កម្មករប្រមាណ ៦០០នាក់នៅរោចក្រកាត់ដេរសំម្លៀកបំពាក់ ឈ្មោះ យួលី នៅឃុំជ្រៀច ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃពុធនេះ បានតវ៉ាដោយបិទកំណាត់ផ្លូវជាតិលេខ១ ដើម្បីទាមទារលក្ខខណ្ឌការងារ ២០ចំណុចពីថៅកែររោងចក្រ។
តំណាងកម្មករផ្នែកអ៊ុត លោក តុន គឹមទូច ប្រាប់VODថា ការដែលកម្មករប្រមាណ ៦០០នាក់ បិទផ្លូវជាតិលេខ១ ដើម្បីប្រឆាំងនឹងភាគីរោងចក្រ ដែលផ្លាស់ប្តូរការងារកម្មករតាមអំពើចិត្ត និងកាត់ប្រាក់ឈ្នួល កម្មកររាល់ពេលធ្វើកូដកម្ម។ លោក សំណូមពរឲ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះជូនកម្មករផង ដោយអះអាថា ថៅកែចិនរោងចក្រមួយនេះ តែងតែរំលោភសិទ្ធិកម្មករ ៖ "គៀបសង្កត់ កេងប្រវ័ញ្ចកម្លាំងពលកម្ម របស់កម្មករ ទីមួយពេលដាច់ភ្លើងម្ដងៗ គេប្រើឲ្រកម្មករជូតឥដ្ឋ ហើយនិងដើររើសសម្រាមតាមបរិវេណនៅរោងចក្រ ឫខាងមុខ។ ឥឡូវកម្មករយើងទាំងអស់គ្នាហ្នឹង គ្រាន់តែចង់បាន ភាពស្មោះត្រង់ហើយនិងយុត្ដិធម៌ព្រោះអីយើង ខ្មែរទាំងអស់គ្នាធ្វើការដើម្បីតែលុយហ្នឹង បើសិនយើងអត់គោរពតាមច្បាប់ការងារស្រុកខ្មែរយើងផងយើងធ្វើម៉េចទៅ " ។
កម្មការិនី យុត សុផានី រិះគន់ថា ប្រសិនបើមានកូនឈឺត្រូវដាក់ពាក្យសុំច្បាប់ពីរថ្ងៃមុនទើប អនុញ្ញាតិឲ្យឈប់។ អ្នកស្រីបន្តថា រាល់ពេលបើកប្រាក់ឈ្នួលមិនដែលទទួលបានគ្រប់ចំនួនតាមច្បាប់ទេ គឺបានដល់ដៃកម្មករតែ ៧៦ដុល្លារ ខណៈក្នុងវិក័យបត្រដាក់ថា ៨១ដុល្លារ ៖ "ប្រាក់ខែវា ៨១បង ប៉ុន្ដែដល់ពេលក្រដាស់វាគិតចេញមក វាអត់ដាក់គ្រប់៨១ទេ វាដាក់តែតួលេខហ្នឹង ចំនួនតែ៧៦ទេបង។ ខ្ញុំមិនដឹងដែរអាហ្នឹងបញ្ហារដ្ឋបាលបង រាល់ខែហ្មងបង ប្រាក់ខែទើបតវ៉ាឡើងមុនភ្ជំហ្នឹង បើកបានមួយខែហ្នឹង បង៨១ ហើយ៨១ហ្នឹងមានតែតួរលេខទៀត លុយបើកមកអត់គ្រប់ផងហ្នឹង" ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ភាគច្រើនថៅក្រុមហ៊ុននៃរោងចក្រនេះ មិនសូវគោរពតាមច្បាប់ការងារទេ។ លោកបន្តថា ពេលកម្មករធ្វើការ ដូចជាដេរសម្លៀកបំពាក់រោងចក្រនេះ មិនព្រមបើកភ្លើងអគ្គិសនីបំភ្លឺទេ ដោយពឹងតែលើពន្លឺតាមបង្អួច ៖ "គាត់តែងតែប្រមាថមើលងាយ មកលើកម្មករតាមរយៈរដ្ឋបាល ក៏ដូចជា Supervisor ជនជាតិចិន ដែលតែងតែគំរាមកំហែងមកលើកកម្មករនិយោជិក ហើយមិនតែប៉ុណ្ណោះកម្មករយើងដែលជាតំណាងសហជិពហ្នឹងក៏ទទួលរងការគំរាមកំហែងពីសំណាក់ ភាគីសមត្ថកិច្ចតាមមូលដ្ឋាន អ្វីដែលយើងរកឃើញរយៈពេលប៉ុន្មាន ជិតមួយឆ្នាំដែលខាងអង្គការយើង ធ្វើការនៅខេត្ដនេះយើងឃើញថា រោងចក្រក្នុងខេត្ដនេះភាគច្រើន គឺ អនុវត្ដឲ្យបានត្រឹមត្រូវដែលគេធានាថា កម្មករគ្រប់រូបមានសិទ្ធិសេរីភាព បង្កើតសហជិពក៏ដូចជាតវាំលក្ខខណ្ឌការងារផ្សេងពីសំណាក់ភាគីថៅកែ យើងឃើញថា ដើរផ្ទុយពីហ្នឹង ហើយ ស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្ដហ្នឹង ផ្ទាល់ គឺមិនបានយកចិត្ដទៅដាក់ទៅលើអ្វីដែលជាទុកលំបាក ភាគីខាងបងប្អូនយើងទេ " ។
មន្ត្រីរដ្ឋបាលនៃរោងចក្រដែលមិនប្រាប់ឈ្មោះ មិនបានអធិប្បាយអ្វីច្រើនទេដោយគ្រាន់តែ និយាយថា ក្រុមកម្មករទាំងនោះតែងតែទាមទារតាមអំពើចិត្តដែលពេលខ្លះក្រុមហ៊ុនមិនអាចទទួលយកបាន។
កម្មករឲ្យដឹងថា ពួកគេបានធ្វើកូដកម្មតាំងពីថ្ងៃទី២៧ ខែតុលានេះ ដោយទាមទារលក្ខខណ្ឌការងារ ២០ចំណុចរួមមាន ត្រូវចេញក្រដាសបើកលុយជួនកម្មករមុនមួយថ្ងៃ បើកលុយថ្លៃបាយពេលធ្វើការថែមម៉ោង និងប្រាក់រង្វាន់ថែមម៉ោងក្នុងមួយសប្តាហ៍ម្តង សូមឲ្យបញ្ឈប់បណ្តេញកម្មករពីការងារ និងមិនត្រូវផ្លាស់ប្តូរកម្មករពីផ្នែកមួយទៅផ្នែកតាមអំពើចិត្តជាដើម៕
No comments:
Post a Comment
yes