សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 10, 2013

លោកហ៊ុនម៉ា​នីនិង​លោកសសុខាក្លាយ​ជា​សមាជិក​គណៈកម្មកា​រ​ជំនាញ​ចំនួន​២ខុស​ពី​តំណាងរាស្ត្រមួយចំនួនទៀត​​

ពួកឡើងតំណែង តាមជើងខោឪ
លោក ហ៊ុន ម៉ា​នី កូនប្រុស​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​លោក ស សុខា កូនប្រុស​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ទទួល​តំណែង​ជា​សមាជិក​ក្នុង​គណៈកម្មការ​ជំនាញ​ចំនួន​២​នៃ​រដ្ឋសភា ខណៈ​តំណាងរាស្ត្រ​ភាគច្រើន​ផ្សេងទៀត ក្លាយ​ជា​សមាជិក​គណៈកម្មកា​រ​តែមួយ​ប៉ុណ្ណោះ​។​
​ការសម្រេច​ជ្រើស​ជា​សមាជិក​នេះ ត្រូវបាន​បោះឆ្នោត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​សំឡេង​សន្លឹក​ឆ្នោត​គាំទ្រ​ចំនួន​៦៥ លើ​៦៥​សំឡេង ដោយ​មិន​មាន​សន្លឹកឆ្នោត​មិន​ព្រម និង​អនុបវាទ​ទេ​ទេ​។​
​កំណត់ហេតុ​ស្តីពី​លទ្ធភាព​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ចុះហត្ថលេខា​ដោយ​ប្រធានរដ្ឋសភា លោក ហេង សំរិន នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​នេះ បង្ហាញថា លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​ខេត្ត​កំពង់ស្ពឺ និង​លោក ស សុខា តំណាងរាស្ត្រ​ខេត្ត​ព្រៃវែង ត្រូវបាន​ជ្រើស​រើស​​​ជា សមាជិក​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន និង​ក៏​ជា​សមាជិក​គណៈកម្មការ​នីតិកម្ម និង​យុត្តិ​ធម៌​​។ ចំណែក​តំណាងរាស្ត្រ​ពីរ​បី​រូប​ទៀត ក៏​បាន​ក្លាយ​ជា​សមាជិក​នៃ​គណៈកម្មការ​ចំនួន​ពីរ​ដែរ​។​

​លោក ហ៊ុន ម៉ា​នី អាយុ​៣១​ឆ្នាំ និង​លោក ស សុខា អាយុ​៣២​ឆ្នាំ ជា​តំណាងរាស្ត្រ​ទើបតែ​ជាប់ឆ្នោត និង​ក្មេង​ជាងគេ​ក្នុង​ចំណោម​តំណាងរាស្ត្រ​រាស្ត្រ​ទាំងអស់​។ តំណាងរាស្ត្រ​ទាំង​ពីរ​រូប ត្រូវបាន​ដាក់​ឲ្យ​ជាប់​ជា​តំណាងរាស្ត្រ ក្រោយ​ការបោះឆ្នោត​២៨​ខែកក្កដា បើ​ទោះ​ឈ្មោះ​អ្នក​ទាំង​ពីរ ស្ថិត​ក្នុង​លេខ​រៀង មិន​ជាប់​ជា​តំណាងរាស្ត្រ សម្រាប់​ខេត្ត​កំពង់ស្ពឺ និង​ព្រៃវែង​ក៏ដោយ​។​
​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា​នោះ រួមមាន គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក គណៈកម្មការ​មហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និង​មុខងារ​សាធារណៈ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​ឃោសនា​វប្បធម៌ និង​ទេសចរណ៍ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី និង​គណៈកម្មការ​សាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕

No comments:

Post a Comment

yes