លោក យឹម សុវណ្ណ ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង
គណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោកប្រធាន សម
រង្ស៊ី ជាប្រធាន និងលោក កឹម សុខាជាអនុប្រធាន
នាពេលនេះបាននិងកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពល
រដ្ឋយ៉ាងខ្លាំងនៅគ្រប់តំបន់ទូទាំងប្រទេស ។
ការគាំទ្ររបស់ពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ
បែបនេះសបញ្ជាក់ឲ្យឃើញថា សម្រាប់ ការបោះឆ្នោតឆ្នាំ២០១៣នេះ គណបក្ស សង្គ្រោះជាតិ
ពិតជាទទួលបានជោគជ័យជាក់ជាមិនខាន ព្រោះពលរដ្ឋពួកគាត់មិនចង់រស់នៅក្រោមការដឹកនាំ របស់គណបក្សប្រជាជន
ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទៀតឡើយ ។
អ្វីទាំងអស់នេះដោយសារពលរដ្ឋពួកគាត់យល់ឃើញថា
ការដឹកនាំប្រទេសអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះរបស់គណបក្សប្រជាជន
គឺមិនបានផ្តល់អ្វីជាដុំកំភួនដល់ជាតិ និងប្រ ជាពលរដ្ឋនោះឡើយ
ក្រៅតែការពង្រឹងអំណាចរបស់ពួកគេ ព្រមទាំងការបំផ្លាញជាតិស្ទើរតែ វិនាសសាបសូន្យនោះ ។
ហេតុដូច្នេះហើយ បានពលរដ្ឋពួកគាត់ងាកមកគាំទ្រគណបក្ស សង្គ្រោះជាតិវិញ ហើយសម្រាប់ការបោះឆ្នោតអាណត្តិទី៥
នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ពួគគាត់បានប្តេជ្ញាចិត្តទាំងអស់គ្នាថា
និងបោះឆ្នោតជួនគណបក្ស សង្គ្រោះជាតិ គ្រប់ៗគ្នា ដើម្បីឲ្យគណបក្ស សង្គ្រោះជាតិ
បានដឹកនាំប្រទេសវិញម្តង តាមបែបប្រជាធិបតេយ្យពិតប្រាកដ ដើម្បីធ្វើឲ្យប្រទេសជាតិមានការរីកចំរើន
និងមានឈ្មោះបោះសម្លេងទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ។
សូមជំរាបជួនថា បើទោះបីជាគណបក្ស សង្គ្រោះជាតិ
ទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋយ៉ាងច្រើនបែបនេះក្តី ក៏ថ្នាក់ដឹកនាំគណបក្ស
សង្គ្រោះជាតិ នៅតែបន្តចុះជួបពលរដ្ឋនៅតាមបណ្តាមូលដ្ឋាននានាផងដែរ
ដើម្បីស្វែងរកការគាំទ្របន្ថែមពីពលរដ្ឋ ក៏ដូចជាធ្វើការផ្សព្វផ្សាយនូវគោលនយោនាយរបស់គណបក្ស
សង្គ្រោះជាតិ ឲ្យពួកគាត់បានដឹង ដែលគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ បានដាក់ចេញនៅពេលនេះ
គឺសុតតែផ្តល់ផលប្រយោជន៏ដល់ជាតិ និងប្រជាពលរដ្ឋទាំងអស់ ។
គួរជំរាបជូនថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ លោក យឹម
សុវណ្ណ ប្រធានប្រតិបត្តិ គណបក្ស សង្គ្រោះជាតិ អមតំណើរដោយលោក រៀល ខេមរិន្ទ្រ
ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង
រួមជាមួយនិងសមាជិកក្រុមការងារខេត្តនិងស្រុក បានចុះជួបពលរដ្ឋពេលព្រឹកនៅភូមិស្វាយទន្ទឹម
ឃុំត្រពាំងស្តៅ ស្រុករមាសហែក និងពេលរសៀលលោក យឹម សុវណ្ណ ព្រមទាំងសហការី
បានបន្តតំណើរ ចុះជួបពលរដ្ឋនៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រុំ ។
ព្រមជាមួយគ្នានោះ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣
គណបក្ស សង្គ្រោះជាតិខេត្តស្វាយរៀង ក៏បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំខែ
និងការរៀបចំយុទ្ធសាស្រ្តថ្មីសម្រាប់ខែបន្ត ដើម្បីធ្វើឲ្យគណបក្ស សង្គ្រោះជាតិ
