
លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣
នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា នៅថ្ងៃនេះ បានអះអាងថា គណបក្ស លោក នៅតែមានជំហរឯកភាពគ្នាល្អដដែល
គ្មានការខ្វែងគំនិតគ្នា ដូចការចោទប្រកាន់ របស់
គណបក្ស ប្រជាជនកម្ពុជានោះទេ។ លោក កឹម សុខា បានហៅការលើកឡើងរបស់គណបក្ស
កាន់អំណាចថា ជាល្បិចកលបំបែកបំបាក់របស់គណបក្សប្រជាជន
ដែលចង់បំភ្លើសបោកប្រាស់ប្រជាពលរដ្ឋតែ ប៉ុណ្ណោះ ហើយល្បិចទាំងនេះ ត្រូវបរាជ័យហើយ។
«ពេលនេះ
ល្បិចកលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបរាជ័យហើយ»។ នេះគឺជាពាក្យ
របស់ លោក កឹម សុខា អនុប្រធាន
និងជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលបានថ្លែង ប្រាប់ក្រុម អ្នកសារព័ត៌មាន
នៅទីស្នាក់ការគណបក្សរបស់ខ្លួននៅរាជធានីភ្នំពេញ នាថ្ងៃចន្ទ ទី១៤ខែតុលា នេះ ។
លោក កឹម សុខា ដែលបានថ្លែងបែបនេះ ប្រតិកម្មទៅនឹងការលើកឡើង របស់គណបក្សប្រជា ជនកម្ពុជា
ដែលថាថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សសង្គ្រោះជាតិកំពុង តែខ្វែងគំនិតគ្នា។
លោក កឹម សុខា បានហៅការចោទប្រកាន់នេះថា វាគ្រាន់តែជា«ល្បិចកល» ដើម្បីចង់បំបែកបំបាក់អ្នកប្រជាធិបតេយ្យ
អ្នកស្នេហាជាតិ របស់គណបក្សសង្គ្រោះជាតិ តែ
ប៉ុណ្ណោះ។
អនុប្រធានគណបក្សប្រឆាំងរូបនេះ
បានបន្តថា ល្បិចរបស់គណបក្សប្រជាជនបែបនេះ គឺជាល្បិច ដដែលៗ
ដែលគេស្គាល់អស់ហើយ ដោយល្បិចនេះ ធ្លាប់ធ្វើបានសម្រេចជាមួយ នឹង
គណបក្ស សេរីនិយមព្រះពុទ្ធសាសនារបស់ លោកតា សឺន សាន
តែប៉ុណ្ណោះ។ តែពេលនេះ មិនអាចធ្វើបាន សម្រេចឡើយ ជាមួយនឹងគណបក្សសង្គ្រោះជាតិ។ លោក កឹម
សុខា បានអះអាងថា ពេលនេះថ្នាក់ ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែមានគោលជំហរឯកភាពគ្នា
ច្បាស់លាស់រឹងប៉ឹងជាទីបំផុត។ លោកថា
តាមពិតទៅគណបក្សប្រជាជនកម្ពុជាវិញទេ ដែល ត្រូវភ័យខ្លាចចំពោះការបែកបាក់គ្នា
នៅក្នុងផ្ទៃក្នុងបក្សខ្លួន។
កាលពីថ្ងៃទី
១២ ខែតុលាកន្លងទៅ ខុទ្ទការល័យរបស់លោក ស ខេង សមាជិកគណៈអចិន្ត្រៃ
គណៈកម្មាធិកាលកណ្តាលគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន
ដោយបញ្ជាក់ថា គណបក្សសង្គ្រោះជាតិកំពុងខ្វែងគំនិតគ្នាហើយ។ ខ្វែងគំនិតគ្នាដោយសារថា
លោក សម រង្ស៊ី បានប្រាប់លោក ស ខេង ថា គណបក្សសង្គ្រោះជាតិលែងចង់បានតំណែងជា
ប្រធានរដ្ឋសភា តែលោក កឹម សុខា និងលោក យឹម សុវណ្ណ
បែរជានិយាយថាគណ បក្សប្រ ឆាំងនៅតែរក្សាជំហររបស់ខ្លួនដូចដើម
គឺទាមចង់ឲ្យមានតុល្យភាពអំណាច តាមរយៈដំណែង ជាប្រធានរដ្ឋសភា។
នេះបើតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យលោក ស ខេង ដដែលនោះ។
ទាក់នឹងបញ្ហានេះ
លោក ជាម យៀប មន្រ្តីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ទស្ស
នាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃនេះថា
គណបក្សលោកមិនបានប្រើល្បិចអ្វីជាមួយ នឹងគណ
បក្សសង្រ្គោះជាតិឡើយ
ហើយមួយវិញទៀតគណបក្សប្រជាជនគ្មានបញ្ហាផ្ទៃក្នុងនោះទេ ដែលធ្វើឲ្យគណបក្សប្រឆាំង
ព្រួយបារម្ភឡើយ។ តែផ្ទុយទៅវិញគណបក្សនេះ គួរតែពង្រឹងនូវ ការឯកភាពគ្នានៅក្នុងផ្ទៃក្នុង
កុំឈ្លោះគ្នា មុននឹងឈានទៅរកការចរចាជាមួយនឹងមន្រ្តីគណ បក្សកាន់អំណាចនោះ។
អ្នកតាមដានស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា
បានយល់ឃើញថា រាល់សកម្ម ភាពរបស់អ្នកនយោបាយនីមួយៗ
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ធ្វើឡើងសុទ្ធតែក្នុង គោល
ដៅដើម្បីចំណេញផលប្រយោជន៍នយោបាយសម្រាប់បក្សរៀងៗខ្លួន
ដោយមិនបានតម្កល់ ផលប្រយោជន៍ពលរដ្ឋជាធំនោះទេ។
ម្យ៉ាងវិញទៀត បញ្ហាជាប់គាំងនយោបាយនាពេលបច្ចុ ប្បន្ននេះ
ត្រូវបានគេមើលឃើញថា គឺជាភាពកម្សោយ និងគ្មានភាពចាស់ទុំនយោបាយ របស់
អ្នកនយោបាយខ្មែរ ដែលគ្មានសមត្ថភាពរកយុទ្ធសាស្រ្ត ដោះស្រាយបញ្ហារវាងខ្មែរ
និងខ្មែរ គ្នាឯង។
មិនតែប៉ុណ្ណោះ ភាពអត្មានិយម ការស្រេកឃ្លានអំណាច បុណ្យសក្តិ យករាស្រ្តជា
ឈ្នាន់ យករាស្រ្តជាអ្នកបម្រើ ដើម្បីឈោងចាប់ផលប្រយោជន៍
អំណាចរបស់ខ្លួននោះ គឺជា មូលហេតុធំបំផុត
ដែលនាំឲ្យមានការជាប់គាំងនយោបាយនៅកម្ពុជា៕
-------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
No comments:
Post a Comment
yes