សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 10, 2013

ទស្សនៈ​​វិភាគ៖ហេតុផល​ដែល​គណបក្ស​​កាន់​អំណាច​​នៅ​​សមាគម​​អាស៊ានចាប់ផ្ដើម​​បាត់​បង់​អ្នកគាំទ្រ​

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និង​លោក ណា​ជិព​រ៉ា​ហ្សាក់ នាយករដ្ឋមន្ដ្រីម៉ាលេស៊ី​
មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​​គណបក្ស​ធ្លាប់​​កាន់​អំណាច ជាច្រើន​​ទសវត្សរ៍ នៅ​​ក្នុង​សមាគម​​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ចំនួន​ពីរ​​ចាប់​ផ្ដើម​បាត់​បង់​​អ្នក​គាំទ្រ ឬ​ធ្លាក់​ប្រជាប្រិយភាព នៅក្នុង​ការបោះឆ្នោត ថ្នាក់​ជាតិ​របស់​ប្រទេស​។​
​គណបក្ស​ទាំង​ពីរ​នេះ គឺ​គណបក្ស​រណសិរ្ស​ជាតិ​​រួប​រួម UMNO នៃ​ប្រទេស​ម៉ាឡេស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា CPP របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​ ​ប្រទេស​ទាំង​ពីរ​នេះ សុទ្ធតែ​ប្រកាន់​របប​រាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​មាន​ស្ដេច​គ្រងរាជ្យសម្បត្តិ តែ​មិន​កាន់អំណាច​។​
​គណបក្ស​រណសិរ្ស​ជាតិ​រួបរួម UMNO របស់​នាយក​រដ្ឋមន្ត្រី ណា​ជិព​រ៉ា​ហ្សាក់ បាន​របូត​អាសនៈ​សភា​ចំនួន​៧ ទៅលើ​គណបក្ស​ប្រឆាំង​រួបរួម​របស់ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម​។​ ​នៅក្នុង​​ការបោះឆ្នោត​សភា​នីតិកាល​ទី​១៣ កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា គណបក្ស​រណសិរ្ស​ជាតិ​រួបរួម UMNO ដែល​ធ្លាប់​កាន់កាប់​អាសនៈ​​សភា លើស​លុប តែ​ឥឡូវនេះ​​បាន​ទទួល​​អាសនៈ​ជិត​ពីរ​​ដង​​ប៉ុណ្ណោះ គឺ​ធ្លាក់​​ពី ១៤០ មក​​១៣៣​​អាសនៈ ក្នុងចំណោម​​អាសនៈ​​សរុប ២២២​។ ការ​បាត់បង់​អាសនៈ​របស់​​គណបក្ស UMNO បាន​​ធ្វើឲ្យ​គណបក្ស​​ដែល​​ធ្លាប់​​កាន់​​អំណាច​​ជាង​៥០​ឆ្នាំ​មកនេះ មាន​សំឡេង ភាគតិច​ក្នុង​សភា​។

