
លោក កឹម សុខា ប្រធាន ស្ដីទីគណបក្សសង្គ្រោះជាតិ
មជ្ឈ ដ្ឋានទូទៅបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះភាពយឺតយូរ ក្នុងការបញ្ជូនគណបក្សសង្គ្រោះជាតិ និង បេក្ខភាពតំណាងរាស្រ្តរបស់គណបក្សនេះ ទៅចុះឈ្មោះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិអាណត្តិទី៥ នាថ្ងៃ អាទិត្យទី ២៨ កក្កដា ខាងមុខ ។ ប៉ុន្តែពេលនេះ បញ្ហាត្រូវបានទម្លាយហើយ នោះគឺថា ការតម្អកយឺតយូរនេះ មិនមែនជារឿងពហិការអ្វីទេ គឺគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយ មួយរបស់គណបក្សនេះ តែប៉ុណ្ណោះ ។
លោក កឹម សុខា ប្រធានស្ដីទីរបស់គណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងធំ ក្នុងប្រទេសកម្ពុជាបានថ្លែង ដោយមិនលាក់លៀមប្រាប់ក្រុមអ្នកកាសែតកាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិ បានរៀបចំរួចហើយ នូវឯកសារនានាដើម្បីបញ្ជូនទៅកាន់ គ.ជ.ប តាមពេលកំណត់ ។ ពេលកំណត់ដែលចាប់ផ្ដើមពីថ្ងៃទី ២៩ ខែ មេសា ដល់ថ្ងៃទី ១៣ ឧសភា ឆ្នាំ២០១៣ ។ ដោយលោកបញ្ជាក់ថា ការយឺតយូរ គ្រាន់តែជាយុទ្ធសាស្រ្តនយោបាយមួយតែប៉ុណ្ណោះ ។
សេចក្ដីថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំង បានបង្ហាញសញ្ញាមិនចូលរួមបោះឆ្នោត ។ មិនចូលរួមបោះឆ្នោតដោយសារតែ ពុំមានការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលខ្លួនយល់ឃើញថា មិនបរិសុទ្ធស្អាតស្អំ ហើយសហគមន៏អន្តរជាតិ នឹង មិនទទួលស្គាល់លទ្ធផលឆ្នោត នាពេលខាងមុខ ។
ប៉ុន្តែផ្ទុយខុសពីនេះ កាលពីម្សិលមិញលោក កឹម សុខា បានអះអាងថា ការចូលរួមបោះឆ្នោត សម្រាប់គណបក្សសង្រ្គោះជាតិ វាគឺជារឿងសំខាន់បំផុត ។ លោក បានមានប្រសាសន៏បញ្ជាក់ដូច្នេះថា ” បើយើងអត់ចូល ម៉េចដឹងថា ខុស ? ដឹងថាត្រូវ ? ដល់យើងចូលទៅដឹង ខុស ដឹង ត្រូវ នោះយើងឃើញអន្តរជាតិ គេមើលឃើញជាក់ស្តែង ដូចគេរកឃើញមែន ” ។
ប៉ុន្តែយ៉ាងណាក៏ដោយមេដឹកនាំគណបក្សប្រឆាំងរូបនេះ មិនទាន់ប្រាប់ឲ្យដឹងទេថា តើគេនឹងបញ្ជូន ឯកសារពាក់ព័ន្ធការបោះឆ្នោត ខាងមុខ ទៅកាន់ គ.ជ.ប នៅថ្ងៃណាឲ្យប្រាកដនោះ៕
No comments:
Post a Comment
yes