ថ្ងៃ​ទី​១០​​ខែ​មេសា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) លោក ទេព នីថា ប្រាប់​ថា គ.ជ.ប នៅ​មិនទាន់​មាន​សហគមន៍​អន្តរជាតិ​ណា​មួយ​​ចុះ​ឈ្មោះ​សង្កេតការណ៍​បោះឆ្នោត​ថ្នាក់​ជាតិ​នៅឡើយ​ទេ​។​
​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានដាក់​អនុសាសន៍​មួយចំនួន ឲ្យ​រដ្ឋាភិបាល​​កម្ពុជា ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការបោះឆ្នោត អាច​​ទទួល​យក​បាន​​ពី​​គ្រប់​​គណបក្ស និង​​មាន​​ភាពសេរី និង​យុត្តិធម៌​។ អនុសាសន៍​​​ទាំងនោះ មានដូចជា កំណែទម្រង់​ គ.ជ.ប នៅ​ថ្នាក់​ជាតិ និង​ខេត្ត និង​វត្តមាន​​របស់​​លោក សម រង្ស៊ី ចូលរួម​ការ​បោះ​ឆ្នោត​​ជា​​ដើម​៕

No comments:

Post a Comment

yes