លោក កឹម សុខា ថ្លែងក្នុងពិធីឧទ្ទិសកុសល ថ្វាយអតីតព្រះមហាវិរៈក្សត្រ។
(រូបថត គណបក្ស)
ជាថ្មីម្តងទៀតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ
ដែលជាគណបក្សជំទាស់ បានធ្វើការ ចោទប្រកាន់ចំៗ ចំពោះគណបក្សប្រជាជនកម្ពុជា
និងរដ្ឋាភិបាលបច្ចុប្បន្ន ដែលទទួលបាន អំណាច គ្រប់គ្រងប្រទេស រហូតមកដល់ពេលនេះ
មានរយៈពេលប្រហែជា ជាង៣០ឆ្នាំទៅ ហើយនោះ ថាបានបំផ្លិចបំផ្លាញ សមិទ្ធិផលដ៏មានតម្លៃ
របស់អតីតព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ។ តែការ ចោទប្រកាន់នេះ
ត្រូវបានមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា បដិ សេធចោល និងថាជា ការនិយាយបំភ្លើស។
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក
កឹម សុខា ក្នុងពិធីសាសនា ដើម្បីឧទ្ទិសកុសល ថ្វាយ ដល់អតីតព្រះមហាវិរៈក្សត្រ
នៅទីស្នាក់ការរបស់គណបក្ស ក្នុងខណ្ឌទួលគោក ថ្ងៃទី១៤ ខែតុលាឆ្នាំ ២០១៣ បានថ្លែងថា
គណបក្សកាន់អំណាចបច្ចុប្បន្ន បានអះអាងថា ពួកគេការពារ រាជានិយម
គាំ ទ្រអតីតព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ
ហើយពួកគេថែមទាំងបានមួលបង្កាច់ថាក្រុមនេះ ឬក្រុមនោះ ថាប្រឆាំងព្រះមហាក្សត្រ។
អនុប្រធានគណបក្សជំទាស់រូបនេះបន្តថា
បើយោងលើប្រវត្តិសាស្រ្ត បានបង្ហាញថាការពិត ពួកគេ នោះហើយ ដែលជាអតីតក្រុមកុំមុយនីស្ត
បានប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ។
លោក កឹម សុខា បញ្ជាក់ថា៖ «ព្រះគុណូបការៈ
ជាភស្តុតាងមួយចំនួន ដែលព្រះអង្គបាន កសាងនៅសម័យសង្គមរាស្រ្តនិយម មានជាសំណង់
មានជារចនាសម្ព័ន្ធ មានទស្សនៈនយោ បាយ បានត្រូវគណៈបក្សកាន់អំណាចបច្ចុប្បន្ន
បំផ្លាញចោលអស់ហើយ។ ហើយជាការពិត»។
តែការចោទប្រកាន់របស់ លោក កឹម
សុខា ចំពោះករណីនេះ ត្រូវបានលោក ជាម យៀប មន្រ្តី ជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា
ធ្វើការបដិសេធចោលទាំងស្រុង និងអះអាង ថាមិន អាចទទួលយកបាន
ព្រោះសមិទ្ធិផលរបស់អតីតព្រះមហាវិរៈក្សត្រ ត្រូវបានបំផ្លិចបំផ្លាញតាំង ពីរបបខ្មែរក្រហមអស់ហើយ។
លោក ជាម យៀប បញ្ជាក់ថា៖ «រដ្ឋាភិបាលរបស់សម្តេចតេជោ
ហ៊ុន សែន បានផ្តេចជ្ញា ការ ពាររបបរាជានិយម ការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣
និងការពារព្រះមហាក្សត្រ ទាំងបាវចនា របស់ជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ
ហើយកន្លែងណាមួយដែលថា គណបក្សប្រជា ជនកម្ពុជាបានបំផ្លាញនោះ? វាជាការបំភ្លើសការពិតទាំងស្រុងរបស់
កឹម សុខា ដែលជាអនុ
ប្រធានគណបក្សសង្រ្គោះជាតិ។»សូមអានអត្ថបទដែលទាក់ទងនឹងប្រធានបទតែមួយនេះ
ឡើងវិញ ដោយចុចលើទីនេះ។
គួរម្លឹកថា
រហូតមកដល់ពេលនេះអ្នកនយោបាយកម្ពុជា នៅតែយកកេរតំណែល របស់អតីត ព្រះមហាវិរៈក្សត្រ នរោត្តម
សីហនុ មកប្រើប្រាស់ក្នុងហេតុផលនយោបាយនៅឡើយ បើទោះ ជាព្រះអង្គបានយាងចូលទីវង្គតទៅហើយក្តី
ព្រោះប្រជាប្រិយភាពរបស់ព្រះអង្គ នៅតែស្ថិតក្នុង ផ្នត់គំនិត
របស់ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ស្រទាប់វណ្ណៈ។
ហើយអ្នកដែលហានយកសមិទ្ធិផលទាំងនោះ
មកឃោសនា ក្នុងការកេងចំណេញនយោបាយ គ្នានអ្នកណាក្រៅពីឥស្សរជននយោបាយ
របស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជា ជនកម្ពុជានោះទេ ដែលអ្នកវិភាគឯករាជ្យ
លើកឡើងថា អ្នកទាំងនោះច្រើនតែនិយាយ ក្នុង ចេតនា កេងចំណេញនយោបាយ
ជាជាងការពាំនាំប្រវត្តិសាស្រ្តពិត និងសច្ចៈធម៌នយោបាយ ជូនប្រជាពលរដ្ឋ។
អ្នកវិភាគឯករាជ្យពីស្ថានការណ៍នយោបាយនៅកម្ពុជា
លោកបណ្ឌិត ឡៅ ម៉ុងហៃ បាន ពន្យល់ថា ករណីនេះ គណបក្សទាំងពីរគឺដូចគ្នា
ព្រោះពួកគេជាអ្នកនយោបាយ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ
បន្តថារដ្ឋាភិបាលបានបំផ្លាញសមិទ្ធិផលមួយចំនួនពិតប្រាកដមែន តែក៏ ជំនួសមកវិញ
តាមរយៈការកសាងនូវសមិទ្ធិផលថ្មីៗ មួយចំនួនផងដែរ៕
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
No comments:
Post a Comment
yes