សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 27, 2013

គណ​បក្ស​ធំ​​ទាំងពីរ​​ត្រៀម​​ចូល​​តុ​ចរចាប្រធានបទ​​រួម​​គឺ​​កំណែ​ទម្រង់​​បោះ​ឆ្នោ

លោកសម រង្ស៊ី និងលោក ស ខេង
លោកសម រង្ស៊ី និងលោក ស ខេង

បន្ទាប់ពី​មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​រួចមក មន្ត្រីជាន់ខ្ពស់​ទាំង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ពី​គោលជំហរ​នៃ​ការចរចា​​ថា កំណែទម្រង់​បោះឆ្នោត គឺជា​ចំនុចរួម​ដែល​ត្រូវ​ចរចា​​គ្នា ដើម្បី​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។យ៉ាងណាក៏ដោយ មន្ត្រី​គណបក្ស​ទាំងពីរ​មិនទាន់​ដាក់​ថ្ងៃ​កំណត់​នៃ​ការ​ច​រចា​នៅឡើយ​ទេ។

គណបក្ស​ជាប់ឆ្នោតធំៗទាំងពីរ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ទន់​ជំហរ​របស់ខ្លួន​ស្តីពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ ដែល​កំពុងតែបន្ត​ញាំ​ញី​នេះហើយ។
មន្ត្រីជាន់ខ្ពស់​ការិយាល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា លោ​កស ខេង បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា បើទោះបីជា​គណបក្ស​ទាំងពីរ​មិនទាន់​កំណត់​ថ្ងៃ​ចរចា​ជាមួយគ្នា​ឡើងវិញ​ក៏ដោយ ប៉ុន្តែ​ លោក​ថា​បញ្ហា​កំណែទម្រង់​បោះឆ្នោត ដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​យល់ព្រម​ជាមួយគ្នា​​ក្នុងការ​ចរចា​ កាលពី​ពាក់កណ្តាល​ខែកញ្ញា​កន្លង​ទៅ គឺ​គួរ​យកមកអនុវត្ត​មុនដំបូង​គេ​បង្អស់។ ហើយ​លោក​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​ដោះស្រាយ​បញ្ហា​ម្តង​ទាំង​កញ្ចប់​នោះ គឺ​ពិតជា​លំបាក​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នេះ​ណាស់។
 
វិបត្តិ​នយោបាយ​គឺ​​ស្តែង​ចេញពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី៥នេះ។ ហើយ​សម្រាប់​បញ្ហា​ទាំងអស់នេះ លោក ស ខេង បាន​បញ្ជាក់ថា លោក​បាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ រួច​អស់ហើយ។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​បន្ថែម​​ថា​យ៉ាងណា​នោះទេ។
 
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​ លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើង​ដែរ​ថា បញ្ហា​ចំបង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​នឹងត្រូវ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​នោះ នាពេល​ខាងមុខ​​នោះ គឺ​បញ្ហា​កំណែទម្រង់​នៃ​ការបោះឆ្នោត។ អ្នកនាំពាក្យ​រូបនេះ​បន្តថា សូម្បីតែ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង ក៏បាន​ទទួលស្គាល់​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ផងដែរ ដោយ​គណបក្សកាន់អំណាច​មួយ​នេះ បានប្រកាស​ឱ្យ​មាន​កំណែទម្រង់។
 
គួររំលឹកថា ​ដោយសារតែ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​សម្លេងឆ្នោត​ក្នុង​សភា​នោះ បានធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា និង​ទាត់ចោល​លទ្ធផល​នៃ​ការបោះឆ្នោត។ ហើយ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​រ៉ាប់​ម៉ឺន​នាក់​ ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ទាម​ទារ​រក​យុត្តិធម៌​នៃ​ការបោះឆ្នោត។
 
យ៉ាងណាក៏ដោយ គណបក្សធំៗទាំងពីរ​បាន​បញ្ជាក់ថា ថ្ងៃ​ជួបចរចា​សា​ជាថ្មី​នោះ​មិនទាន់​បានកំណត់​នោះទេ បើទោះបីជា​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បានដាក់​គោលដៅ​រួមគ្នា​គឺ​កំណែទម្រង់​​បោះឆ្នោត​យ៉ាងណាក៏ដោយ៕

No comments:

Post a Comment

yes