​កត្តា​ដែល​ធ្វើឲ្យ​​គណបក្ស​​របស់​​បណ្ឌិត​​មហាធា​​មហាមេដ បាត់បង់​​ការគាំទ្រ​នៅពេលនេះ គឺ​មាន​កត្តា​ច្រើន​យ៉ាង ដូចជា អសមត្ថភាព នៃ​ការបំបាត់​អំពើ​ពុករលួយ បញ្ហា​អយុត្តិធម៌​សង្គម កាន់តែ​​អាក្រក់ បក្ខពួកនិយម​ដុះ​ដូច​ផ្សិត ហើយ​ភាពក្រីក្រ​នៅតែ​មាន​កម្រិត​ខ្ពស់​។
​តាម​របាយការណ៍​របស់ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ដ៏​ធំ​មួយ​របស់​​ប្រទេស​ម៉ាឡេស៊ី គឺ​ក្រុមចម្រុះ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ស្អាតស្អំ ហៅ​ថា Bersih បាន​​រកឃើញថា កត្តា​ទាំងនេះហើយ ដែល​ធ្វើឲ្យ​គណបក្ស​រណសិរ្ស​ជាតិ​រួបរួម UMNO របស់​នាយក​រដ្ឋមន្ត្រី ណា​ជិព​រ៉ា​ហ្សាក់ ធ្លាក់ចុះ​ការ​គាំ​ទ្រ ប៉ុន្តែ​អង្គការ​ដដែល​នេះ ទទួលស្គាល់ថា ការ​ឈ្នះ​សំឡេង​ភាគតិច​របស់ UMNO នៅក្នុង​ការបោះឆ្នោត​សភា កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ក៏​មាន​ចេញ​ពី​​ការបន្លំ​សន្លឹកឆ្នោត ការទិញ​សន្លឹកឆ្នោត ការបោះឆ្នោត​បន្លំ​ឈ្មោះ និង​ភាព​មិន​ប្រក្រតី​ជាច្រើន បាន​កើតមាន​នៅ​ថ្ងៃ​បោះឆ្នោត​ផង​ដែរ​។​
​បើ​និយាយ​ពី​គណបក្ស​កាន់អំណាច​​នៅ​កម្ពុជា គឺ​គណបក្ស​ប្រជា​ជន​​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ គណបក្ស​នេះ ត្រូវបាន​មើល​ឃើញ​ថា មាន​និន្នាការ​កុម្មុយនីស្ដ ទៅរក​ប្រទេស​វៀតណាម និង​​ប្រទេស​ចិនប្រជាមានិត​។
​នៅក្នុង​ការបោះឆ្នោត​សភា​នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គណបក្ស​នេះ ធ្លាប់​ឈ្នះ​ឆ្នោត​បី​អាណត្តិ​មកហើយ ដោយ​សំឡេងឆ្នោត ឬ​​អាសនៈ​សភា​កើនឡើង​ជា​លំដាប់ ហើយ​​កើន​ខ្ពស់បំផុត​នៅក្នុង​ការបោះឆ្នោត​សភា​នីតិកាល​ទី​៤ ឆ្នាំ​២០០៨ បាន​រហូត​ដល់ ៩០​អាសនៈ ក្នុងចំណោម ១២៣​អាសនៈ​។ ប៉ុន្តែ​​គណបក្ស ដែល​មាន​ឬ​ស​កែវ​​ពី​បក្ស​កុម្មុយនីស្ដ​​កម្ពុជា បាន​បាត់បង់​សន្លឹកឆ្នោត ជាង​៣០​ម៉ឺន​សន្លឹក បើ​ធៀប​ការបោះឆ្នោត​សភា​ឆ្នាំ​២០០៨ តែ​​បើ​គិត​ពី​អាសនៈ​វិញ គណបក្ស​កាន់​អំណាច​​ជាង​៣០​ឆ្នាំនេះ បាន​ជ្រុះ​របូត ២២​អាសនៈ ទៅលើ​គណបក្ស​ប្រឆាំង​រួបរួម គឺ​គណបក្ស​សង្គ្រោះ​ជាតិ CNRP របស់លោក សម រង្ស៊ី និង លោក​ កឹម សុខា​។ គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ដណ្ដើម​អាសនៈ​របស់​​គណបក្ស​រាជានិយម​ទៀត គឺ​កើន ២៦​អាសនៈ ធ្វើឲ្យ​កើន​ឡើង ពី​​២៩ ទៅ​៥៥​​អាសនៈ ដែល​អ្នកវិភាគ ពិនិត្យឃើញថា សន្ទុះ​គណបក្សប្រឆាំង​នៅ​កម្ពុជា ចាប់ផ្ដើម​ដើរ​កាន់តែ​គៀក​នឹង​អំណាច​​រដ្ឋ​​ទាំង​​ស្រុង​​ហើយ​។ ហើយ​ថា គណបក្ស​ប្រឆាំង​នេះ​អាច​នឹង​ឈ្នះ​ឆ្នោត​យ៉ាង​​ពិតប្រាកដ​​នៅ​ឆ្នាំ​២០១៨ ប្រសិនបើ​ការបោះឆ្នោត មាន​ភាពសេរី និង​​ត្រឹមត្រូវ​។
អ្នកវិភាគ​ពិនិត្យឃើញថា កត្តា​ដែល​ធ្វើឲ្យ CPP ធ្លាក់​ប្រជាប្រិយភាព ឬ​បាត់បង់​អ្នក​គាំទ្រ​មួយ​ភាគ​ធំ​នេះ  គឺ​មិន​ខុស​នឹង​គណបក្ស​រណសិរ្ស​ជាតិ​រួបរួម UMNO នៃ​ប្រទេស​ម៉ាឡេស៊ី​​​ប៉ុន្មាន​​ទេ គឺ​ដូចគ្នា​។ តែ​កត្តា​មួយ​ដែល​អ្នកវិភាគ​ចាត់ទុកថា ដ៏​សំខាន់​នោះ​ហើយ​​ខុសពី​គណបក្ស UMNO ម៉ាឡេស៊ី  គឺ​ត្រង់ CPP មាន​និន្នាការ ជាមួយ វៀតណាម និង​​ចិន ជ្រុល​ហួសហេតុ​​ពេក ដែល​ពេល​ខ្លះ​ធ្វើឲ្យ​ក្រុមប្រឆាំង​វាយលុក បាន​យ៉ាង​ងាយ​ដូចជា ករណី ការ​លំហូរ​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​រស់​នៅ​កម្ពុជា និង​ការផ្ដល់​ដី​សម្បទាន សេដ្ឋកិច្ច​រហូត ៩០​ឆ្នាំ ដែល​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ មួយចំនួន មិន​អាចធ្វើ​បាន​នោះ​៕


ប្រភពពី VOD

No comments:

Post a Comment

yes