សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 15, 2013

ខួប​១​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេច​ព្រះនរោត្តមសីហនុចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃ១៥តុលានេះ​

រូបសំណាក សម្តេចព្រះ​នរោត្តម សីហុន។
រូបសំណាក សម្តេចព្រះ​នរោត្តម សីហុន

១៥តុលា​ឆ្នាំ២០១២-១៥តុលា​ឆ្នាំ២០១៣ ថ្ងៃនេះ គម្រប់​ខួប ១ ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។ នៅ​ព្រឹក​ព្រលឹម ថ្ងៃទី១៥តុលា​នេះ រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប ខាងកើត​វិមានឯករាជ្យ។

តាម​កម្មវិធី ក្រសួង ស្ថាប័នរដ្ឋ ចំនួន ៤៣ ចូលរួម​ដាក់​កូ​រោង​ផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ចាប់ពី​ម៉ោង ៧ និង ១០ នាទី​ព្រឹក ថ្ងៃ​អង្គារ ទី១៥តុលា​នេះ ហើយ​នៅ​ម៉ោង ៧ និង ៣០ នាទី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈរដ្ឋមន្ត្រី ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប។

 
នៅ​ព្រឹក​ថ្ងៃទី១៥តុលា​នេះ ព្រះរាជ​ពិធីបុណ្យ​ខួប​គ​ម្រ​ប់ ១ ឆ្នាំ នឹងធ្វើ​ឡើង ក្នុង​ព្រះបរមរាជវាំង។ បន្ទាប់ពី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ រួចហើយ នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់ដឹកនាំកំពូលៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​ថ្នាក់ដឹកនាំ​ជាតិសំខាន់ៗ នឹង​ចូលក្នុង​ព្រះបរមរាជវាំង។ 

No comments:

Post a Comment

yes