នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ
ខេត្តព្រៃវែងបានរៀបចំវេទិកាសំណេះសំណាលរវាងអ្នកតំណាងរាស្រ្ត និង ម្ចាស់ឆ្នោត ស្ថិតនៅភូមិអំពិល
ឃុំព្រែកដាច់ ស្រុកព្រះស្តេច ក្រោមអធិបតីភាពលោក យ៉ែម បុញ្ញឫទ្ធិ និងលោក គង់ បូរ៉ា
ជាអ្នកតំណាងរាស្រ្ត ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជា៥០០នាក់ ។
សូមជំរាបជូនថា វេទិកាសំណេះសំណាលរវាងអ្នកតំណាងរាស្រ្ត និង ម្ចាស់ឆ្នោតគឺបានផ្តោតសំខាន់អំពីផែនការរបស់យួន
ដើម្បីលេបយកទឹកដីខ្មែរ ដោយរួមមានទាំងផែនការទម្លាក់ព្រះមហាវីរក្សត្រនៅថ្ងៃទី១៨
មិនា ១៩៧០ ផែនការថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ផ្សឹកព្រះសង្ឃទូទាំងប្រទេស
វាយវត្តអារាមរាបដល់ដី និងផែនការថ្ងៃទី៧ មករា ១៩៧៩ ដែលជាផែនការបំផ្លាញជាតិបង្ហើយ
ដោយកងទ័ពយួនចូលឈ្លានពានប្រទេសកម្ពុជា ក្រោមស្លាករំដោះប្រជាពលរដ្ឋពីនឹមត្រួតត្រារបស់ខ្មែរក្រហម
។ ដែលទាំងនេះ គឺជាផែនការយុទ្ធសាស្រ្តរបស់យួន ក្នុងការលេបយកទឹកដី
និងរំលាយពូជសាសន៍ខ្មែរយើង ៕
No comments:
Post a Comment
yes