សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 20, 2013

ព្រះអង្គ​ធម្មិកោ​៖ការកោះប្រជុំ​សភាគឺ​យក​ស្ថាប័ន​ព្រះមហាក្សត្រមក​ធ្វើជា​រឿង​កំប្លុកកំប្លែង​​


ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ មាន​ព្រះបន្ទូល​ថា ការយក​ស្ថាប័ន​ព្រះមហាក្សត្រ​ក្នុងការ​កោះប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា ជា​រឿង​កំប្លុកកំប្លែង​មួយ​។​
​ព្រះអង្គ មាន​ព្រះបន្ទូល​បែបនេះ ទៅកាន់​អ្នកសារព័ត៌មាន ខណៈ​ព្រះអង្គ បាន​សមាធិ​បង្អត់​ព្រះស្ងោ​យ និង​គង់​រង់ចាំ​នៅ​វត្តភ្នំ រហូត​ទាល់​តែ​​គណបក្ស​ប្រជាជន​កម្ពុជា មាន​ដំណោះស្រាយ​សមស្រប និង​ច្បាស់លាស់ ជូន​ពលរដ្ឋ​កម្ពុជា​។ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ព្រះ​សង្ឃ​ប្រមាណ​​ជា​៣០​អង្គ ក៏​បាន​គង់​នៅ​ជាមួយ​ព្រះអង្គ នៅ​មរណី​ដ្ឋា​ន​វត្តភ្នំ​ផងដែរ​។​
​អតីត​ជំនួយការ​សម្តេច​ឪ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ មិន​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​ដែល​ព្រះមហាក្សត្រ​សម្រេច​កោះហៅ​តំណាង​រាស្ត្រ​ទាំងអស់​ចូលប្រជុំ​សភា និង​ការដែល​ព្រះមហាក្សត្រ បាន​បដិសេធ​ការស្នើសុំ​ពន្យារពេល​ប្រជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះរាជបន្ទូល​ថា មូលហេតុ​ដែល​ទ្រង់​បង្អត់អាហារ ហើយ​គង់នៅ​វត្ត​ភ្នំ គឺ​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈរលើ​គោលការណ៍​ស្មោះត្រង់ មាន​ឆន្ទៈ​ច្បាស់លាស់ រក​ដំណោះស្រាយ យុត្តិធម៌ ជូន​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ។​ព្រះអង្គ មាន​ព្រះបន្ទូល​បន្ថែមថា ទ្រង់​មិន​ជឿថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចូលប្រជុំ​សភា​នៅ​ថ្ងៃទី ២៣ កញ្ញា​នេះ​ទេ ប្រសិនបើ​មិន​មាន​វត្តមាន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​
សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ចេញផ្សាយ​នៅ​ថ្ងៃទី​១៨​ខែកញ្ញា​នេះ ឲ្យដឹងថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ រាជ​រដ្ឋា​ភិបាល បានកត់សម្គាល់​ឃើញ​ថា ការបញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​មួយចំនួន តាមរយៈ​ការផ្សព្វផ្សាយ​វិទ្យុ កាសែត គេហទំព័រ ជា​ពិសេស​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​ជ្រុលជ្រួស នាំឲ្យ​ប៉ះពាល់​ព្រះមហាក្សត្រ​។ រាជរដ្ឋាភិបាល ទទួលស្គាល់​សិទ្ធិ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់ និង​ការប្រកាស​ជា​សកល​ស្តីអំពី​សិទ្ធិមនុស្ស​របស់​អង្គ​ការ​សហប្រជាជាតិ បន្តែ​ការប្រើប្រាស់​សិទ្ធិសេរី​ភាព​ទាំងនេះ ត្រូវ​ប្រព្រឹត្តទៅ​តាម​លក្ខ​ខណ្ឌ​កំណត់​ក្នុង​ច្បាប់​។ សេចក្តីថ្លែងការណ៍​បញ្ជា​ក់​ថា សិទ្ធិសេរីភាព​ទាំងនោះ មិន​ត្រូវ​ប៉ះពាល់​ដាច់ខាត​ដល់​ស្ថាប័ន និង​អង្គ​ព្រះមហាក្សត្រ ដែល​ជាទី​គោរព​សក្ការៈ និង​ជា​ម្ល់​ប​ដ៏​ត្រជាក់​រ​បស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​។​
​មាត្រា​៧ និង​៨​នៃ​រដ្ឋធម្មនុញ្ញ ចែងថា អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ ហើយ​អង្គ​ព្រះមហាក្សត្រ ទ្រង់​គង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និរន្ត​ភាព ជា​អ្នកធានា​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​ជា​អ្នកធានា​នូវ​ការគោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​៕



ប្រភពពី VOD

No comments:

Post a Comment

yes