សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 10, 2013

ប្រធានគណបក្សសង្រ្គោះជាតិចូលរួមវេទិកាសាធារណៈនៅខេត្តតាកែវ

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ថ្លែងពីសហរដ្ឋអាមេរិក
លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ
លោក ឃី វណ្ណដេត សមាជិកសភាមណ្ឌលកំពង់ឆ្នាំង
ពលរដ្ឋចូលរួមក្នុងវេទការដែលរៀបចំដោយគណបក្ស សង្គ្រោះជាតិខេត្តតាកែវ

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចូលរួមវេទិកាសាធារណៈតាមរយៈវីដេអូ ខន់ហ្វើរិន នៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលនៅក្នុងកម្មវិធីនោះក៏មានវត្តមានរបស់​លោក កឹម សុខា អនុប្រធានគណបក្ស លោក ប៉ុល ហំម និងលោក ឃី វណ្ណដេត​ ផងដែរ។

មានប្រសាសន៏ពីសហរដ្ឋអាមេរិកតាមរយៈវីដេអូខន់ហ្វើរិន លោក សម រង្ស៊ីបានសម្តែង​ការ​កោតសរសើរ និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរនៅឃុំចំបក់ ស្រុកបាទី ខេត្ត​តាកែវ រាប់ពាន់នាក់ដែលបានចូលរួមវេទិកានេះ ក្នុងគោលបំណងគាំទ្រគណបក្ស​សង្រ្គោះ​ជាតិ​។

ជាមួយគ្នានោះលោក កឹម សុខា ក៏បានបញ្ជាក់បន្ថែមថា ការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាង​ច្រើនផុលផុសក្នុងវេទិកាសាធារណៈដែលរៀបចំដោយគណបក្សសង្រ្គោះជាតិខេត្តតាកែវ បែបនេះបង្ហាញឲ្យឃើញថា ចរន្តនៃការផ្លាស់ប្តូរនឹងកើតមាននាពេលបោះឆ្នោតខាងមុខនេះ ។


លោ កឹម សុខា បន្តថា ការផ្លាស់ប្តូរនេះនឹងនាំមកនូវការសង្រ្គោះជីវភាពបងប្អូនជាម្ចាស់ឆ្នោត ក៏ដូចជាសង្គ្រោះជាតិរបស់យើងទាំងមូលផងដែរ ៕

No comments:

Post a Comment

yes