លោកប្រធានាធិបតីមីយ៉ាន់ម៉ា ថេន សេនបាននិយាយកាលពីថ្ងៃចន្ទថា អ្នកទោសនយោបាយទាំងងអស់នឹងត្រូវដោះលែងនូវបំណាច់ឆ្នាំនេះ និងថា បទឈប់បាញ់ជាមួយក្រុមជនជាតិភាគតិចអាចកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍។
សំដីរបស់អតីតអគ្គមេបញ្ជាការយោធាដែលបានធ្វើអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅក្រុងឡុងដ៍ទំនងជាឆាកថ្មីបំផុតក្នុងកំណែទម្រង់ដែលលោកថេន សេនបានធ្វើចាប់តាំងពីកាន់អំណាចក្នុងឆ្នាំ២០១១។
លោក ថេន សេន បានប្រាប់ទស្សនិកជនម្នាក់នៅ Chatham House ក្នុងទីក្រុងឡុងដ៍ថា៖«ខ្ញុំសូមធានាអ្នកថា ចុងឆ្នាំនេះនឹងមិនមានអ្នកទោសនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាទៀតទេ»។
លោកនិយាយថា ៖«យើងមានគោលបំណងតែម្យ៉ាងគត់គឺការផ្លាស់ប្តូរប្រទេសជាតិ ពី របបគ្រប់គ្រងយោធាពាក់កណ្តាល និងអំណាចផ្តាច់ការ ទៅជាប្រទេសប្រជាធិបតេយ្យ»។
No comments:
Post a Comment
yes