សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 1, 2013

កម្មករ​រាប់​ពាន់​នាក់​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​រដ្ឋ​សភា

ពលកម្ម អន្តរជាតិ ៣០៥
កម្មករ​កម្មការិនី​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ លើក​បដា​ហែ​ញត្តិ​យក​ទៅ​
ដាក់​នៅ​រដ្ឋសភា នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា

កម្មករ​កម្មការិនី​រាប់​ពាន់​នាក់​ដែល​ដឹក​នាំ​ដោយ​សហជីព​កម្មករ​ជាង ១០០​ស្ថាប័ន ជួបជុំ​គ្នា​លើក​បដា​នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋ​សភា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ និង​មន្ត្រី​រាជការ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា នេះ។
ញត្តិ​របស់​សហជីព​កម្មករ​សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ​នេះ មាន ១៤​ចំណុច។ ក្នុង​នោះ​រួម​មាន​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​យ៉ាង​ហោច​ណាស់ ១៥០​ដុល្លារ សម្រាប់​មន្ត្រី​រាជការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១​លាន​រៀល ស្នើ​ឲ្យ​ក្រុមហ៊ុន​ដាក់​ប្រាក់​តម្កល់​នៅ​ធនាគារ​ជាតិ ដើម្បី​បើក​ឲ្យ​កម្មករ​នៅ​ពេល​ក្រុមហ៊ុន​បិទ​ទ្វារ បញ្ចុះ​តម្លៃ​សាំង ព្រម​ទាំង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។

No comments:

Post a Comment

yes