ខេត្តស្វាយរៀងទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ
ក្រោមវត្តមានរបស់លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិខេត្ត ជាប្រធានអង្គប្រជុំ
និងវត្តមានចូលរួម ក្រុមការងារខេត្ត- ស្រុក ប្រតិបត្តិខេត្ត-ស្រុក
ចលនាស្រ្តីខេត្ត-ស្រុក ចលនាយុវជនទូទាំង៦ស្រុក និង២ក្រុងរបស់ខេត្ត
ដែលសរុបមានចំនួនជាង១០០នាក់ ។
ជាមួយគ្នានោះ កាលពីរាត្រីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ ស្លាកគណបក្ស
សង្គ្រោះជាតិ នៅភូមិទួលច្រះ ឃុំចំបក់ ស្រុកស្វាយជ្រុំ ក៏ត្រូវបានជនមិនស្គាល់មុខលួយដកទំលាក់យកទៅបោះចោលក្នុងភក់ផងដែរ
។ ដែលតាមការផ្តល់ព័ត៌មានពីខេត្តស្វាយរៀងបានឲ្យដឹងថា នេះគឺបណ្តាលមកពីពួកទាំងនោះខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស
សង្គ្រោះជាតិ ដែលបាននិងកំពុងតែទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន
នៅទូទាំងខេត្តស្វាយរៀង ក៏ដូចជាពេលបច្ចុប្បន្ន ស្លាកគណបក្ស សង្គ្រោះជាតិ បានលើកព្រោងព្រាតនៅគ្រប់ទីកន្លែងទូទាំងខេត្តស្វាយរៀងផងដែរនោះ
។
ចំណែកនៅខេត្តបាត់ដំបងលោកស្រី មូរ សុខហួរ
អគ្គនាយកទំនាក់ទំនងសាធារណៈរបស់ គណបក្ស សង្គ្រោះជាតិ រួមជាមួយនិងក្រុមការងារខេត្ត
ព្រមទាំងស្រុក បានធ្វើតំណើរចុះជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក៏ដូចជាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស
ដល់ពលរដ្ឋផងដែរនោះ កម្មវិធីពេលព្រឹកគឺបានប្រារព្វធ្វើនៅភូមិគួយជីកដី ឃុំរបស់មង្គល
ស្រុកម៉ោងឬស្ស៊ី និងពេលរសៀលនៅភូមិកូនក្អែក ឃុំរបស់មង្គល ស្រុកម៉ោងឬស្ស៊ី ដដែល ។
ព្រមជាមួយគ្នានោះលោក សោ ចាន់ដេត ដែលជាក្រុមការងារខេត្ត
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ បានចុះជួបពលរដ្ឋពេលព្រឹកនៅភូមិអូរអន្លក់ ឃុំតាសែន
ស្រុកកំរៀង និងពេល រសៀលនៅភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ហើយនៅថ្ងៃទី២៩ លោក សោ
ចាន់ដេត បាន ចុះទៅពង្រឹងក្រុមការងាតាមមូលដ្ឋាន ដែលពេលព្រឹកនៅភូមិសិប្បកម្ម
ឃុំអូររំដួល ស្រុកភ្នំព្រឹក និងពេលរសៀលនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកសំពៅលូន ។
ចំណែកឯលោកអនុប្រធាន កឹម សុខា កាលពីថ្ងៃទី២៨ អមតំណើរដោយលោក
ងឹម ញ៉េញ ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តពោធិ៍សាត់
បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់
ខេត្តពោធិ៍សាត់ ដែលមានវត្តមានអ្នកចូលរួមប្រមាណជាង១០០០នាក់ ។
រីឯលោក អ៊ូ ច័ន្ទរ័ត្ន សមាជិកគណៈកម្មាធិការអចិន្ត្រៃគណបក្ស
សង្គ្រោះជាតិ និងជាអនុប្រ ធានគណបក្ស សង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨
ខែមេសា ឆ្នាំ២០១៣ ក៏បានចុះជួបពលរដ្ឋពេលព្រឹកនៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក
និងពេលរសៀលនៅភូមិផ្លាស់កង់ ឃុំសារុង្គ ស្រុកស្វាយចេង
រួចបន្តតំណើរជូបពលរដ្ឋនៅភូមិតាគល់ ឃុំផ្គាំ ស្ថិតនៅក្នុងស្រុកស្វាយចេកដដែលផងដែរ ៕
No comments:
Post a Comment
yes