សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 24, 2013

ផ្ទះនិងស្លាកគណបក្សសមរង្ស៊ីគ្រោងលើកជាស្លាកគណបក្សសង្គ្រោះជាតិត្រូវបានសកម្មជនគណបក្សប្រជាជនកាប់បំផ្លាញ

លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ចុះពិនិត្យមើលផ្ទះ របស់លោក សុខ វន សកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវជនមិនស្គាល់មុខលួចកាប់កាល ពី វេលាទាបភ្លឺថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣​ស្ថិតនៅភូមិបិទទឹង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក 
ស្លាកគណបក្សសមរង្ស៊ី ដែលគ្រោងជូសជុលជាស្លាកគណបក្សសង្គ្រោះជាតិដែលបានលើកលើដីរបស់លោក សុខ វន សកម្មជនគណបក្សសង្គ្រោះជាតិ នៅភូមិបិទទឹង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ត្រូវបានសកម្មជនរបស់​គណ​បក្ស​ប្រជាជនកាប់បំផ្លាញ ដែលជនដៃដល់ប្តីឈ្មោះ កាយ ឡាន់ និហប្រព័ន្ធឈ្មោះប្រាក់គន្ធា

ស្លាកគណបក្ស សម រង្ស៊ី ដែលគ្រោងនិងជួសជុលជាស្លាកគណ​បក្ស សង្គ្រោះជាតិ ត្រូវបានសកម្ម​ជនរបស់គណបក្សប្រជាជនឈ្មោះ កាយ ឡាន់ និងប្រពន្ធឈ្មោះ ប្រាក់ គន្ធា នៅភូមិបិទទឹង ឃុំ​សម្បត្តិ​មានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង កាប់បំ​ផ្លាញ ។

លោក សុខ វ៉ន ដែលជាក្រុមការងារគណបក្ស​ សង្គ្រោះជាតិ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក​បានឲ្យដឹងថា មុននិងឈានដល់ការកាប់បំផ្លាញស្លាកគណបក្ស​ សម រង្ស៊ី ដែលគ្រោង និងជួស​ជុ​ល​ទៅជាស្លាកគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ ជន់ដៃដល់ឈ្មោះ កាយ ឡាន់ និងប្រព័ន្ធឈ្មោះ ប្រាក់ គន្ធា បានប្តឹងរូបលោកទៅមេឃុំសម្បត្តិមានជ័យ ពីបទរូបលោក សុខ វន អូសទាញពួកគេឲ្យមកចូលរួមជាមួយនិងគណបក្ស​ សម រង្ស៊ី ក្នុងអំឡុងយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២ ហើយថាបានលើកស្លាក​គណបក្ស សម រង្ស៊ី នៅលើដីរបស់ពួកគេ ។

បន្ទាប់មកនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ មេឃុំបានកោះហៅរូបលោកទៅសាលាឃុំ ដើម្បី​ដោះស្រាយបញ្ហានេះ ។ លោក សុខ វន បន្តថាស្របពេលដែលការដោះស្រាយករ​ណី​នេះមិន​ទាន់​ចប់​សព្វគ្រប់ ឬចេញលទ្ធផលបែបណាផងនោះ នៅវេលាម៉ោង៥ល្ងាច ថ្ងៃ​ដដែល ជនដៃដល់ពីរ​នាក់​ប្តីប្រពន្ធនេះ បានធ្វើការកាប់បំផ្លាញស្លាកគណបក្ស សម រង្ស៊ី ដែលគ្រោងនិងធ្វើការជួសជុល​ជាស្លាកគណបក្ស សង្គ្រោះជាតិ  ។

លោក សុខ វន បន្តថា ស្របពេលដែលជនដៃដល់ដែលជាសកម្មជនរបស់គណបក្សប្រជាជន បំផ្លាញស្លាកគណបក្ស​ សម រង្ស៊ី បែបនេះ ប៉ូលីសប៉ុស្តិ៍ឃុំសម្បត្តិមានជ័យក៏មានវត្តមាននៅទី នោះ​ដែរ តែប៉ូលីសរូបនោះមិនបានធ្វើការហាមឃាត់ជនដៃដល់ពីរនាក់ប្តីប្រពន្ធនោះឲ្យបញ្ឈប់សកម្ម​ភាព​​ក្នុងការកាប់បំផ្លាញស្លាកគណបក្ស​ សម រង្ស៊ី ដែលគ្រោងជុសជុលជាស្លាកគណ បក្ស សង្គ្រោះ​ជាតិ ឡើយ ។

