ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើដំណើរដោយកាណូត នាំយកអំណោយសប្បុរសជនចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅ ឃុំអង្គរអង្គ
ស្រុកពាមជ័រ ខេត្តព្រៃវែង
ជាបន្តបន្ទាប់ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ
បានចុះជួបពលរដ្ឋរងគ្រោះដោយទឹកជំ នន់ នៅតាមមូលដ្ឋាននានា
ព្រមទាំងបាននាំយកអំណោយរបស់សប្បុរសជន ទាំងក្នុងស្រុក និងក្រៅស្រុក ដែលរួមមាន អង្ករ
ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ាវ និងតង់ជាដើម ។
តួយ៉ាងនៅថ្ងៃទី១១
តុលា លោកអនុប្រធាន កឹម សុខា ព្រមទាំងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ជាច្រើនរូបទៀត
បានចុះចែកអំណោយសប្បុរសជន ដល់ប្រជាពលរដ្ឋនៅរងគ្រោះដោយទឹកជំនន់នៅភូមិអង្គរអង្គ
ឃុំអង្គរអង្គ ស្រុកពាមជ័រ ខេត្តព្រៃវែង ។
ចំណែកនៅខេត្តបាត់ដំបង
លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភា ក៏បានដឹកនាំក្រុមការងារ ចុះចែកអំណោយសប្បុរសជន ដល់ពលរដ្ឋនៅភូមិដុកក្រសាំង
ឃុំព្រៃតូច ស្រុកម៉ោងឬស្ស៊ី ផងដែរ ។
រីឯលោក
ពិន រតនា តំណាងរាស្រ្តជាប់ឆ្នោត មណ្ឌលបាត់ដំបង នៅថ្ងៃទី១១ តុលា ក៏បានដឹកនាំក្រុមការងារ
ពេលព្រឹកចុះចែកអំណោយសប្បុរសជនរបស់ប្រជាពលរដ្ឋរស់នៅរដ្ឋកាលីហ្វនីយ៉ា និងរដ្ឋតិចសាស
សហរដ្ឋអាមេរិក ជូនដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នៅភូមិព្រែកជីក ឃុំព្រែកជីក
ស្រុករុក្ខគិរី និងពេលរសៀល លោក ពិន រតនា បានបន្តដំណើរ ចុះចែកអំណោយសប្បុរសជនដល់ពលរដ្ឋរងគ្រោះនៅភូមិតាពូង
ឃុំតាពូង ស្រុកថ្មគោលផងដែរ ។
ព្រមជាមួយគ្នានេះ
កាលពីថ្ងៃទី១០ តុលា លោកស្រី មូរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោត
និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារខេត្តចុះចែកអំណោយរបស់សប្បុរសជន
ជូនដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅឃុំម្រា ស្រុកសង្កែ រួចបន្តដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់
និងការរស់នៅដោយលំបាករបស់ពលរដ្ឋនៅអាងកំពីងពួយ ។
សូមជំរាបជូនផងដែរថា
នៅថ្ងៃទី១២ តុលា លោកអនុប្រធាន កឹម សុខា អមតំណើរដោយ ក្រុមការងារខេត្តបាត់ដំបង
និងចុះជួបសំណេះសំណាល ព្រមទាំងយកអំណោយសប្បុរសជន ចែកជូនដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់
ដល់ប្រជាពលរដ្ឋរស់នៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវិលផងដែរ ៕
No comments:
Post a Comment
yes