ទឹកជំនន់បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ
មកទល់និងពេលនេះ
ទឹកជំនន់បាននិងកំពុងតែយាយីយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត-ក្រុងនានា ក្នុងប្រទេសកម្ពុជា
។
ទន្ទឹមនិងនេះផងដែរ
ថា្នក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏បានចុះដល់មូលដ្ឋានរបស់បងប្អូន
ពលរដ្ឋដែលជាជនរងគ្រោះដោយទឹកជំនន់ ក្នុងការពាំនាំស្បៀងអាហា តង់ ជាដើម ដើម្បីចែក
ជូនពួកគាត់ ដែលអំណោយទាំងនេះគណបក្សសង្គ្រោះជាតិ ទទួលបានពីបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក
និងក្រៅស្រុក ។
ព្រមជាមួយគ្នានោះ
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសជាបន្តបន្ទាប់ ក៏បានធ្វើបុណ្យផ្ការស្មីសាមគ្គី
ដើម្បីប្រមូលថវិការ ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមរយៈគណបក្សសង្គ្រោះជាតិ ផងដែរ
។
ក្នុងនោះនៅថ្ងៃទី១២
តុលា ២០១៣ ប្រជាពលរដ្ឋខ្មែររស់នៅរដ្ឋរ៉ូដ្ឋអៃឡិន្ត រដ្ឋម៉ាសាឈូសិត្តស៏
រដ្ឋខនណិកធីខិត និងមជ្ឈដ្ឋាននានា ធ្វើបុណ្យផ្ការស្មីសាមគ្គីនៅភោជនីយដ្ឋាន Five
Star ដែល ពិធីបុណ្យនិងប្រព្រឹត្តិទៅចាប់ពីវេលាម៉ោង៩ព្រឹក
ដើម្បីប្រមូលថវិការជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ ចំណែកនៅប្រទេសកាណាដា ប្រជាពលរដ្ឋខ្មែររស់នៅក្រុងម៉ុងរេអ៉ាល់
ខេត្តកេបិក ក៏បានមូលមតិគ្នាធ្វើបុណ្យផ្ការស្មីសាមគ្គីផងដែរ
កម្មវិធីបុណ្យប្រព្រឹត្តទៅនៅថ្ងៃទី១២ តុលា ២០១៣ នៅវត្តធម្មិការាម ចាប់ពីវេលាម៉ោង៩ព្រឹក
រហូតដល់ម៉ោង១២ថ្ងៃត្រង់ ។
ដោយឡែកពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី
នៅថ្ងៃទី១២ តុលា ២០១៣ ក៏បានមូលមតិគ្នា ជាឯកឆ័ន្ទប្រារព្វធ្វើពិធីបុណ្យផ្ការស្មីសាមគ្គីផងដែរ
ដើម្បីប្រមូលថវិការជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់
ដែលកម្មវិធីបុណ្យនិងប្រព្រឹត្តិទៅចាប់ពីវេលាម៉ោង៩ព្រឹកតទៅ នៅ វត្តពុទរង្សី ។
គណបក្សសង្គ្រោះជាតិ
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក ទាំងអស់
សូមបន្តចូលរួមជួយដល់ជនរងគ្រោះដោយទឹកជំនន់ ជាបន្តបន្ទាប់ទៀត ដើម្បីជួយ
សម្រួលដល់ជិវភាពរស់នៅរបស់ពួកគាត់ ដែលកំពុងតែជួបការលំបាក និងការខ្វះខាតយ៉ាង
ខ្លាំងនោះ ។
សូមជំរាបជូនផងដែរថា
រហូតមកទល់និងពេលនេះ ទឹកជំនន់កំពុងបន្តបំផ្លិចបំផ្លាញខេត្តចំនួន ១៥
ក្នុងចំណោមខេត្តទូទាំងប្រទេសរបស់កម្ពុជា និងប៉ះពាល់ធ្ងន់ធ្ងរទៅលើខេត្ត
សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយបានសម្លាប់ជីវិតមនុស្សចំនួន១០៤នាក់ដែលចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត
ខណៈប្រជាពលរដ្ឋជាង១លាន៥សែននាក់ ទទួលរងផលប៉ះពាល់ និងផ្ទះជាង១២ម៉ឺនខ្នងនោះ ។
ដូចគ្នានេះផងដែរ
ផលដំណាំស្រួវរបស់ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ដោយទឹកជំនន់ប្រ មាណជាង២៥ម៉ឺនហិតា
រីឯសាលារៀងទទួលរងដោយទឹកជន់លិខចំនួន២៧០កន្លែង និងវត្ត
ចំនួន៣៧០ក៏ត្រូវទឹកជន់លិចផងដែរ ។
នេះបើយោយតាមតួលេខបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិ
គ្រប់គ្រងគ្រោះមហន្តរាយ ៕
No comments:
Post a Comment
yes