លោក សុខ វន​ បន្តថារឿងដែលសកម្មជនរបស់គណបក្សប្រជាជនដែលប្តីឈ្មោះកាយ ឡាន់ ប្រព​ន្ធ​ឈ្មោះ ប្រាក់ គន្ធា ចោទប្រកាន់រូបលោកថាបានអូសទាញរូបគេទាំងពីរនាក់ប្តីប្រពន្ធ ឲ្យមកចូល​រួមជាមូយនិងគណបក្ស សម រង្ស៊ី នោះគឺជារឿងមិនពិតឡើយ ។ លោកថា ដើមទង ដំបូង ប្តីប្រ​ពន្ធ​ទាំងពីរនាក់នេះគឺជាសកម្មជនរបស់គណបក្សប្រជាជន តែក្នុងអំឡុងយុទ្ធនាការឃោសនា​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោកបានធ្វើការចាក់Spotឃោសនា របស់គណបក្ស សម រង្ស៊ី នៅក្នុងឃុំសម្បត្តិមានជ័យ ពីភាពអយុត្តិនានាដែលគណបក្សប្រជា​ជ​នបានធ្វើមកលើ​ប្រជាពល​រដ្ឋខ្មែរ និងការបំផ្លាញសម្បត្តិធនធានធម្មជាតិនានាជាដើម បន្ទាប់ ពីពួកគាត់បានទស្សនាសSpot ឃោសនារបស់គណបក្ស សម រង្ស៊ី ជាច្រើនរួចហើយ ពួកគាត់មានការឈឺចាប់ ហើយក៏បាន​ជំរាប​រូប​លោកថា ពួកគាត់ទាំងពីរនាក់សុំចូលរួមជាមួយគណ បក្ស សម រង្ស៊ី លែងគាំទ្រគណបក្ស​ប្រជា​ជន​ទៀតហើយ ។

លោក សុខ វន បន្តថា បន្ទាប់ពីនោះមក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ រូបលោកបានលើក ស្លាក​គណបក្ស សម រង្ស៊ី នៅចំណុចខាងលើដែលជាប់និងដីរបស់ជនដៃដល់ពីនាក់ប្តីប្រពន្ធ ខាងលើ ហើយបន្ទាប់មករូបលោកបានធ្វើការដោះដូរដីនោះជាមូយនិងជនដៃដល់នេះ ជាមួយ និងដីរបស់​លោក​មួយកន្លែងផ្សេងទៀត ហើយចាប់តាំងពីពេលនោះមក មិនដែលមានបញ្ហាអ្វីឡើយ ទើប​តែ​កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ រូបលោកបានទទួលលិខិតអញ្ជើញ ពីសំណាក់លោកមេឃុំ ដោយឈ្មោះកាយ ឡាន់ និងប្រពន្ធឈ្មោះ ប្រាក់ គន្ធា  ចោទរូបលោកពីបទអូសទាញរូបគេ​ឲ្យចូល​ជាមួយនិងគណបក្សសម រង្ស៊ី និងលើកស្លាក គណបក្ស នៅលើដីរបស់គេថែមទៀត ។

លោក សុខ វន បានសម្តែងដោយមានការងឿងឆ្ងល់ថា ការដែលប្តីប្រពន្ធទាំងពីរនាក់រូបនេះមកចូ​ល​​រួមជាមូយគណបក្ស សម រង្ស៊ី ក៏គាត់មិនបានអូសទាញ ដោយគាត់សុខចិត្តមកចូលរួមជាមួយ ហើយទាំងពីរនាក់ប្តីប្រពន្ធនេះ ចេញពីគណបក្ស សម រង្ស៊ី ទៅចូលរួមជាមួយនិង គណបក្សប្រ​ជា​ជន​វិញ ចាប់តាំងពីរពេលណាមកក៏លោកក៏មិនដឹង បែរជាមកចោទប្រកាន់រូបលោកដូច្នេះ ហើយ​ថែម​ទាំងកាប់បំផ្លាញស្លាកគណបក្ស សម រង្ស៊ី ដែលគ្រោងជួសជុលទៅជាស្លាកគណបក្ស សង្គ្រោះ​ជាតិទៀត ។

ចំពោះករណីនេះ លោក សុខ វន បានឲ្យដឹងថា លោកនិងធ្វើការពិភាក្សាជាមួយថ្នាក់លើ ដើម្បី​ធ្វើ​ការប្តឹងតបតទៅកាន់ពីរនាក់ប្តីប្រពន្ធដែលជាជនដៃដល់ ព្រមទាំងធ្វើការចោទប្រកាន់​លោកដោយ​គ្មានហេតុផលត្រឹមត្រូវ ។ នេះហើយជាទង្វើមិនល្អរបស់គណបក្សប្រជាជន ដែលខ្លាច​ពីប្រជា​ប្រិយ​ភាពរបស់គណបក្ស សង្គ្រោះជាតិ នៅក្នុងខេត្តស្វាយរៀងដែលបាន និងកំពុងតែទទួលបានការ​គាំ​ទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនោះ ។ នេះក៏ជា​ករណី​ទី២ហើយ ដែលសមាជិករបស់​គណ​បក្សប្រជាជន បំផ្លាញស្លាកគណបក្ស​សង្គ្រោះជាតិ ក្នុងអំឡុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ៕

ស្លាកគណបក្សសង្គ្រោះជាតិ លើកលើដីរបស់លោក​ សុខ វន ជំនួសស្លាកគណបក្សសមរង្ស៊ី ដែលត្រូវជន​ដៃ​ដល់​ជា​សកម្ម​ជន​គណបក្សប្រជាជនកាប់បំផ្លាញ ។ តែពេលនេះស្លាក គណបក្ស សង្គ្រោះជាតិខាងលើ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ក៏ត្រូវបានជនមិនស្គាល់មុខ កាប់ដាច់ផ្នែកខាងក្រោមរយ៉ររយ៉ៃជាថ្មីម្តងទៀត 

No comments:

Post a Comment

yes