ប្រជាសហគមន៍បឹងកក់ អ្នកស្រី គង់ ចន្ថា ប្រាប់នៅរសៀលថ្ងៃអង្គារនេះថា នៅព្រឹកថ្ងៃស្អែកនេះ អ្នកស្រីនឹងចូលទៅឆ្លើយ តាមការសាកសួររបស់តុលាការ ចំណែក លោក ស៊ូ សុផល ប្រជាសហគមន៍ម្នាក់ទៀត នឹងចូលទៅបំភ្លឺ នៅវេលាម៉ោង៣រសៀល។
លោក ស៊ូ សុផល ជាដើមបណ្តឹងលើករណីប្រើអំពើហិង្សាទៅវិញទៅមក។ អ្នកស្រី គង់ ចន្ថា ឲ្យដឹងថា ប្រជាពលរដ្ឋ ចំនួនបីសហគមន៍ គឺបឹងកក់ បុរីកីឡា និងថ្មគោល នឹងចូលរួមគាំទ្រប្រជាសហគមន៍ទាំងពីររូបនោះ។
ករណីប្រើប្រាស់ហិង្សាទៅវិញទៅមកនេះ បានកើតឡើងតាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១២។ ប្រជាសហគមន៍ មិនបានទទួលចំណាត់ការរបស់តុលាការទេ ទើបតែមកដល់ថ្ងៃទី២ ខែមេសា តុលាការ ក៏បានចេញដីកាបង្គាប់ឲ្យ លោក ស៊ូ សុផល ចូលទៅបំភ្លឺនៅថ្ងៃទី២៤ ខែមេសា ជុំវិញពីបទជាប់ចោទប្រើអំពើហិង្សាទៅវិញទៅមក៕
No comments:
Post a Comment
yes