សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 5, 2013

រងប៉េអឹមស្រុកចន្ទ្រាខេត្តស្វាយរៀងបង្ករការរំខានដល់វេទិការគណបក្សសង្គ្រោះជាតិ

បុគ្គល ថាច់ យ៉ ដែលមានចរឹតអុន និងជារងប៉េអឹមស្រុកចន្ទ្រា ដែលទើបតែទិញឈ្មោះគេចូល

ថាច់ យ៉ រងប៉េអឹមស្រុកចន្ទ្រា ខេត្តស្វាយរៀង និងជាគណៈពង្រឹងរបស់គណបក្សប្រជាជនឃុំ ចន្ទ្រា បានបង្ករការរំខានដោយចាក់មេក្រូជិតវេទិការមហាជនរបស់គណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ នៅភូមិចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

បុគ្គលម្នាក់នេះ មិនត្រឹមតែបង្ករបញ្ហារំខានដល់វេទិការរបស់គណបក្សសង្គ្រោះជាតិប៉ុណ្ណោះ ទេ ថែមទាំងជាមនុស្សដែលគ្មានសុជីវធម៌ទៀតផង ដោយបុគ្គលឈ្មោះ ថាច់ យ៉ នេះបាន ប្រើ​ពាក្យសម្តីអាម៉ឹង និង វា មកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិយ៉ាងកប់ៗមាត់ ។

នេះហើយទង្វើររបស់កូនចៅលោក ហ៊ុន សែន ដែលមានចរឹកអុនដូចជាលោក ហ៊ុន សែន ដូច្នោះដែរ ដែលតែងតែបង្ករបញ្ហារំខានឥតឈប់ឈរមកលើគណបក្សសង្គ្រោះជាតិ ក៏ដូចជា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាដើម ៕

No comments:

Post a Comment

yes