លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង អន្តរាគមន៏ដើម្បី បញ្ឈប់ការចាស់ធុងចាស់រំខានដល់កម្មវិធីថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ជូបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ
ទិដ្ឋភាពពលរដ្ឋចូលរួមក្នុងកម្មវិធីរបស់ថា្នក់ដឹកនាំគណបក្ស សង្គ្រោះជាតិ
គណបក្សប្រជាជនខ្លាចគណបក្ស សង្គ្រោះជាតិ
ខ្លាចអីក៏ខ្លាចយ៉ាងនេះ!!!! មិនដឹងថាទង្វើដែលខ្លួនបាននិងកំពុងតែធ្វើរបៀបនេះ
ធ្វើឲ្យគណបក្សខ្លួនឯងហ្នឹងចាញ់ផ្កាប់មុខទេឬអី ព្រោះនេះខ្លួនបាន
និងកំពុងតែបង្ហាញទង្វើអាក្រក់របស់ខ្លួនឲ្យពលរដ្ឋឃើញយ៉ាងច្បាស់ដោយមិនចាំបាច់មានអ្នកណា
បង្ខំ ។ គណបក្សប្រជាជនសម្រាប់ណាអាណត្តិនេះ ច្បាស់ណាស់និងចាញ់គណបក្ស សង្គ្រោះជាតិ
យ៉ាងភ្លូកទឹក ភ្លូកដីជាក់ជាមិនខានឡើយ ។
នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣នេះ គណបក្ស សង្គ្រោះជាតិ
ខេត្តស្វាយរៀង បានរៀងចំកម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិក្រាំលាវ
ឃុំស្វាយជ្រុំ ស្រុក ស្វាយជ្រុំ ក្រោមអធិបតីភាពលោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ
និងលោក គង់ គាំ សមាជិកព្រឹទ្ធសភា ។
ជាមួយគ្នានោះ គណបក្សប្រជាជន នៅបន្ទាប់ពីបានដឹងថា
ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះ
ពួកគេបាននាំគ្នាយកធុងបាស់មក ចាក់រាំលេង ដោយបំពងសំឡេងខ្លាំងៗ
ក្នុងចេតនារំខានដល់កម្មវិធីរបស់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះ
។
អ្វីទាំងអស់នេះគឺជាចេតនាអាក្រក់បំផុតរបស់គណបក្សប្រជាជន
ដោយពួកគេបានដឹងថា សព្វ ថ្ងៃគណបក្ស សង្គ្រោះជាតិ បាននិងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខេត្តស្វាយរៀង
ពិសេសគឺនៅស្រុកស្វាយជ្រុំតែម្តង ។
សូមជំរាបថា នេះមិនមែនជាលើកទី១ឡើយ ដែលគណបក្សប្រជាជន
បានធ្វើសកម្មភាពរំខាន មកដល់កម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំគណបក្ស
សង្គ្រោះ ជាតិបែបនេះ ដែលក្នុងនោះករណីទី១គឺពួកគេបានបង្ករឡើងនៅភូមិស្វាយជ្រុំ
ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ករណីទី២នៅភូមិកណ្តោត ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ និងករណីទី៣នេះនៅភូមិក្រាំលាវ
ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំដដែល ៕


No comments:
Post a Comment
yes