នាយ ដូង នៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិ
នាយ
ដូង តារាកំប្លែង ដែលពោរពេញទៅដោយមនសិការជាតិ បើទោះបីជាគ្រួសាររបស់លោក
មានជីវភាពលំបាក លំបិនយ៉ាងណាក៏ដោយ ក៏លោកខិតខំបំវិះពីមាត់ ពង្រាត់ពីករ
បានយកអំណោយមានអង្ករ និងទឹកត្រីជាដើម ដើម្បីជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់
តាមរយៈគណបក្សសង្គ្រោះជាតិ ។
សូមជំរាបថានាយ
ដួង សព្វថ្ងៃរស់នៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល អាយុ៥៧ឆ្នាំ មានសមាជិកក្នុងបន្ទុកគ្រួសារចំនួន៩នាក់
ប្រពន្ធប្រកបមុខរបរជាអ្នកលក់ចេកចៀន នៅនិងផ្ទះរបស់គាត់ ។
គ្រួសាររបស់នាយ
ដូង សព្វថ្ងៃជួបការលំបាកក៏ខ្លាំងណាស់ផងដែរ រីឯផ្ទះសម្បែងរបស់គាត់ នាពេលបច្ចុប្បន្ន
ក៏បាននិងកំពុងតែទឹកជន់លិចដូចជាផ្ទះរបស់អ្នកភូមិឯទៀត ដែលសព្វថ្ងៃ
នាយ ដូង និងភរិយា មិនអាចប្រកបកិច្ចការងារអ្វីសម្រាប់ចិញ្ចឹមជីវិតឡើយ
ព្រោះតែត្រូវទទួល រងដោយទឹកជំនន់ ។
ជាមួយគ្នានោះ
នាយ ដូង បានបង្ហើបឲ្យដឹងថា ថ្ងៃខ្លះប្រសិនបើភរិយារបស់លោក បេះបន្លែដូច ជាត្រកួន
ព្រលិត កញ្ឆែតបាន គឺលោកត្រូវជូនភរិយាឡើងទូកដ
និងដឹងបន្តមកកាន់ផ្សារចាស់ដោយកង់កញ្ចាស់របស់លោក នាំភរិយាមកលក់បន្លែ ។
តែទោះជាយ៉ាងណាក្តី
យើងសូមកោតសរសើរនូវទឹកចិត្តរបស់នាយ ដូង និងក្រុមគ្រូសារ បើ
ទោះបីជាជីវភាពជួបការខ្វះខាតក្តី
ក៏ខិតខំស្រវេស្រវ៉ាប្រមែប្រមូលបានថវិការខ្លះទិញអង្ករ ទឹក ត្រីជាដើម ជួយដល់ជន់រងគ្រោះដោយទឹកជំនន់
តាមរយៈគណបក្សសង្គ្រោះជាតិ ។
សូមឲ្យស្មារតីនេះ
កើតមានចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់ៗរូប ហើយបងប្អូនសប្បុ រសជន រស់នៅក្នុងនិងក្រៅប្រទេសទាំងអស់
មានចិត្តអាណិត្តអាសូរនាយ ដូង តារាកំប្លែងជើងចាស់ សូមជួយឧបត្ថមជាស្បៀង
និងតង់ដល់គ្រួសាររបស់លោកផង ។
ព័ត៌មានបន្ថែមជំវិញជីវភាពរបស់នាយ
ដូង លោកអ្នកអាចទាក់ទងយើងខ្ញុំនៅប្រទេសកម្ពុជា តាមយៈទូរស័ព្ទលេខ:
០៩២ ៦៩ ៧៩ ៤១ ឬតាមរយៈអ៊ីម៉ែល: cknkhmer@gmail.com
៕
No comments:
Post a Comment
yes