សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 2, 2013

កោះហៅ​នាយក​វិទ្យា​សា្ថ​ន​អភិវឌ្ឍន៍​និស្សិតឲ្យ​ចូល​តុលាការ​នៅ​រសៀលថ្ងៃនេះពាក់ព័ន្ធ​ករណី​ប្រើ​អាវុធ​ភ្ជង់​គម្រាមនិង​ប្រើប្រាស់​អំពើ​ហឹ​ង្សាទៅលើ​ស្ត្រី​ម្នាក់


រាជធានី​ភ្នំពេញ ៖ តុលាការ​បានចេញ​ដីកា កោះហៅ​នាយក​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត លោក គា បូរ៉ាត់ ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នៅ​រសៀល​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ ដើម្បី​សាកសួរបន្ទាប់ ក្រោយពីមាន​ពាក្យបណ្តឹង ដែល​ចោទ​លើ​ជនសង្ស័យ​រូបនេះ និងបក្ខពួក​ថា បាន​យក​កាំភ្លើង​ភ្ជង់ និងវាយ ​បង្ក​របួសស្នាម​ទៅលើ​ស្រី​ម្នាក់ កាលពីដើម​ខែមេសា ឆ្នាំ២០១៣ កន្លងទៅ។

តាម​ដីកា​កោះហៅ​របស់លោក ជេ​ត ខេមរា ព្រះរាជអាជ្ញារង​អម​សាលាដំបូង ចុះ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ បាន​កោះហៅ​ឈ្មោះ គា បូរ៉ាត់ ភេទ​ប្រុស នាយក​វិទ្យាស្ថាន អភិវឌ្ឍន៍​និស្សិត ជា​ជនសង្ស័យ ស្នាក់​នៅផ្ទះ​លេខ២១ ផ្លូវ​លេខ១១ បុរី​ពិភពថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ឲ្យ​ចូលខ្លួន​ទៅ​តុលាការ នៅ​ម៉ោង១៥ និង៣០នាទី រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ ដើម្បី​សាកសួរ​ពី​ដំណើររឿង តាម​បណ្តឹង​របស់​ឈ្មោះ ភួង ណា​វុ​ធ្ធ និង​ប្រពន្ធ​ឈ្មោះ នួន សាន ដែល​បាន​ចោទប្រកាន់​ជនសង្ស័យ គា បូរ៉ាត់ និង​ភរិយា ព្រមទាំង​បក្សពួក​ម្នាក់​ទៀតថា បាន​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​អាវុធជាតិផ្ទុះ ដោយ​គ្មាន​ការអនុញ្ញាត បំពាន​លើ​ដើមបណ្តឹង នៅ​ចំណុច​ផ្ទះ​លេខ 5D ផ្លូវ​លេខ២៦៥ ក្រុម៣៣ ភូមិ១៣ សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក កាលពី​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ ។


យោងតាម​របាយការណ៍ សំយោគ​របស់​អធិការដ្ឋាននគរបាល​ខណ្ឌទួលគោក បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​ម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ ឈ្មោះ គា បូរ៉ាត់ និង​ប្រពន្ធ ឈ្មោះ ភ័​ណ្ឌ បាន​ជិះ​រថយន្ត​ហាយ​ឡិន​ឌ័​រ រួមជាមួយ​នឹងបក្ខពួក​ម្នាក់ទៀត ភេទ​ប្រុស​ជិះ​ម៉ូតូ​ម៉ាក FTR  បានមក​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ ភួង ណា​វុ​ធ្ធ។ ពេលមកដល់​ឈ្មោះ ភួង ណា​វុ​ធ្ធ ក៏បាន​ហៅ​ឲ្យ​ភ្ញៀវ​ទាំង៣នាក់ ចូលក្នុង​ផ្ទះ ហើយ​និយាយ​ពិភាក្សា​រឿង រកស៊ី​រត់ការ​ធ្វើ​ប្លង់ដី​ឲ្យ​គេ។

ប្រភពដដែលបានឲ្យដឹងថា  ពេលនោះ​ការជជែក​គ្នា មិន​ចុះសម្រុង​ក៏មាន​ទំនាស់​ពាក្យសំដី ហើយ​ឈ្មោះ ភួង ណា​វុ​ធ្ធ ក៏បាន​ដេញ​ភ្ញៀវ​ចេញ​ផុតពី​មាត់ទ្វារ ស្រាប់តែ​បក្ខពួក​របស់​ឈ្មោះ គា បូរ៉ាត់ បាន​ដក​កាំភ្លើងខ្លី អា​មេ​បញ្ចូល​គ្រាប់​ភ្ជង់ គម្រាម ឈ្មោះ ភួង ណា​វុ​ធ្ធ។ បន្ទាប់មក​ឈ្មោះ នួន សាន ជា​ប្រពន្ធ​ក៏បាន​ចេញពី​ក្នុងផ្ទះ មក​សួរនាំ ពី​រឿង​ហេតុដែល​គេ​ដក​កាំភ្លើង​ភ្ជង់​ប្តី ហើយ​ភ្លាមនោះ ស្រាប់តែ ឈ្មោះ​ភ័​ណ្ឌ ជា​ប្រពន្ធ​ឈ្មោះ គា បូរ៉ាត់ បាន​យក​មួក​ការពារ សុវត្ថិភាព ទៅ​វាយ​លើ​ក្បាល និងផ្ទៃមុខ​របស់​ឈ្មោះ នួន សាន បណ្តាល​ឲ្យ​រងរបួស។ ពេលធ្វើ​សកម្មភាព​រួច​ក្រុម​ជនដៃដល់ បាន​ជិះ​រថយន្ត​និង ម៉ូតូ​គេចខ្លួន​អស់ មុនពេល​ប៉ូលិស​មូលដ្ឋាន​ទៅដល់​កន្លែងកើតហេតុ។

នគរបាល​បាន​សន្និដ្ឋានថា នាយក​វិទ្យាស្ថាន​អភិឌ្ឍន៍​ធនធាន​និស្សិត លោក គា សារ៉ាត់ និង​បក្ខពួក​ពិតជា​បាន​ប្រព្រឹត្តិ​បទល្មើស ហិង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​អាវុធជាតិផ្ទុះ ដោយ​គ្មាន​ការអនុញ្ញាត ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន ហើយ​បាន​បញ្ជូន​សំណុំរឿងទៅ​តុលាការ ។

តុលាការ​ក៏បាន​ចេញ​ដីការ​កោះហៅ​នាយក​វិទ្យាស្ថាន​អភិឌ្ឍន៍​ធនធាន​និស្សិត លោក គា សារ៉ាត់ ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃនេះ៕

No comments:

Post a Comment

yes