គណបក្សសង្រ្គោះជាតិខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំប្រចាំខែនៅទីស្នាក់ការគណ
បក្ស ខេត្ត ក្រោមអធិបតីភាពលោក រៀល ខេមរិន្រ្ទ ប្រធានក្រុមការងារគណបក្សខេត្ត ដែលមាន
ថ្នាក់ដឹកនាំឃុំសង្កាត់ ស្រុក ខណ្ឌ និងខេត្តក្រុង ប្រមាណជិតមួយរយនាក់ចូលរួម។
ក្នុងកិច្ចប្រជុំនេះ
ថ្នាក់ដឹកនាំឃុំសង្កាត់បានរាយការណ៍អំពីស្ថានភាពប្រជាពលរដ្ឋនៅតាម មូល ដ្ឋាន ថាមានការងាកមកគាំទ្រគណបក្សសង្រ្គោះជាតិយ៉ាងផុលផុស
ព្រោះថាការរួមគ្នារវាង អ្នកប្រជាធិបតេយ្យ
និងគោលនយោបាយទាំង៧ចំណុចរបស់គណបក្សសង្រ្គោះជាតិ បានធ្វើ ឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមានភាពជឿជាក់
និងក្តីសង្ឈឹមថ្មី ៕



No comments:
Post a Comment
yes