សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 30, 2013

នគរបាល​​នៅ​​ខេត្ត​កណ្តាល​បារម្ភ​​​ពី​​ថ្នាក់​លើ​​ស៊ើប​​រក​​អ្នក​ចូលរួម​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​​

មន្ត្រីនគរបាល​មួយ​ចំនួន​​នៅ​ខេត្ត​កណ្តាល បារម្ភ​ខ្លាច​មាន​ការគាប​សង្កត់ ដោយ​សារ​​ការ​រើស​អើង​​ផ្នែក​​នយោបាយ​ ​បន្ទាប់​ពី​​មាន​​ព័ត៌​មាន​​ថា ស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត បាន​​ស៊ើប​រក​​អ្នក​ចូល​រួម​​សកម្ម​ភាព​​ជាមួយ​​គណបក្ស​សង្គ្រោះ​ជាតិ​។​
​មន្ត្រីនគរបាល​ម្នាក់ ដែល​កំពុង​បំពេញ​​ការងារ​នៅ​ខេត្ត​​កណ្តាល ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារ​​នេះ ដោយ​​សុំ​​លាក់​អត្តសញ្ញាណ​ថា ស្នងការដ្ឋាន​​ខេត្ត បាន​បញ្ជា​​ឲ្យ​​ស៊ើប​នៅ​ថ្នាក់​អធិការដ្ឋាន និង​​ប៉ុស្តិ៍​នគរបាល នៅ​ទូទាំង​ខេត្ត រក​​នគរបាល​ណា​ដែល​បាន​ចួល​រួម​សកម្មភាព​នយោបាយ​ជា​មួយ​​គណបក្ស​សង្គ្រោះ​​ជាតិ​។ នគរបាល​រូប​នោះ ​បញ្ជាក់ថា  រូបលោក និង​មិត្ត​រួម​ការងារ​ផ្សេងទៀត មិនដឹង​ពី​គោលបំណង នៃ​ការ​ស៊ើប​នោះ​ទេ តែ​ពួកគាត់​មានការ ព្រួយ​បារម្ភ​​ខ្លាច​មាន​ការ​គាប​​សង្គត់​នៅពេល​ក្រោយ​។​
​ស្នងការរង​ខេត្ត​កណ្តាល លោក កង សំបូរ ច្រានចោល​ព័ត៌មាន​​ថា មានការ​ស៊ើប​នោះ​។ លោក​បញ្ជាក់ថា ស្នងការដ្ឋាន មិន​បាន​បញ្ជា​ឲ្យ​ថ្នាក់ក្រោម​ស៊ើប​​លើ​មន្ត្រី​នគរបាល​​ទេ​។ លោក សំ បូរ បញ្ជាក់​ថា ការចូលរួម ឬ គាំទ្រ​​គណបក្ស​​ណា​មួយ ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​

មេធាវី និង ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា បើ​​សិន​បើ​មានការ​ស៊ើប​ដូច​ការ​លើក​​ឡើង​​របស់​​មន្ត្រី​នគរបាល​​មែន គឺជា​​រំលោភ​លើ​​សិទ្ធិ ដែល​​មានចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​សន្ធិសញ្ញា​អន្តរជាតិ ដែល​កម្ពុជា​ទទួល​ស្គាល់​៕

No comments:

Post a Comment

yes