សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 11, 2013

តំណាង​រាស្ត្រ​បក្ស​ប្រជាជន​ដាក់​ទំនាយ​មេ​បក្ស​ជំទាស់

ជាម យៀប ៦១០
តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ផ្ដល់​បទ​
សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន

តំណាងរាស្រ្តមិនគ្រប់ទឹក និងឆ្គួតលីលា

សមាជិក​រដ្ឋសភា​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ទំនាយ​មេ​បក្ស​ជំទាស់​ឲ្យ​ជួប​គ្រោះ​មហន្តរាយ កុំ​ឲ្យ​បាន​ជោគជ័យ​ក្នុង​ដំណើរ​កៀរគរ​រក​ការ​គាំទ្រ​របស់​អន្តរជាតិ ចំពោះ​វិបត្តិ​បោះ​ឆ្នោត​នៅ​កម្ពុជា។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ជេរ​ប្រទេច​ដាក់​បណ្ដាសា​ដល់ លោក សម រង្ស៊ី ឲ្យ​ជួប​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ក្រៅ​ប្រទេស៖ «ខ្ញុំ​ឆ្ងល់​ណាស់ បើ​ថា សម រង្ស៊ី មាន​គំនិត​របៀប​ហ្នឹង ពេល​ជិះ​កប៉ាល់​ហោះ ម៉េច​មិន​ធ្លាក់​កប៉ាល់​ហោះ​ងាប់​ទៅ។ ហើយ​ទី​ពីរ​ទៀត គឺ​ថា​ពេល​ចុះ​ទៅ​ដល់​ដី គឺ​ធ្វើ​ឲ្យ​កម្ពុជា ច្របូកច្របល់​គ្រប់​បែប​យ៉ាង​ទាំងអស់។ អា​ហ្នឹង​បាន​ជា​ប្រជាជន​កម្ពុជា គេ​ដាក់​ឈ្មោះ​ឲ្យ​ពួក​សង្គ្រោះ​ជាតិ ថា ថៅកែ​បាតុកម្ម»។
ការ​ជេរ​ប្រមាថ​របស់ លោក ជាម យៀប ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ដើម្បី​បង្ហាញ​អន្តរជាតិ​ឲ្យ​បាន​ដឹង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​រដ្ឋសភា ដែល​បង្កើត​ឡើង​ដោយ​បក្ស​តែ​មួយ និង​ទាមទារ​ឲ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី មក​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឡើង​វិញ។

បើ​ទោះ​បី​ជា​មាន​ការ​ដាក់​បណ្ដាសា​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​មេ​ដឹក​នាំ​បក្ស​ជំទាស់​យ៉ាង​ណា​ក៏ដោយ ក៏ លោក សម រង្ស៊ី មាន​ប្រសាសន៍​យ៉ាង​ខ្លី​ប៉ុណ្ណោះ​ពី​ប្រទេស​បារាំង ថា លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ជេរ​ប្រមាថ​នោះ​ឡើយ៖ «អត់​ទេ ខ្ញុំ​អត់​ចង់​ឆ្លើយ​ឆ្លង​ទេ លោក​អើយ! អត់​ចង់​ឆ្លើយ អត់​ចង់​ប្រតិកម្ម អត់​ចង់​អត្ថាធិប្បាយ​អ្វី​ទេ! អត់​ត្រូវ​ការ​តែ​ម្តង។ ខ្ញុំ​មិន​ចាប់​អារម្មណ៍ ហើយ​មិន​រវល់​ទាល់​តែ​សោះ។ ខ្ញុំ​មិន​រវល់ ខ្ញុំ​មាន​ការងារ​ខ្ញុំ​ផ្សេង​ទៀត»។
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុម​តំណាង​រាស្ត្រ​របស់​បក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​ភាសា​មិន​សូវ​មាន​សីលធម៌​ទៅ​លើ​ក្រុម​អ្នក​រិះគន់។
កាល​ពី​ចុង​ឆ្នាំ​២០១២ តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ធ្លាប់​បាន​ជេរ​ប្រមាថ​ក្រុម​តំណាង​រាស្ត្រ​ពី​ខាង​បក្ស​ជំទាស់​ថា មាន​ចរិត​កាច​សាហាវ​ដូច​ព្នង។ ប៉ុន្តែ ក្រោយ​មក លោក ឈាង វុន បាន​លាង​សម្ដី​របស់​ខ្លួន​វិញ តាម​រយៈ​ការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​មើល​ងាយ​ដល់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង៕

No comments:

Post a Comment

yes