សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 30, 2013

ប្រជា​​ពលរដ្ឋ​​នឹង​​ហែ​​ក្បួន​​រយៈ​ពេល​​១០​​ថ្ងៃ​​មក​​កាន់​​ភ្នំពេញដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​​

ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​​រាប់​ពាន់​​នាក់​ ​គ្រោង​ហែ​ក្បួន​ពី​ខេត្ត​​ចំនួន​​៥ ក្នុង​រយៈ​ពេល ១០​ថ្ងៃ​​មក កាន់​​រាជធានី​​ភ្នំពេញ អបអរ​​ទិវា​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​១០​ធ្នូ ដើម្បី​​ជំរុញ​​ឲ្យ​​បញ្ឈប់​​ការ​រំលោភ​​សិទ្ធិ​មនុស្ស​​បង្កើត​​សន្តិភាព និង​យុត្តិធម៌​នៅក្នុង​សង្គម​។​
តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សង្គម​ស៊ីវិល​ ​ដែល​ឃ្លាំមើល​ការហែក្បួន​នេះ បានឲ្យដឹងថា ពិធី​ហែ​ក្បួន និង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១​ខែ​ធ្នូ រហូត​ដល់​​ថ្ងៃ​ទ​១០​ធ្នូ​​ដដែល​។ ខេត្ត​ទាំង ៥​ដែល​ប្រជាពលរដ្ឋ​​និង​ព្រះសង្ឃ​ កំណត់​យក​ជា​គោលដៅ​នោះ ​រួមមាន ខេត្ត​ស្វាយរៀង ​ហែ​តាម​​ផ្លូវជាតិ​លេខ​១ ខេត្ត​​កំពត​ ​ហែ​តាម​ផ្លូវជាតិ​៣ ខេត្ត​​កំពង់​ស្ពឺ​​ ហែ​តាម​ផ្លូវជាតិ​៤ ខេត្ត​​ពោ​ធិ៍សាត់​ ​ហែ​តាម​ផ្លូវជាតិ​​៥ និង​ខេត្ត​កំពង់ធំ ​ហែ​តាម​ផ្លូវជាតិ​៦​។​
ក្នុងអំឡុងពេល​ហែ​ក្បួន​មាន​កម្មវិធី​មួយចំនួន​ ដូចជា ធម្មទេសនា​​អំពី​ព្រះពុទ្ធសាសនា និង​សិទ្ធិមនុស្ស សំណួរ​​-​ចម្លើយ​​ពី​​សិទ្ធិ​មនុស្ស សំណួរ​​ល្បង​ប្រាជ្ញា និង​ការ​សូត្រ​​កំណាព្យ​ផ្សេងៗ​ទៀត។
តាម​គម្រោង​អ្នក​ហែ​ក្បួន​ទាំង​៥​ក្រុម ​នឹង​មកជួបជុំ​គ្នា​នៅ​មុខ​​រដ្ឋសភា ក្នុង​​រាជធានី​ភ្នំ​ពេញ នៅ​ថ្ងៃទី​​១០​​ខែ​​ធ្នូ ដើម្បី​​ដាក់​​របាយ​ការណ៍​​ពី​​ស្ថាន​ភាព​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​ជូន​​តំណាង​រាស្ត្រ​។

​នៅ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ ​ឆ្នាំ​២០១៣​​នេះ ជា​​ខួប​លើក​ទី​៦៥​ ​នៃ​ការ​ប្រារព្ធ​ទិវា​​សិទ្ធិមនុស្ស​​អន្តរជាតិ​។ នៅ​​កម្ពុជា​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ដែល​ហែ​ក្បួន​ពី​តាម​បណ្តា​ខេត្ត​មក​កាន់​រាជធានី ភ្នំពេញ រ​បៀប​​​នេះ មិន​ធ្លាប់​មាន​ទេ​កន្លង​មក​។ ឆ្នាំមុនៗ​​ មានតែ​ការរៀបចំ​ជា​វេទិកា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​សំដែង​មតិ តែ​កន្លែង​​មួយចំនួន​​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​​មិន​អនុញ្ញាត​​ឲ្យធ្វើ ដោយ​​ហេតុផល​ថា មិន​មាន​ការអនុញ្ញាត​ពី​ថ្នាក់លើ​៕

No comments:

Post a Comment

yes