សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 22, 2013

អ្នក​មាន​បញ្ហា​ដី​ទាមទារ​ឲ្យ​តុលាការ​កំពូល​ដោះ​លែង​អ្នកស្រីយ៉ោមបុប្ផា

តវ៉ា យ៉ោម បុប្ផា ៦១០
សហគមន៍​មាន​បញ្ហា​ដីធ្លី​តវ៉ា​នៅ​ខាង​មុខ​តុលាការ​កំពូល សុំ​ឲ្យ​ដោះលែង​
សកម្មជន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០១៣

ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា បន្ទាប់​មក​បាន​នាំ​គ្នា​ហែ​ក្បួន​ព័ទ្ធ​ជុំវិញ​តុលាការ​កំពូល។ ពួក​គេ​ទាមទារ​អោយ​ផ្តល់​យុត្តិធម៌​ដល់​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​តំបន់​បឹងកក់ បុរីកីឡា និង​សហគមន៍​ថ្មគោល ជិត ១០០​នាក់​ទទូច​អោយ​តុលាការ​កំពូល ពន្លឿន​រឿង​ក្ដី​អ្នកស្រី យ៉ោម បុប្ផា និង​ទាមទារ​អោយ​ដោះលែង​សកម្មជន​ដីធ្លី​រូប​នេះ​ដោយ​គ្មាន​លក្ខខណ្ឌ។
ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ប្រកូកប្រកាស​នៅ​ខាង​មុខ​តុលាការ​កំពូល​ថា អ្នកស្រី យ៉ោម បុប្ផា ពុំ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។
ក្រុម​អ្នក​តវ៉ា​បាន​កាន់​ផ្កាឈូក និង​បដា​មួយ​ចំនួន​ដែល​បង្ហាញ​រូប​ភាព​អ្នកស្រី យ៉ោម បុប្ផា និង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។ ក្នុង​បដា​ទាំង​នោះ​បាន​ប្រៀប​ធៀប​ពី​ទោសទណ្ឌ​របស់​អ្នកស្រី យ៉ោម បុប្ផា និង​លោក ឈូក បណ្ឌិត ដោយ​លើក​ឡើង​ថា លោក ឈូក បណ្ឌិត ដែល​បាញ់​កម្មករ​ជា​ច្រើន​នាក់​អោយ​របួស​តែ​នៅ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ ផ្ទុយ​គ្នា​ពី​អ្នកស្រី យ៉ោម បុប្ផា ដែល​ពុំ​មាន​កំហុស​អ្វី​បែរ​ជា​ជាប់​ក្នុង​ឃុំ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

រប​គ្នា​នេះ​មាន​កុមារ​ម្នាក់​រែក​ប្រាក់​ដុល្លារ និង​រូបថត​អ្នកស្រី យ៉ោម បុប្ផា និង​លោក ឈូក បណ្ឌិត បាន​សរសេរ​ថា "គ្មាន​ប្រាក់​គ្មាន​យុត្តិធម៌" និង "មាន​ប្រាក់​មាន​យុត្តិធម៌"។ ចំណែក​កូន​ប្រុស​របស់​អ្នកស្រី យ៉ោម បុប្ផា បាន​រែក​រូប​ថត​ម្ដាយ និង​ប្រាក់​ដុល្លារ ដោយ​សរសេរ​ថា "គ្មាន​ប្រាក់​គ្មាន​យុត្តិធម៌"។
កុមារា លួស លីហួរ កូន​ប្រុស​អ្នកស្រី យ៉ោម បុប្ផា ថ្លែង​ថា គេ​ដឹង​ថា ម្ដាយ​របស់​ពួកគេ​ពុំ​មាន​កំហុស​ឡើយ គួរតែ​តុលាការ​ដោះលែង​ម្ដាយ​របស់​​គេ​អោយ​មាន​សេរីភាព។
នៅ​ព្រឹក​ដដែល​នេះ ខាង​តុលាការ​បាន​អោយ​តំណាង​អ្នក​បឹងកក់ ចូល​ជួប និង​ប្រាប់​ថា ដំណឹង​ស្ដីពី​សវនាការ​នឹង​ប្រកាស​នៅ​ចុង​ខែ​តុលា។
តំណាង​អ្នក​ភូមិ​រស់​នៅ​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​បន្ទាប់​ពី​ចូល​ជួប​មន្ត្រី​តុលាការ​ថា ក្រុម​របស់​អ្នកស្រី​នឹង​ប្រើ​គ្រប់​មធ្យោបាយ​តវ៉ា​ដើម្បី​ឲ្យ​តុលាការ​​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា។
កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ អ្នក​បឹងកក់ បាន​ដាក់​សំណើ​មួយ​ទៅ​តុលាការ​កំពូល​ស្នើ​ពន្លឿន​ការ​បើក​សវនាការ​សំណុំ​រឿង និង​អោយ​ពិចារណា​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា។
អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត សង្ឃឹម​ថា បញ្ហា​របស់​អ្នក​បឹងកក់ នឹង​អាច​ដោះស្រាយ​ក្នុង​អាណត្តិ​ថ្មី​នេះ។
គិត​មក​ដល់​ពេល​នេះ អ្នកស្រី យ៉ោម បុប្ផា ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង ៤០០​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​អោយ​មាន​ទោស ៣​ឆ្នាំ និង​បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ​ជន​រងគ្រោះ​ចំនួន ៣០​លាន​រៀល​ពី​បទ​ផ្ដើម​គំនិត​គ្នា​វាយ​លើ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​ឲ្យ​រង​របួស។ សាលាឧទ្ធរណ៍​បាន​សម្រេច​បន្ធូរបន្ថយ​អោយ​អ្នកស្រី​ទទួល​ទោស​ក្នុង​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​វិញ៕

No comments:

Post a Comment

yes