សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 5, 2013

សាលាឧទ្ធរណ៍បន្ត​សវនាការនៅ​ថ្ងៃ​ទី​១៤ខែមិថុនាករណីអ្នកស្រីយ៉ោមបុប្ផា​

yom-bopha-khorn01
សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ពុធ​នេះ មិនទាន់​សម្រេច​យ៉ាងណា លើ​ករណី​សកម្មជនដីធ្លី អ្នកស្រី​ យ៉ោម បុប្ផា ដោយ​នឹង​បន្ត​សវនាការ នៅ​ថ្ងៃ​ទី​១៤ ​ខែមិថុនា​។​
​ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍ បាន​ចំណាយពេល​មួយ​រសៀល​ពេញ ចាប់ពី​ម៉ោង​២​រសៀល ដល់​ម៉ោង​៦​ល្ងាច ដោយ​បាន​សួរ​មនុស្ស​ចំនួន​បួន​នាក់ ដែល​ក្នុងនោះមាន ​អ្នកស្រី យ៉ោម បុប្ផា ស្វាមី​អ្នកស្រី ​យ៉ោម បុប្ផា និង​អ្នក​ជាប់​ពាក់ព័ន្ធ គឺ​ក្រុម​អ្នក​ម៉ូត​ឌុប ចំនួន​ពីរ​នាក់​។
​ចំណែក​នៅ​ខាងក្រៅ​តុលាការ​វិញ អ្នកគាំទ្រ​ប្រមាណ​ជា​២៥០​នាក់ មក​ពី​សហគមន៍​បឹកកក់ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​នាំគ្នា​មក សាលាឧទ្ធរណ៍ ដើម្បី​លើកទឹកចិត្ត​ស​កម្ម​ជន​​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែល​តុលាការ​កំពុង​សវនាកា​រលើ​សំណុំរឿង អ្នកស្រី​។​

​អ្នក​ព័ត៌មាន​របស់​VOD លោក តាំង វី​ដា ដែល​កំពុង​តាមដាន​ស្ថានការណ៍​នៅ​ខាងក្រៅ​សវនាការ រាយការណ៍​មក​ថា ក្នុង​ការតវ៉ា ក៏​មាន​ក្រុម​អ្នកប្រឆាំង អ្នកស្រី យ៉ោម បុប្ផា គឺ​ក្រុម​អ្នក​ម៉ូតូឌុប ប្រមាណ​ជា​៥០​នាក់​។​
​អ្នក​ភូមិ​បឹងកក់ បាន​កាន់​បដា និង​ឧគ្ឃោសនស័ព្ទ ដោយ​ស្រែក​សុំ​ឲ្យ​ដោះលែង អ្នកស្រី យ៉ោម បុប្ផា​។ អ្នក​តវ៉ា មាន​ទាំងចាស់ ក្មេង បាន​ស្រែកច្រៀង និង​អ្នកខ្លះ បាន​យំ​ស្រែក សុំ​យុត្តិធម៌​សម្រាប់​សកម្មជន​ដីធ្លី​។
​ចំណែក ក្រុម​អ្នក​ម៉ូតូឌុប ក៏​បាន​លើក​បដា ដែល​មាន​រូប​អ្នករបួស​ស្នាម​ដោយ​ការប្រើ​ហិង្សា កាល​ពី​កន្លងទៅ​។​
​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ចោទប្រកាន់​សកម្មជន​ដីធ្លី​រូបនោះ​ថា ជា​អ្នក​ប្រើ​ហិង្សា​វាយ​បុរស​អ្នក​រត់​​ម៉ូតូ​ឌុប​​ពីរ​នាក់ ឲ្យ​រងរបួស និង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ ដោយ​ពិន័យ​ជា​ប្រាក់​៦០​លាន​រៀល​។ រហូត​មក​ដល់​​ពេល​នេះ អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​ជាប់​ពន្ធនាគា​រ ចំនួន​២៧៥​ថ្ងៃ​៕

No comments:

Post a Comment

yes