សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 20, 2013

លោកសមរង្ស៊ីស្នើសុំ​ការចរចា​បន្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជារឿង​តុល្យភាព​អំណាចសភា​​

សន្និសីទរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០​កញ្ញា 

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាស​សុំ​ការជួប​ចរចា​​បន្ត​ជាមួយ​​គណបក្ស​ប្រជាជន​​កម្ពុជា ដើម្បី​ពិភាក្សា​រឿង​តុល្យភាព​​អំណាច​ក្នុង​រដ្ឋសភា​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២០​ខែ​កញ្ញា លោក សម រង្ស៊ី ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​មិន​ចង់​ចរចា​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​គោលជំហរ​​ចរចា ដើម្បី​ផលប្រយោជា​តិ ដោយ​ទាមទារ​តុល្យភាព​នៃ​អំណាច​​ក្នុង​រដ្ឋ​សភា ដើម្បី​ត្រួត​ពិនិត្យ​ការងារ និង​កុំឲ្យ​មាន​ការ​ជិះសេះ​លែង​ដៃ ដូច​​​អាណត្តិ​​មុនៗ​។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​​បន្ត​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែងរក​ការពិត ហើយ​វា​ត្រូវការ​ពេល​វេលា​ក្នុង​ការកែទម្រង់​ដែល​ជា​អនាគត​ប្រទេសជាតិ ដូច្នេះ​ប្រសិនបើ​តក់ក្រហល់​ប្រជុំ​សភា នាំ​ឲ្យ​មិន​មាន​ពេល​ជជែក ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ​។
​លោក សម រង្ស៊ី បន្ថែមថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជំហរ​ចុងក្រោយ និង​សារជាថ្មី​ថា គណបក្ស នឹង​មិន​ចូលរួម​សម័យប្រជុំ​សភា​លើកដំបូង នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា បើទោះជា​មាន​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី​ក៏ដោយ​។ ​លោក​បញ្ជាក់ថា ការប្រជុំ​សភា មិនចាំបាច់​តក់ក្រហល់​ទេ ដោយសារ​រដ្ឋធម្មនុញ្ញ បញ្ជាក់ថា សម័យ​ប្រជុំ​សភា គឺ​ធ្វើឡើង​ក្រោយពេល​បោះឆ្នោត មិនមែន​ក្រោយ​ថ្ងៃ​បោះឆ្នោត​ទេ​ ហើយគជប ទើបតែ​ប្រកាស​​លទ្ធផល​នៅ​ថ្ងៃ​ទី​០៧​ខែកញ្ញា​នេះ​ទេ គឺ​មិនមែន​ថ្ងៃទី​២៨​ខែកក្កដា​ទេ​។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩​ខែ​កញ្ញា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ជាថ្មី ដើម្បី​សុំ​ការពន្យារពេល​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា បន្ទាប់​ពី​ព្រះមហាក្សត្រ បាន​បដិសេធ លិខិត​របស់​គណបក្ស​។
​កាលពី​ថ្ងៃ​ពុធ ព្រះមហាក្សត្រ បាន​បដិសេធ​លិខិត​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ពន្យារ​ពេល​ការប្រជុំ​សភា ដោយ​ស្នើឲ្យ​តំណាងរាស្ត្រ​គណបក្ស​ទាំង​៥៥​រ​រូប ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​ខាង​មុខ​។​ព្រះរាជសារ​របស់​ព្រះ​មហា​ក្សត្រ សូម​តំណាងរាស្ត្រ​ទាំងអស់ អញ្ជើញ​ចូលរួម​ក្នុង​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា ដើម្បី​បង្ហាញ​នូវ​ការរួបរួម និង​ឯក​ភាព​ជាតិ​​៕


ប្រភពពី VOD

No comments:

Post a Comment

yes